ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំ​កិច្ចប្រជុំគណៈ​អភិបាលខេត្ត ប្រចាំ​ខែកក្កដា ឆ្នាំ២​០២២

ខេត្តកណ្តាល៖ថ្លែងនៅក្នុងកិច្ចប្រជុំគណៈ​អភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៤ ខែ​សីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើ​ដល់​មន្ទីរអង្គភាព​នានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុកទាំង១១ និង​អង្គភា​ពចំណុះសាលាខេត្ត ត្រូវបន្តខិតខំ​ពង្រឹងលើប្រព័ន្ធកា​រងាររបស់ខ្លួនឱ្យកាន់​តែមានប្រសិទ្ធភាព តែត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហាប្រឈម​របស់ប្រជាពលរដ្ឋក្នុង​ដែ​នសមត្ថកិច្ចខ្លួនឱ្យមា​នប្រសិទ្ធភាព កុំគេចវេសពីបញ្ហា សំដៅធ្វើឱ្យប្រជា​ពលរដ្ឋមានជំនឿចិត្ត មានភាពកក់ក្តៅ យ​ល់ថាពេលមានបញ្ហា គឺអាជ្ញាធ័រតែងតែនៅចាំជួយដោះស្រាយជានិច្ច។

 

ជាមួយគ្នានោះដែរឯកឧត្តមអភិបាល បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំ​ងអស់ ត្រូវបង្កលក្ខណៈឱ្យ​កាន់តែងាយស្រួល ដល់ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសា​ធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលាឱ្យបានទ្វេរដង ជាពិសេសត្រូវដោះ​ស្រាយបញ្ហាជូនប្រជា​ពលរដ្ឋដែលនៅសេសសល់កន្លងមកឱ្យអស់ ម្យ៉ាងវិញ​ទៀត ត្រូវខិត​ខំយកចិត្តទុកដាក់អនុវត្តនូវគោ​លនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់​រាជរដ្ឋាភិបា​លកម្ពុជា ក្នុងការទប់​ស្កាត់បទល្មើសផ្សេងៗ ត្រូវខិតខំធ្វើយ៉ាង​ណារក្សាបា​ននូវ​សន្តិសុខ និងសណ្តាប់ធ្នាប់​សង្គមជូនប្រជាពលរ​ដ្ឋ

 

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានតម្រូវឱ្យអា​ជ្ញាធរក្រុងស្រុកទាំង១១ ត្រូវធ្វើយុទ្ធនា​ការជំរុញដ​ល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ និងផ្កាចំរុះនៅ​តាមដងផ្លូវក្នុ​ងមូលដ្ឋានខ្លួន ដើម្បីសោភ័ណភាព និងលើកកម្ពស់បរិស្ថានស្អាត អាជ្ញាធរក្រុងស្រុក និងមន្ទីរពាក់​ព័ន្ធធ្វើត្រូវផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាការទុកដា​ក់សំរាមឱ្យបាន​ត្រឹមត្រូវ បញ្ឈប់​ការបោះសំរាមពាសការនៅតាមទីសាធារណៈ ត្រូវលើកទឹកចិត្ត និងណែ​នាំប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាន និងដាំដើមឈើ ដើមផ្កា និងឈើហូ​បផ្លែនៅតាម​មូលដ្ឋានរៀងៗខ្លួនឱ្យបា​នផ​លផុសផ​ង ដើម្បីប្រែក្លាយបរិ​ស្ថានយើង ឱ្យកាន់តែស្រស់បំព្រង មានសោភ័​ណភាព និងភាពបៃតង

Leave a Reply

Your email address will not be published.