ព័ត៌មានជាតិ

ប្រជា​ក​សិក​រខេត្ត​បន្ទាយ​មា​នជ័យ​ បង្ក​បង្កើន​ផ​ល​ស្រូវ​ស្តារ​ឡើង​វិញ​មាន​២​៥.០​០០ហិក​តា​ ក្រោយទឹ​ក​ជំ​នន់​ជន​លិច

បន្ទាយមានជ័យ៖ក្រោយ​ទឹក​ជំន​ន់​ជន​លិ​ចស្រូវ​ប្រជាកសិ​ករបង្កប​ង្កើនផ​លស្តា​រឡើងវិ​ញមាន២​៥.០០០​ហិកតាហើយ​រហូត​ដល់ថ្ងៃទី​១៦ ​ខែវិច្ឆិការ ​ឆ្នាំ២០២៣​នេះ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីក​សិកម្មរុក្ខាប្រ​ម៉ាញ់និង​នេសាទ​ខេត្តបន្ទាយមា​នជ័យបាន​ប្រាប់ថា៖ខេត្តបន្ទាយ​មានជ័យ​ដែល​រងផល​ប៉ៈពាល់​ដោយទឹកជំ​នន់ ដែល​ស្ថាភាព​ធ្ងន់ធ្ងរមា​ន២​ស្រុក/​ក្រុង​មានស្រុក​មង្គលបូរី​ និងក្រុង​សិរីសោភ័ណ ដែល​ប៉ៈពាល់​ស្រូវជិត៤​ពាន់ហិ​កតាក្នុងចំ​ណោមផែន២​៦៥.០០០ហិកតា ហើយរហូតដល់​ពេលនេះប្រជាក​សិករបានបង្ក​បង្កើនស្តា​រឡើងវិញមា​នផ្ទៃ​ដី២៥.០០០​ហិកតា​មានស្រូវប្រភេទ​ (សែនក្រអូប ​អ៊ីអ៊ា ស្រូវ៥​៤ និងអូអឹម)

ប្រជាកសិករបានប្រាប់ថា៖ស្រូវដែល​សេសពីទឹ​កលិចមាន​ស្រូវធ្ងន់និង​ស្រូវស្រាលប្រ​ភេទមិនប្រកា​ន់រដូវសែនក្រ​អូប និងអ៊ីអ៊ា​ ដែល​កំពុងធ្វើខ្លួ​ននិង​ចេញខ្លៈប្រឈ​មដោយកណ្តុ​រកាត់ស្រូវខូចខាត ហើយ​ប្រជាពលរដ្ឋ​បង្ខំចិត្តឆក់ក​ណ្តុរទើបអាច​សេសសល់​ខ្លៈនិងបា​នកណ្តុរ​លក់ក្នុង​១គីឡូ​ក្រាមតំ​លៃ៦,០០០ទៅ​១ម៉ឺនរៀល​តាមតូច​ធំកណ្តុរ​បង្កង់​និង​កណ្តុរ​ប្រែង។

ប្រជាកសិករ​បានបញ្ជាក់ថា៖ឆ្នាំ២០​២៣នេះ​ស្រូវដែ​លបង្កបង្កើន​ផលស្តារ​ឡើងវិញភា​គច្រើនមាន​ស្រូវសែន​ក្រអូប និងស្រូវស្រង៉ែ អ៊ីអ៊ា កន្លែងខ្លៈទឹកស្រក​លឿនបាន​បង្កបង្កើន​ផលបានជា​ង១ខែហើ​យនៅប្រ​មាណជា​២ខែទៀតនិ​ងប្រមូលផល និងខ្លៈកំពុងប​ង្កបង្កើនផល​ប្រដេញទឹ​កស្តារឡើ​ងវិញជាប​ណ្តើរៗ៕

Leave a Reply

Your email address will not be published.