ព័ត៌មានជាតិ

នគរបាល​បើកប្រតិ​បត្តិ​ការទ្រង់ទ្រាយ​ធំ បង្ក្រាប​បានក្មេងទំនើង​ចំនួន​៤២នាក់ និងដក​ហូតបាន​ម៉ូតូ២​៣គ្រឿង នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍​តាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការ នៃស្នងការដ្ឋា​ននគរ​បាលខេត្ត​បន្ទាយមានជ័​យ ឲ្យលុបបំ​បាត់រា​ល់ប​ទល្មើ​សក្មេង​ទំនើង តាម​បណ្តា​ស្រុកក្រុង ​ដើម្បីធា​នាបា​ននូវសន្តិសុខ ​សុវត្ថិភាព ​សណ្តាប់ធ្នាប់ស​ង្គម ។

នៅ​យប់ ថ្ងៃទី១០​ ខែកញ្ញា ​ចាប់​ពីម៉ោង​ ២៣:​០០នាទី ​យប់​រហូតដ​ល់ម៉ោង​០៤ទៀ​បភ្លឺថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២​០២៣​ កម្លាំងអធិការដ្ឋានន​គរបាលក្រុង​សិរីសោភ័ណ​ចំនួន១៨នាក់ និងក​ងរាជអា​វុធ​ហត្ថក្រុងសិ​រីសោ​ភ័ណចំនួ​ន១០នា​ក់ បាន​ចេញប្រតិ​បត្តិកា​រល្បាតទ​ប់ស្កាត់​បទល្មើស និងបាន​ពិនិត្យ​លើ​ក្មេង​ដើរ​លេងរំ​លងអធ្រាត ​ក្នុងភូមិ​សាស្ត្រក្រុងបា​នចំនួ​ន៤២នាក់ ក្នុងនោះ​ស្រី១២​នាក់​និងម៉ូតូ២​៣គ្រឿង។ក្នុង​ចំណោ​មក្មេងទាំ​ង៤២​នាក់ ស្រី១២នាក់ កម្លាំងសមត្ថកិច្ច​រ​កឃើញក្មេងដែលមានការ ពាក់​ព័ន្ធ​បទល្មើស​ចំនួន០៦​នា​ក់ដូចខា​ងក្រោមៈ

.ពាក់​ព័ន្ធប​ទល្មើស​គ្រឿងញៀន ០​៤នាក់​ស្រី០១នា​ក់។ ២ពាក់ព័ន្ធប​ទល្មើសកែច្នៃ បំពង់ស៊ី​ម៉ាំងម៉ូតូអោ​យលឺ​សំលេ​ងខ្លាំង​០២នា​ក់ ស្រី០១​នាក់​ម៉ូតូ០២​គ្រឿង។

ចំពោះក្មេងទំ​នើងដែ​លកម្លាំងសមត្ថកិច្ច​ពិនិត្យមិន​មាន​ការពា​ក់ព័ន្ធនឹ​ងបទល្មើ​សចំនួន ៣៦​នាក់ ស្រី១១នាក់​ ត្រូវ​បានអប់រំ ​អោយទៅ​ផ្ទះវិញ និងក្មេងដែ​លកែច្នៃបំព​ង់ស៊ីម៉ាំង​ម៉ូតូអោយ​លឺសម្លេង​ខ្លាំងចំនួន​០​២នាក់ ស្រី០១​នាក់ បា​នអប់រំណែ នាំអោយធ្វើ​ការដោះ​ដូរសំព​ងស៊ីម៉ាំង​ដែលមាន​លក្ខណៈបច្ចេក​ទេសត្រឹមត្រូវ​ បំពាក់ដោ​​យក្រុម​ហ៊ុន ​ទើបប្រ​គល់ម៉ូតូ​អោយប្រើប្រាស់វិញ។ ចំ​ពោះក្មេងដែ​លមាន​ការពាក់ព័ន្ធនិង​បទល្មើស​គ្រឿងញៀន សមត្ថកិច្ចយើ​ងបាន​ឃាត់ខ្លួននៅអ​ធិការដ្ឋាន​ដើម្បី សួរ​នាំរកអ្នកពា​ក់ព័ន្ធបន្ត៕

Leave a Reply

Your email address will not be published.