កណ្តាល៖ដោយមានបេះដូងសប្បុរស និងការយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី បានធ្វើការចែកអំណោយចំពោះអ្នកសារព័ត៌មាន ដើម្បីលើកទឹកចិត្ត និងជួយសម្រួលការលំបាកចំពោះអ្នកសារព័ត៌មាន។
ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅក្នុងគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងឱកាសដ៏វិសេសវិសាលមួយនេះឯកឧត្តមបណ្ឌិត ក៏បានធ្វើការសំណេះ សំណាលជាមួយ សប្បុរសជនខ្មែរ និង សប្បុរសជនចិន ដែលបានធ្វើការវិនិយោគមកកាន់ប្រទេសកម្ពុជា ដែលបានជួយក្នុងការបង្កើនការងារ ជូនប្រជាលរដ្ឋខ្មែរ និង បងប្អូនអ្នកសារព័ត៌មានផងដែរ។
ឆ្លៀតក្នុងពិធីនេះផងដែរឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការបង្កើតគម្រោង មូលនិធិស្បៀងសប្បុរស ដែលឯកឧត្តមបានបង្កើត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ខ្វះខាតស្បៀងអាហារពិតប្រាកដ ហើយឯកឧត្តមបណ្ឌិត ក៏បានបើកចិត្តទូលាយចំពោះសប្បុរសជន ដែលមានចិត្តសប្បុរស ចង់ចូលរួមធ្វើសកម្មភាពមនុស្សធម៌ គឺអាចចូលរួមមូលធិនិរបស់ឯកឧត្តមបណ្ឌិត ដោយមិនមានការប្រកាន់ជាតិសាស្រ្ត និន្នាការអ្វីទាំងអស់។
អំណោយដែលអ្នកសារព័ត៌មានទាំង ១៣ ស្ថាប័នទទួលបានគឺមានអង្ករ មី ត្រីខ ខ្នើយសុខភាព និង ថវិការក្នុងម្នាក់ៗចំនួន ២សែនរៀលផងដែរ នាវេលាចុងបញ្ចប់នូវពិធី ឯកឧត្តមបណ្ឌិត ក៏បានអរគុណចំពោះសប្បុរសជន ទាំងអស់ដែលបានចូលរួមក្នុងមូលនិធិ ស្បៀងសប្បុរស និងបានលើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ឲ្យបន្តការខិតខំផ្សព្វផ្សាយព័ត៌មានដែលមានប្រយោជន៍ ចំពោះសង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមសាងអំពើល្អទាំងអស់គ្នា៕