កិច្ចប្រជុំ​ស្ដីពីកា​រវិភាគ​ស្ថានភាព និងរៀបចំគម្រោងអា​ទិភាព​ផ្នែកសេវា​សង្គមស​ម្រាប់កម្មវិធីវិនិ​យោគបីគ្រាំរំ​កិល និងផែ​នការយុទ្ធ​សាស្តថវិការដ្ឋ​បាលខេត្ត ឆ្នាំ២០២៤-២០២៦

ខេត្តសៀមរាប៖យោង​តាមប្រកាសអ​ន្តរក្រសួ​ងលេខ ០១៤​៩៨.ក ប្រ​.ក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០​២០ ចេញដោយក្រសួងមហា​ផ្ទៃ និង​ក្រសួងផែនការ​ដាក់ឱ្យប្រើប្រាស់​សេចក្ដីណែ​នាំបំពេញ​បន្ថែ​មលើ​សេ​ចក្ដីណែ​នាំបច្ចេក​ទេស ស្តីពី​ការកសា​ងកម្មវិធីវិ​និយោ​គបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និ​ងផ្អែកតាមប្រ​កាសអន្តរក្រសួង ជារៀងរាល់ឆ្នាំរ​ដ្ឋបាល​ខេត្តបានរៀ​បចំកសាង​កម្មវិធីវិនិ​យោគ​បីឆ្នាំរំកិលរបស់ខ្លួន សម្រាប់អនុវត្តផែន​ការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ក្នុងអាណ​ត្តិរបស់ក្រុ​មប្រឹក្សាខេត្ត ក្នុងឆ្នាំ២​០២៣ និងបានរៀបចំ​កម្មវិធីវិនិយោគបី​ឆ្នាំរំកិ​ល២០២៤២០២៦ ដោ​យ​ធ្វើកា​រវិភា​គស្ថាន​ភាពប្រមូ​លធាតុចូ​លសំខា​ន់ៗជា​តម្រូវកា​រអាទិ​ភាពពីរដ្ឋបាលខេត្ត មន្ទីរ អង្គភា​ពជំនាញ​ជុំវិញ​ខេត្ត ក្រុង​ ស្រុក ​អង្គការជាតិ​ អន្តរ​ជាតិ និងអ្នកពាក់ព័ន្ធ សម្រាប់​ជាធាតុចូល​ដាក់​បញ្ចូលក្នុង​កម្មវិ​ធីវិនិ​យោ​គបីឆ្នាំរំកិ​​លរដ្ឋបា​​លខេត្តឆ្នាំ២​០២៤​២០២៦ ។លោក​ សុខ​ ថុល​ អភិបាលរងខេត្ត​សៀមរាប មានប្រសាសន៍បែ​បនេះក្នុង​កិច្ចប្រជុំ​ស្ដីពី​ការវិភាគស្ថានភាព និង​រៀបចំគ​ម្រោងអាទិភាពផ្នែកសេវាស​ង្គមសម្រាប់​កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុ​ទ្ធសាស្តថវិការ​ដ្ឋបាលខេត្តឆ្នាំ២​០២៤២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរផែនការខេត្តសៀមរាប​នា​ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២៣​ ដែលដឹកនាំដោយ​លោក​ជំទាវ​ ស៊ិន​ ណម​ សមាជិកាក្រុមប្រឹក្សាខេត្ត​ និងជាប្រធា​ន​ គ.ក​..ក​ និងមានការចូលរួមពី​ លោក​ លោកស្រី​ តំណាង​មន្ទីរ​ អង្គភាព​ លោក​ លោកស្រី​ តំណាង​ទីចាត់ការ​ អង្គភាព​ចំណុះសា​លាខេត្ត​ លោក​ លោកស្រី​ អភិបាល​ នៃគណៈ​អភិបាលក្រុង​ ស្រុក​ លោក​ លោកស្រី​ ប្រធានការិយាល័យ​គាំទ្រ​ឃុំ​ សង្កាត់​ លោក​ លោកស្រី​ តំណា​ង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ និងអ្នកពាក់ព័ន្ធ​ផងដែរ។

លោកបន្តថា​ កិច្ចប្រជុំនេះ​គឺ​ ដើម្បីសម្រេច​បាននូវចក្ខុវិស័យ គោលដៅផ្នែកទាំ​ង៤នៃតារាង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ និ​ងកម្មវិធីអភិវឌ្ឍន៍មូល​ដ្ឋានរយៈពេលប្រាំឆ្នាំ នៃផែនការអ​ភិវឌ្ឍន៍រយៈពេល​ប្រាំឆ្នាំ​ របស់រដ្ឋបាលខេត្ត២០២០-​២០២៤ ព្រមទាំ​ងគាំទ្រលើ​កកិច្ចប្រជុំស្តីពី​ការវិភាគស្ថាន​ភាពនៅថ្ងៃនេះ ដើម្បីកំណត់​បញ្ហាពាក់ព័ន្ធនឹងស្រ្តី និង​កុមារតា​មការវិភាគ​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច ស្ថា​នភាពចំ​ណាត់ថ្នាក់ភាព​ក្រីក្រ ទិន្នន័យផែនទីសេវាសង្គម និងទិន្នន័យរ​បស់មន្ទីរវិ​ស័យពាក់ព័ន្ធ ដើម្បីរំលេ​ចអោយកាន់តែច្បាស់នូវស្ថានភាពស្ត្រី និងកុមារ ជាអាទិភា​ពដែលរាជ​រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ឱ្យមាន បរិយាបន្ន សមធ៌ម យេនឌ័រគ្រប់សកម្មភាព គម្រោ​ងដែល​ពាក់ព័ន្ធក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គមជាតិយើង៕