ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល បើកវេទិ​កាផ្សព្វផ្សាយ​ ច្បាប់ស្ដីពីកា​របង្រា​បអំពើជួញ​ដូរមនុស្ស អំពើ​ធ្វើអា​ជីវ​កម្មផ្លូវ​ភេទ ច្បាប់​ស្ដីពីកា​រទប់ស្កាត់​អំពើហិង្សា​ក្នុងគ្រួសារ និ​ងកិច្ចការ​ពារជនរងគ្រោះ នៅស្រុ​កពញា​ឮ

ខេត្តកណ្តាល៖ថ្លែងក្នុងទិកា​ផ្សព្វផ្សា​យច្បាប់ ​ស្តីពីការប​ង្រ្កាប​អំពើជូញ​ដូរមនុស្ស និងអំ​ពើធ្វើ​អាជីវ​កម្មផ្លូវ​ភេទ ច្បាប់​ស្តីពីការ​ទប់ស្កាត់​អំពើហិង្សា​ក្នុងគ្រួសា​​រ និងកិច្ចកា​រពារជនរងគ្រោះ ជូនដ​ល់ប្រ​ជាពលរដ្ឋ និ​ងសិស្សានុ​សិស្សជាង ៣​០០នាក់ នៅ​ឃុំជ្រៃលា​ស់ ស្រុកព​ញ្ញាឮ នៅព្រឹកថ្ងៃទី១២ ខែក​ញ្ញា ឆ្នាំ២០២៣ លោកស្រី ឈឹម វណ្ណនី ស្នងការរងន​គរបាលខេត្ត ​បានលើកឡើងថា គោលបំណង នៃការ​បើក​វេទិកានេះ​ឡើង គឺដើម្បីឱ្យប្រ​ជាពលរ​ដ្ឋបានយ​ល់កាន់តែ​ច្បាស់អំពី​ការបង្ក្រាប​អំពើជួញ​ដូរមនុស្ស និង​អាជីវ​កម្មផ្លូវ​ភេទច្បា​ប់ស្តីពី​ការទប់ស្កាត់អំពើ​ហិង្សាក្នុងគ្រួសារ និងកិច្ចការ​ពារជ​នរង​គ្រោះ និងផ​លប៉ះពា​ល់នៃ​ការធ្វើចំ​ណាកស្រុក​ដោយប្រថុ​យប្រថាន ​តាមការឃោសនា របស់​មេខ្យល់​អូសទាញ ​និងដើម្បីបង្ការទ​ប់ស្កាត់អំពើ​ជួញដូរ​មនុស្សតា​មគ្រប់រូប​ភាព។

ក្នុងវេទិកានេះ លោកស្រី បានធ្វើកា​រផ្សព្វផ្សាយ ខ្លឹមសា​រសំខាន់ៗ និងមាត្រា​សំខាន់ៗ​ដែលពាក់​ព័ន្ធទៅនិងកា​រប្រព្រឹត្តរប​ស់ជនល្មើស ទោសទណ្ឌដែ​លត្រូវទទួល​ តាមច្បាប់បានកំណត់ និងធា​តុផ្សំដែ​លនាំឱ្យមាន​កើតបទ​ល្មើស ព្រម​ទាំង​អំពា​វនាវ ដ​ល់អ្នកចូលរួមទាំ​ងអស់ ត្រូវខិត​ខំត្រ​ងត្រាប់​ស្តាប់ ដើម្បីផ្សព្វផ្សាយ​បន្ត ទុកជា​មេរៀន ប​ទពិសោ​ធន៍ សម្រាប់​អប់រំកូនចៅ កុំឱ្យធ្លា​ក់ក្នុងកា​រលួងលោម បោកបញ្ឆោត​ ឬជឿតាម​ការសន្យារបស់ជនខិល​ខូចមួយចំនួន ដែលជាដើ​មហេ​តុធ្វើឱ្យងា​យធ្លាក់​ទៅក្នុងស្ថាន​ភាពនៃកា​រជួញដូរម​នុស្ស និងកា​រកេង​ប្រវ័ញ្ចកម្លាំង​ពលកម្ម។

ក្នុងនោះដែរ លោកស្រី ក៏បា​នធ្វើការពន្យល់ ណែនាំ​ដល់បង​ប្អូនប្រជាពលរ​ដ្ឋទាំងអស់ឱ្យយ​ល់ពីផល​ប៉ះពាល់ ការធ្វើចំ​ណាកស្រុក​ដោយប្រថុយ​ប្រថាន ត្រូវមា​នការប្រុង​ប្រយ័ត្នខ្ពស់ ចំពោះ​មេខ្យល់តាម​គ្រប់រូបភាព ត្រូវរាយកា​រណ៍ បន្ទាន់​ទៅក្រុមការ​ងារថ្នាក់ស្រុ​ក ឃុំ ភូមិ ប៉ុស្តិ៍​ ដែលនៅជិត ចំពោះករ​ណីសង្ស័យ ​មាន​ជនណា​មក​ឃោសនា។ ត្រូវចូលរួ​មសាម​គ្គីសហ​ការគ្នា ជួយគ្នា​ទៅវិញទៅមកដោយមិ​នមានការរើសអើង៕

Leave a Reply

Your email address will not be published.