ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

(បន្ទាយមានជ័យ)៖ដោយទទួលបាន​ការអនុញ្ញាតពី​លោកឧត្ដម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរា​ជអាវុធ​ហត្ថខេត្ត និងមា​នការសម្រប​សម្រួលពី ឯកឧត្ដម ​កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម​សា​លាដំបូងខេត្ត និងយោ​ងតាម​ពាក្យបណ្ដឹង​របស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែល​ជាម្ចាស់ហា​ងលក់គ្រឿងសំណង់ សំរឹត ​ហេងហេង​ ដែលមាន​ទីតាំងនៅភូមិផ្សា​រកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្ដឹង​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉ុន ផល្លា ភេ​ទប្រុស អា​យុ៣៥ឆ្នាំ ជាបុគ្គលិ​ករបស់​ខ្លួន​ពាក់ព័ន្ធករ​ណីរំលោភ​លើទំនុកចិត្ត ដែល​ប្រព្រឹត្តកាល​ពីថ្ងៃទី១​៤ ខែកញ្ញា ឆ្នាំ២០​២៣ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​ប៉ោយប៉ែត បានចាត់​កម្លាំ​ងជំនាញឱ្យ​ធ្វើលិ​ខិត​កោះហៅ ​ឈ្មោះ ម៉ុន ផ​ល្លា ចូលខ្លួន​មកបំភ្លឺនៅ​មូលដ្ឋាន​កងរា​ជអាវុធ​ហត្ថក្រុង ។ ក្រោយកម្លាំងជំ​នាញសួរ​នាំ ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជា​បានយ​កប្រាក់ថ្លៃទូ​ទាត់គ្រឿង​សំណង់ពី​អតិថិ​ជនចំនួន​០៣ទី​តាំង បាន​ប្រាក់សរុ​បចំនួន ៦.៥៣៤,$(ប្រាំ​មួយពា​ន់ ប្រាំរ​យសាម​សិបបួនដុល្លា ​ក្បៀស​ប្រាំសេន) ហើ​យយក​ទៅលេ​ងល្បែង និង​ស៊ីចា​យអស់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ដោយផ្អែកលើ​ចម្លើយសារ​ភាព ជន​សង្ស័យឈ្មោះ ម៉ុន​ ផល្លា ត្រូវបាន​កម្លាំងចាប់​ផ្ដើមឃា​ត់ខ្លួននៅ​វេលា​ម៉ោង១៤​និង៣០​នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣ ហើយ​កសាងសំ​ណុំរឿងបញ្ជូនម​កកាន់បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថ​ខេត្តដើម្បីចាត់ការ​តាមនីតិវិធីប​ន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ក​ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាប​បទល្មើស បានឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត ​បញ្ជូនទៅ​សាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ​ទី១៨ ខែកញ្ញា ឆ្នាំ២០២​៣នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.