ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញ​លើកទី​៣៧ ​អាណត្តិទី​៣ ប្រចាំ​ខែក​ក្កដា ​ឆ្នាំ២០​២២ របស់​គណៈ​កម្មាធិការពិ​គ្រោះ​យោប​ល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល

ខេត្តកណ្តាល៖គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានរៀបចំ​កិច្ច​ប្រជុំ​សាមញ្ញលើកទី៣៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត អាណត្តិ​ទី៣ ប្រចាំខែកក្កដា នាព្រឹកថ្ងៃទី០​៣ ខែសីហា ឆ្នាំ២០២២ ដើមី្បពិនិត្យ និងអនុម័ត ទៅលើកំ​ណត់​ហេតុកិច្ចប្រជុំ​លើកទី៣៦ និងលទ្ធផលនៃការ​អនុវត្តការងារ និងស្ថានភាពស្ត្រី យុវវ័យ កុមារ និងជន​ងាយរង​គ្រោះតាមវិ​ស័យពាក់ព័ន្ធ រួមមានវិស័យអប់រំ, ​សុខភាព, អនាម័យទឹកស្អាត, សន្តិសុខស្បៀង ,សង្គមកិច្ច ,ពលកម្មកុមារ ,សមភាពយេនឌ័រ និងសន្តិសុខសណ្តាប់ធ្នាប់ប្រចាំខែកក្កដា និង សេចក្តីព្រាង ផែនការសកម្មភាពផ្សេងៗ ។

 

លោកជំទាវ ប៊ុន រម្ននី ​សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល​ បានមានប្រសាសន៍ថា៖ ឆ្លងទៅតា​មកា​រអនុម័​តនៃស្មារតីកិច្ចប្រជុំទៅ​តាមរបៀបវា​រៈដែលបានគ្រោងទុកទៅតាមវិស័យ ព្រមទាំង​ការផ្តល់ម​តិយោបល់ និងអនុសាសន៍ ដើមី្បដោះ​ស្រាយបញ្ហាដែល​បានលើកឡើងក្នុងកា​រដាក់បញ្ចូលផែ​នការសកម្មភាព និងថវិកាប្រចាំឆ្នាំ២​០២២ និងការអនុវត្តផែនការសកម្មភាពប្រចាំខែ និងលើកទិស​ដៅអនុវត្តបន្តខែសីហា។

 

លោកជំទាវ៖ក៏​បានលើកឡើងពីកិច្ចការសំខា​ន់ៗនៃកិច្ចប្រជុំអំពីសកម្មភាពរបស់ គណៈ​កម្មាធិកា​រពិគ្រោះ​យោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងធ្វើការបូកស​រុបលទ្ធផលនៃកិច្ចប្រ​ជុំសា​មញ្ញលើ​កទី៣៧ ដែលអង្គប្រជុំបាន​លើកឡើង ដែលជាធាតុចូលដ៏សំខាន់ សម្រាប់គណៈកម្មាធិ​ការយក​ទៅអនុវត្តទទួលលទ្ធផលល្អ។

 

ក្នុងនោះ​ដែរលោកជំទាវ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន តាមបណ្តាមន្ទីរអង្គភាព ដែល​ពាក់ព័ន្ធសូមពន្លឿនរបាយការណ៍​អោយបានឆាបរហ័ស និងផ្តោតសំខាន់ ទៅលើស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនរងគ្រោះទៅតាមវិស័យពាក់ព័ន្ធ សំខាន់វិស័យអប់រំ ,សុខភាព ,អនាម័យ​ទឹកស្អាត , សន្តិសុខស្បៀង ,សង្គមកិច្ច ,ពលកម្មកុមារ ,សមភាពយេនឌ័រ ,សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ។

 

លោកជំទាវក៏បានធ្វើការកោត​សរសើរផងដែរ ចំពោះគណៈកម្មាធិការ និងអង្គការដៃគូ ក្នុងការចូ​លរួមផ្តល់មតិយោបល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហាដែលកើត​មានឡើង​នៅក្នុងភូមិសាស្ត្រ​ខេត្តក​ណ្តាល ដើមី្បឲ្យកិច្ចការងារត្រូវអនុវត្តបន្ត ទទួលបានលទ្ធផលល្អប្រសើរ និងសូមឲ្យអង្គការ​ដៃគូ​បន្តគាំទ្រ គ្រប់សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត​នៅតា​មមូលដ្ឋានក្រុង ស្រុកទាំង១១ផងដែរ ៕

Leave a Reply

Your email address will not be published.