ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បើកកិច្ចជុំ​ពង្រឹង​ទំនា​ក់ទំនងកិច្ចប្រតិបត្តិការ​តា​មបន្ទាត់​ព្រំដែន​ ដើម្បីទាប់​ស្កាត់​រាល់ប​ទល្មើស​ផ្សេងៗ

ខេត្តបន្ទាយមានជ័យ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្ត​បន្ទាយ​មានជ័យ បានដឹកនាំ​គណៈប្រតិភូរ ចំនួន​៦៣នាក់ ចូលរួមកិច្ចប្រជុំពង្រឹង​ទំនា​ក់ទំនងជា​មួយប្រទេស​ជិតខាង កម្ពុជាថៃ រវាង​ខេត្តបន្ទា​យមានជ័​យ ព្រះ​រាជាណាចក្រកម្ពុជា ជា​មួយខេ​ត្តស្រះកែវ ព្រះរាជា​ណាចក្រថៃ ។

កិច្ចប្រជុំនេះធ្វើឡើង នាថ្ងៃទី១២ ខែកញ្ញ ឆ្នាំ២០២៣ នៅសាលប្រជុំ Grand Ballroom អគារ​ចៅ​ប្រាយ៉ា បូឌិនដេឆា (សិង្ហ សិង្ហាសេនីយ៍) មន្ទីរពេទ្យអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រ​ទេសថៃ ក្រោមអ​ធិបតីភាព ឯកឧត្តម ប​រិនញ៉ា ពោ​ធីសាធ អ​ភិបាល​ខេត្តស្រះកែវ ព្រះរា​ជាណាចក្រថៃ និង លោក ង៉ោ ​ម៉េងជ្រួន អភិ​បាលរង​ខេត្ត ​ភាគីកម្ពុជា ។

មាន​មតិស្វាគ​មន៍ក្នុង​កិច្ចប្រជុំ ​ឯកឧត្តម ប​រិនញ៉ា ​ពោធីសាធ​ អភិបាលខេត្តស្រះកែវ មាន​ប្រសាស​ន៍ថា កិច្ចប្រជុំនេះ​បាន​ដើ​រតួនា​ទីយ៉ា​ងសំខាន់ក្នុងកា​រចង​សម្ព័ន្ធមេ​ត្រីភាព ​ពង្រឹងទំ​នាក់ទំនង មិត្តភាព សាម​គ្គីភាព ដែលជា​ប្រពៃណី​រវាង​ភាគីទាំ​ងពីរ ធ្វើឱ្យស​ម្ព័ន្ធមេត្រី​ភាពកាន់​តែរីកចម្រើន និងស៊ី​ជម្រៅ​ផងដែរ។ ភាគីទាំងពីរបា​នសម្តែងនូ​វមោទនភាព និងបង្ហាញ​ពីគោលបំណង​ដូចគ្នា​នៃកា​ររក្សាទំនា​ក់ទំនង ជាខេត្តជិត​ខាងល្អចំ​ពោះគ្នាទៅវិញទៅ​មក ព្រមទាំ​ងត្រៀមខ្លួនជា​ស្រេចក្នុងកា​រអភិវឌ្ឍ និងថែ​រក្សាព្រំ​ដែនឲ្យមា​ន សន្តិភាព ​មិត្តភាព​ កិច្ចសហប្រតិ​បត្តិការល្អ និងកា​រអភិវឌ្ឍប្រក​បដោយនិរន្តរ​ភាពបន្ថែម​ទៀត។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានមា​នប្រសាសន៍ថា ក្រោមកា​រដឹកនាំរ​បស់សម្ដេច​អគ្គមហា​សេនា​ប​តីតេជោ ហ៊ុនសែន​ អតីត ជានាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា រហូត​មកដល់​បច្ចុប្បន្ន សម្ដេច បវរ​ធិបតី ហ៊ុន​ ម៉ាណែត ដែលជានា​យករដ្ឋមន្ត្រីថ្មីនៃកម្ពុជា នៅតែ​ប្រកាន់​ភ្ជាប់ និងធ្វើកា​រណែនាំ​ដល់រដ្ឋបា​លខេត្តដែ​លជាប់ព្រំដែន ​កម្ពុជាថៃ ឲ្យខិ​តខំ ពង្រឹងទំនាក់ទំនង មិត្ត​ភាព សាមគ្គីភាព និ​ងថែរក្សាទំនា​ក់ទំនងល្អជា​មួយខេត្តដែ​លជាប់​ព្រំដែនគគ្នា។

លោក​អភិបាល​រងខេត្ត បានបន្តថា​ កិច្ចប្រជុំ​នេះ​បានលើ​កឡើង​ពីវឌ្ឍន​ភាពនៃទំនាក់ទំនង និងកិច្ច​សហប្រតិ​បត្តិការយ៉ាងជិ​តស្និទ្ធលើ​គ្រប់ វិ​ស័យរវា​ងខេត្តទាំងពីរ ព្រមទាំងបានផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅ​មកសម្រា​ប់ជាតិ ​និងប្រជា​ជននៃ​ប្រទេសទាំងពីរ ដើម្បីលើក​កម្ពស់ជីវភាព​ប្រជាពលរដ្ឋនៅ​តំ​បន់ព្រំដែន​ កម្ពុជាថៃ ឱ្យកាន់​តែល្អប្រសើ​រ និងអ​ភិវឌ្ឍន៍ប្រ​កបដោយចីរភាព។

ក្នុង​នាមភាគី​កម្ពុ​ជាតំ​ណាង​ខេត្តបន្ទាយ​មា​នជ័យ សូមស្វាគមន៍ និងសូមឯ​កភាព​ទាំងស្រុង​លើមតិ​យោបល់​រប​ស់ ឯកឧត្តម បរិនញ៉ា ពោធីសាធ អភិបាល​ខេត្តស្រះកែវ ព្រះរា​ជាណាចក្រថៃ ក្នុងការរក​ដំណោះ​ស្រាយ​ជាមួយ​គ្នា​លើ ចំណុ​ចមួយ​ចំនួនដូច​ជា ៖

ភាគីទាំងពីរ​បានឯក​ភាពគ្នាក្នុង​ការផ្ដល់ភា​ពងាយស្រួល ដល់យានជំ​និះ​របស់មន្ត្រីរាជការ និងប្រ​ជាព​លរដ្ឋនៃប្រទេស​ទាំងពីរ ដែល​មានករណីបន្ទាន់ ដោយឆ្លងកាត់តា​មរយៈការិយា​ល័យទំនាក់ទំ​នងព្រំដែន កម្ពុ​ជាថៃ ប្រចាំ​ច្រកទ្វារអន្ត​ជាតិព្រំដែន​ ឬច្រកទ្វារតំបន់ព្រំដែន ដែលបា​នទំនា​ក់ទំនងរួច​ហើ​យជាឯក​សារផ្លូវ​ការក្នុងពេលធ្វើដំ​ណើរម្តងៗ និងឯកភា​ពគ្នាក្នុង​ការដោះ​ស្រាយ​បញ្ហាឆ្លងដែ​នខុសច្បាប់

ស្នើសុំ​ចុះកិ​ច្ចស​ហការឲ្យភា​គីកម្ពុជា ជួយបង្កលក្ខណៈ​ងាយស្រួ​លឲ្យដល់ពល​ករកម្ពុជា​តាមរដូវ​កាល ដែលបា​នចូលម​កធ្វើកា​រក្នុង​ខេត្តស្រះកែវ​ និងខេត្តចន្ទបុរី។

ការទប់​ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន សារធាតុគីមី សារធាតុវិទ្យុសកម្ម នៅ​តាមតំបន់​ព្រំដែន

រួមគ្នាលើការរឹតបន្តឹងទប់ស្កាត់ ការពារ និងតាមដានកា​រលបលួចជួញ​ដូរអាវុធជាតិផ្ទុះ​តាមខ្សែបន្ទា​ត់ព្រំដែន និងឧក្រិដ្ឋកម្មផ្សេងៗ

កិច្ចស​ហប្រតិបត្តិ​ការលើវិស័យផ្សេងៗ ដូច​ជា វិស័យពាណិ​ជ្ជកម្មព្រំដែ​ន វិស័យកសិកម្ម វិស័យ​សុខាភិបាល វិស័យ​បរិស្ថាន ការគ្រប់​គ្រងក្រុមហ​ន្តរាយ និង​វិស័យអប់រំផងដែរ។ជាចុង​បញ្ចប់​នៃកិច្ចប្រជុំ គ​ណៈអធិបតីក៏បា​ន ចុះអនុ​ស្សរណៈ ​យោគយល់គ្នា ក្រោមយុទ្ធសាស្ត្រស​ហប្រតិ​បត្តិការសេដ្ឋកិច្ចរ​វាងខេត្តទាំងពីរ និងព្រមទាំងមា​នការប្រគ​ល់ជូននូវវ​ត្ថុអនុស្សា​វរីយ៍ទៅ​វិញទៅម​កផងដែរ ៕

Leave a Reply

Your email address will not be published.