ព័ត៌មានជាតិ

កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅសាលា​ដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរី​សោភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង​នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បាន​ដឹក​នាំកម្លាំងចុះឃាត់ខ្លួនជ​នសង្ស័យ​ចំនួន០២នាក់ ករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តកា​លពីវេលា​ម៉ោង០២និ​ង៣៦នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ​នៅចំណុច​ភូមិចក្រី​ ឃុំជប់វារី ស្រុក​ព្រះ​នេត្រព្រះ ខេ​ត្តបន្ទាយមានជ័យ តាមពាក្យបណ្តឹងឈ្មោះ ហេង រ៉ូប៉ែរ៍ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ឱ្យដឹងថា ជនសង្ស័យទាំង២​នាក់ ១ឈ្មោះ នឿន នុ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​នៅ​ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យ និង២ឈ្មោះ មាល់ ហេងប៊ុន​លាភ(ហៅហេង) ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់​នៅភូមិកោះពងសត្វ សង្កាត់​កោះពង​សត្វ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យករួមមានម៉ូតូម៉ាក់ ហុង​ដាឌ្រីមC125 (សង់ប៊ិច) ពណ៌ស្លែ ផលិតឆ្នាំ២០១២ ចំនួន ០១គ្រឿង។

លោកវរសេនី​យ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបា​នមកដាក់​ពាក្យបណ្តឹង​ នៅមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងសិរីសោភ័ណ ករណីបាត់ម៉ូតូកាលពីថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិ​ចក្រី ឃុំជប់វារី ​ស្រុកព្រះនេត្រព្រះ ។ ជនរងគ្រោះបានរៀបរាប់ថា កាល​ពីថ្ងៃទី១១ ខែ​កញ្ញា ខ្លួនបានទុក​ម៉ូតូ ទុកនៅខាងមុខផ្ទះដូចរាល់ដង ហើយបានទៅថ្លឹង​ស្រូវនៅស្រុកមង្គល​បូរី លុះ​វេលាម៉ោង​០៣និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឪពុករបស់​ខ្លួនបានទូរស​ព្ទ មកប្រាប់​ថាបាត់ម៉ូតូ ។ ពេលត្រឡប់ម​កផ្ទះវិញបាន ឆែកកាំមេរ៉ា​សុវត្ថិភាពមើ​លឃើញជនសង្ស័យមួយក្រុមមានគ្នា០៦នាក់ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូរបស់ខ្លួន។

លោក វរសេនី​យ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ក្រោយពី​ទទួលបានពាក្យបណ្តឹង លោកបានដឹ​កនាំកម្លាំង​កងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការ ស្រា​វជ្រាវភ្លាមៗ រហូត​ឈានដ​ល់ការឃាត់​ខ្លួនបានជនសង្ស័យ​០២នាក់ខាង​លើ រួមទាំងវត្ថុតា​ង នាំមក​កាន់មូលដ្ឋានលងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចា​ត់ការតា​មនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ ​បានសារភាពថា ពួកខ្លួនពិតជា​បានធ្វើសកម្មភាពលួ​ចម៉ូតូពិតប្រាក​ដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការ​បន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបាន​កម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៥ ​ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ។ចំណែកម៉ូតូ ត្រូវបានកម្លាំងមូល​ដ្ឋានកងរាជអា​វុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញហើយ៕

Leave a Reply

Your email address will not be published.