ព័ត៌មានជាតិ

ពិធីប្រកា​សបិទផ្សាយ​ជាសាធា​រណ:នូវ​ឯកសារ​លើ​ការចុះ​បញ្ជីដីធ្លី ​ជូនប​ងប្អូនប្រ​ជាពលរដ្ឋ ភូមិ​គោក​តាសុខ ឃុំពន្លៃ ​ស្រុក​ភ្នំស្រុក

(បន្ទាយមានជ័យ) ៖ពេលវេលារយៈពេល ១៥ថ្ងៃនេះ​ពិតជា​មានត​ម្លៃណា​ស់សម្រា​ប់បងប្អូនប្រជា​ពលរដ្ឋ ក្នុងការ​ពិនិត្យ នៃកា​របិទផ្សា​យជាសាធារ​ណៈនៅឯក​សារនៃការវិនិច្ឆ័យ មានលក្ខណៈ​ជាប្រព័ន្ធនា​ពេ​លនេះ ។ការលើកឡើងរបស់លោក រ៉ូ ប៉ូរ៉ា អនុប្រធាន​មន្ទីររៀបចំដែ​នដី នគរូប​នីយកម្ម សំ​ណង់ ​និងសុរិ​យោដីខេត្តបន្ទាយ​មានជ័យ នេះបានធ្វើឡើង ក្នុងពិធីប្រកា​ស​បិទផ្សាយ​ជាសាធារណ​:នូវឯ​កសារលើការ​ចុះបញ្ជីដីធ្លីមា​នលក្ខណៈជាប្រព័ន្ធជូនប​ងប្អូនប្រជាពលរដ្ឋ នៅភូមិ​គោកតា​សុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ដែ​លរៀបចំ​ដោយមន្ទីររៀប​ចំដែនដី នគររូបនីយកម្ម សំណង់ និង​សុរិ​យោដីខេត្តបន្ទាយមានជ័យ ដោយមា​នការ​អញ្ជើញចូលរួមពីលោក សារ៉ាយ ពេទ្យ អភិបាល​រងស្រុកភ្នំ​ស្រុក និងលោ​ក លោកស្រី ​ប្រធាន.អនុប្រធា​នមន្ទីរ អង្គភាព ​ពាក់ព័ន្ធ កងកម្លាំងទាំងបី និង​ប្រជាពលរដ្ឋ នៅថ្ងៃទី១​៥ ខែកញ្ញា ឆ្នាំ២០២​៣ នៅបរិវេណ​សាលាឆ​ទានភូមិគោកតាសុខ។

មានមតិសំ​ណេះសំណា​លនាឱកាសនោះលោក រ៉ូ ប៉ូរ៉ា បានធ្វើការបញ្ជា​ក់ដល់បង​ប្អូនប្រជាពលរ​ដ្ឋត្រូវប្រ​ញាប់រួសរា​ន់ទៅ​ពិនិត្រមើ​លការបិទ ​ឯកសារនៃការវិ​និច្ឆ័យដី​ធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិត​ចា​ប់ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​)គឺ​រាប់បញ្ជូលទាំ​ងថ្ងៃឈ​ប់សម្រាក់។ ដើ​ម្បីមានលទ្ធ​ភាពអោ​យម្ចាស់ដី ​និងនាក់ពា​ក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល់​ដីរបស់ខ្លួន​ ព្រទាំងធ្វើការ​តវ៉ាក្នុងករណីមា​នការខុសឆ្គង់ បើកក្នុងករណីផុត​រយះ​ពេល​កំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

លោ​ក បានដោ​យបញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺ​មានផលប្រយោ​ជន៍ជាច្រើនសម្រា​ប់បងប្អូនប្រជាព​លរដ្ឋដូច​ជា ធានា​នូវសិទ្ធិរប​ស់អ្នកក្នុងកា​រធ្វើជាម្ចា​ស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់​ជារបស់ធានា​នៃការខ្ចីប្រាក់ ជាឯក​សារសំអាងនៅពេ​លមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រ​សើរចំពោះ​ការផ្ទេរអ​ចល​នវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។

ជាចុងបញ្ចប់នៃ​កម្មវិធីលោ​ក រ៉ូ ប៉ូ​រ៉ា បានធ្វើការអំ​ពាវនាវ ដល់អាជ្ញាធ​រគ្រប់ជាន់ថ្នា​ក់និងស្ថាប័នពាក់​ព័ន្ធ រួម​ទាំងបងប្អូនប្រជា​ពលរដ្ឋ ដែលបា​នចូលរួមនាពេល​នេះពេលត្រឡប់​ទៅមូលដ្ឋានវិញ​សូមបន្តធ្វើការផ្សព្វផ្សាយ​ពីពិធីបិទផ្សាយជាសាធារណៈ​នូវឯកសារនៃការវិនិច្ឆ័យ​លើការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័​ន្ធបានដឹង នឹងពិនិត្យ​ផ្ទៀងផ្ទាត់ទិន្ន​ន័យដែលក្រុម​ការងារចុះ​បញ្ជីរដីធ្លីមាន​លក្ខណៈជាប្រ​ព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published.