ព័ត៌មានជាតិ

កងរាជអាវុធហ​ត្ថ ខេត្តបន្ទាយ​មានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណី​លួច (កាបូបប្រាក់) និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះប្រតិបត្តិកា​របង្ក្រាប​និងឃាត់​ខ្លួន​ជន​សង្ស័យចំ​នួន០២នាក់ ពាក់ព័ន្ធករណីលួច (កាបូបប្រាក់) និងប្រេីប្រា​ស់ដោយខុស​ច្បាប់នូវសារធាតុ​ញៀន ដែលបានប្រព្រឹត្តកាលពី​វេលាម៉ោង២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួ​នមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មា​នជ័យ យោង​តាមពាក្យបណ្តឹង​ជនរងគ្រោះឈ្មោះ ​ចៅ ស៊ាវម៉ី ​ភេទស្រី អា​យុ៣០ឆ្នាំ មានទីលំនៅ​បច្ចុប្បន្នភូមិគោ​រដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ១ឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ។

.ឈ្មោះ ទូច លីជ្រុយ (តេវ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វត្ថុតា​ងចាប់យកមាន .ទូរសព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង, ប្រាក់ខ្មែរ ចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២០ដុល្លារ, ម៉ូតូម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ទូរសព្ទម៉ាកNOKIA ចុចពិល ចំនួន០១គ្រឿង, គ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០១កូនថង់កិប។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅវេលាកេីតហេតុ ក្រុមជនសង្ស័យបា​ននាំគ្នាធ្វើសក​ម្មភាព លួចយកកាបូបប្រាក់ និងទូរសព្ទដៃដែល​ជនរងគ្រោះខ​ណៈទៅមើលការតាំង​ពិពណ៌​នៅសួនមាន​ជ័យ ភ្លាមៗជនរង​គ្រោះបានរាយ​ការណ៍ជូនក​ងកម្លាំងអាវុធហ​ត្ថប្រចាំការនៅទី​នោះ លោកក៏​បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ចំនួន០២នា​ក់ភ្លាមៗ ព្រមទាំងដក​ហូតវត្ថុតាងម៉ូតូ០១គ្រឿង ​និងកាបូបលុយរប​ស់ជនរងគ្រោះ នាំយកមកកា​ន់មូលដ្ឋានកងរា​ជអាវុធហត្ថ ក្រុងសិរីសោ​ភ័ណ ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរ​ចម្លេីយ ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានលួចកាបូបលុយ និងប្រើប្រាស់​ដោយខុសច្បាប់នូវសា​រធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យ​ត្រូវបានកម្លាំ​ងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកវត្ថុតាងរប​ស់ជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូ​នម្ចាស់ដេីមវិញហេីយ៕

Leave a Reply

Your email address will not be published.