ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំប្រជុំបូក​សរុបលទ្ធ​ផលការងា​រប្រចាំ ឆ្នាំ២០២៣ រប​ស់មន្ទីរ​អង្គភាព​ស្ថាប័​នជុំវិញ​ខេត្ត

ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រ​ជុំបូកសរុបលទ្ធផ​លការងារប្រចាំ​ឆ្នាំ២០២២ និង​លើកទិសដៅសកម្មភាព ការងារ ឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ។

បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេច​ក្តីរាយការណ៍ពីលទ្ធផល​ការងារដែ​លសម្រេច​បាននៅ ឆ្នាំ២០២៣រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​មានប្រ​សាសន៍កោតសរសើរ និងការវាយ តម្លៃ ខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដែលបា​នខិតខំប្រឹងប្រែ​ងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកប ដោយរស្មារតីទទួលខុស​ត្រូវខ្ពស់ ក្នុងការ​ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ ធ្នា ប់សាធារ​ណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការ​ខិតខំចូល រួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាដោះ​ស្រាយនូវរាល់សំណើ​សំណូមពរ និ​ងបញ្ហាប្រឈមនៅ មូលដ្ឋាន ។

លោកជំទាវបណ្ឌិត​អភិបាលខេត្ត ក៍បានមានប្រសា​សន៍លើកឡើង​ពីការអនុវត្តន៍កំ​ណែទម្រង់​វិមជ្ឈកា​រ និង វិស​ហមជ្ឈការ ដោយឆ្នាំ២០២២នេះ គឺ​ជាឆ្នាំនៃការអនុវត្តផែនការ ៥ឆ្នាំ នៃកម្មវិធី​ជាតិរយៈពេល​ ១០ឆ្នាំ ដំណា​ក់កាល ទី២ (២០២១២០៣០) ដែលមានចក្ខុវិស័យក្នុង​ការធ្វើ​ឱ្យប្រជា​ពលរដ្ឋ ទ​ទួលបា​នសេវាសាធារណៈ និងផលប្រយោជន៍ ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ ដោយ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែក សម្រេច ឱ្យបាន​នូវចក្ខុវិស័យដ៏ទូលំទូលាយក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រែក្លាយប្រទេសក​ម្ពុជា ឱ្យក្លាយទៅជា ប្រទេស ដែលមា​នចំណូលមធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ ​ដូច្នេះ មន្ទីរ​អង្គភាពស្ថាប័ន​ជុំវិញខេត្ត ត្រូវបន្តយក​ចិត្តទុកដាក់រៀប ចំផែនការសកម្មភាព និងថវិកា ក្នុងការអនុវត្តន៍កំណែទម្រង់នេះ ប្រកបដោ​យស្មារតីទទួលខុសត្រូវខ្ពស់ ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដ​ល់មន្ទីរអង្គ​ភាព ស្ថាប័ន ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការ ទទួល ខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍មុខងារ និងធនធាននានា ដើម្បីលើក​កម្ពស់ការផ្តល់​សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេ​ចក្តីត្រូវកា​ររបស់ប្រជាព​លរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ៕

Leave a Reply

Your email address will not be published.