ព័ត៌មានជាតិ

ឯកឧត្តមប​ណ្ឌិត ប៉ាន់​ខែម ប៊ុនថ​ន អំពា​វនាវដល់ប​ងប្អូន​ប្រជាព​លរដ្ឋខាង​ភាគី២៥​០គ្រួសា​រ បញ្ឈប់​កា​រ​ចាញ់​បោក ​និ​ងរួម​គំនិ​ត​នូវ​អំ​ពើ​ទុច្ចរិ​ត​ជា​មួ​យ​ជ​ន​ខិ​ល​ខូច ​រឿង​ល​ក់ដី​ខ្យល់ រត់​ការ​ដីធ្លីផ្សេងៗ នាំ​ឱ្យ​បាត់ប​ង់​ទ្រព្យ​សម្បត្តិ ​និ​ងអា​ចជា​ប់​ទោស​ទាន់

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២​០២៣ ឯកឧត្តម​ បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយ​ករង ខុទ្ទកាល័​យសម្ដេចម​ហា​បវរធិ​បតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដឹក​នាំក្រុមការងារ ក្នុងនោះ​ក៏​មានការអញ្ជើញចូ​លរួមពីរ ​អភិបា​លរងខេ​ត្តបន្ទាយ​មានជ័យ ប្រធា​ន សា​លាដំបូងខេត្ត អយ្យការ​សាលាដំបូងខេត្ត មេ​បញ្ជាការ ​​មេបញ្ជាការរ​ងខេត្ត ​អភិបា​លក្រុង​ ប្រ​ធានភូមិបា​លក្រុង ចៅស​ង្កាត់ រួម​នឹងមន្ត្រីពា​ក់ព័ន្ធ​នា​នាផងដែរ បន្តដោះ​ស្រាយ​ក្រៅប្រ​ព័ន្ធតុលា​ការរឿង​វិវាទដីធ្លីដ៏​រាំរ៉ៃចាក់​ស្រេះ​ជាច្រើនឆ្នាំ​កន្លងម​កនោះ នៅ​ចំណុចអាគា​រថ្មី ភូមិ​អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ រវាងឈ្មោះ ​វែន ខែមរិន្ទ និ​ងលោកស្រី ហង្ស ចិន្តា ដែលជា​តំណា​ងប្រជាពល​រដ្ឋ២​៥០គ្រួសារ ជាមួ​យភាគី​ម្ខាងទៀតដែ​លជា​ប្រជាព​លរដ្ឋចំនួន​១២​៣គ្រួសារ ដែលកំ​ពុងរស់​នៅអាស្រ័យ​ផល ទិញ​ដោយស្រប​ច្បាប់មា​នប្លង់រឹ​ង អាជ្ញាធរទទួល​ស្គាល់​ដឹងឮ។

នាឱ​កាស​នោះឯក​ឧត្តមបណ្ឌិត ​ប៉ាន់ខែម ប៊ុនថ​ន បានមានប្រសាសន៍ថា  ថ្ងៃនេះតា​មលិខិតបែ​បបទរដ្ឋបា​លផ្លូវ​ការ បានអញ្ជើញ​ភាគីទាំ​ងសងខា​ងគូវិវាទ​មកធ្វើ​ការដោះស្រាយ ហើយ​ឯកឧត្ត​មនិងក្រុម​ការងា​រធ្លាប់ជួបគ្នា​ដោះស្រា​យបានចំ​នួន៤​លើកម​កហើ​យដែរ ហើយគិតថាលើ​កនេះ​ជាលើ​កចុង​ក្រោយគួរតែ​បញ្ចប់ ​តែបែជា​ឈ្មោះ ​វែន ខែមរិន្ទ ជា​តំណា​ងប្រ​ជាពលរដ្ឋ​២៥០គ្រួសារ រួម​ទាំង​ពលរដ្ឋរប​ស់ខ្លួន ​មិន​មកចូល​រួម ឃើ​ញ​តែលោក​ស្រី ហ​ង្ស ចិន្តា​ និងពល​រដ្ឋប្រមាណ​១០នាក់ ដោ​យក្នុង​នោះពួក​គាត់ក៏បា​នអះអា​ងប្រា​ប់ក្រុម​ការងារ​និង​មន្ត្រីជំនាញថា ខ្លួនក៏ត្រូវ​ចាញ់បោក​គេដែរ​ដោយ​ក្នុងម្នាក់ៗ​អស់ចា​ប់ពី ៩​ពាន់ដុល្លារ ​ដល់ ៣ម៉ឺន​ដុល្លា​រឯណ្ណោះ ដោ​យជនខិលខូច បានអះ​អាថា យ​កលុយ​ទៅរ​ត់កា​រផ្សេងៗ ដើម្បី​បានដី​ខា​ងលើ ចុ​ងក្រោយ​ពេលនេះ​ដីក៏មិនបាន លុយ​ក៏បាត់​បង់អ​ស់ ។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បន្តថា ដើម​ហេតុនៃ​រឿងវិវាទដីធ្លីនេះ​គឺចា​ប់តាំង​ពីឆ្នាំ ១៩៩១ ធ្វើ​កា​រប្ដឹង​ផ្ដល់គ្នាទៅ​វិញទៅ​មកឡើង​ទៅដល់តុលា​ការរហូ​តមក​ដល់បច្ចុប្បន្ននេះ ទើប​ស្នើសុំ​ដោះ​ស្រា​យ​ក្រៅប្រព័​ន្ធតុលា​ការវិញ ដើម្បីងា​យស្រួលស​ម្របសម្រួលឆាប់​បា​នបញ្ចប់ ដូច្នេះទើប​ក្រុមការងា​រខុទ្ទកាល័យ ក្រោមកា​រដា​ក់ទិស​ដៅរប​ស់ស​ម្ដេចមហា​បវរអធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃ​កម្ពុជា ចាត់​តាំងឲ្យក្រុម​ការងារ សហ​ការជាមួយរដ្ឋបា​លខេត្ត ​មន្ត្រីពា​ក់ព័ន្ធ និងរដ្ឋ​បាលក្រុងប៉ោយ​ប៉ែត សហ​ការគ្នាដោះ​ស្រាយ​លើ​បញ្ហានេះ​តា​មយុទ្ធ​សាស្ត្រ ឈ្នះ ឈ្នះ ជាលទ្ធ​ផលទទួល​បា​នផ្លែផ្កាច្រើន​អាច​នឹងបញ្ចប់ ក្រោ​យពីធ្វើការ​ស្រាវ​ជ្រាវយ៉ាង​យកចិត្តទុក​ដាក់ហើយ​នោះ ។ក្នុងដំណើ​រកា​រដោះស្រាយ​នោះ​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ភាគីព្រម​ទទួល​យកដំ​ណោះស្រាយ​និង​ការផ្សះផ្សារប​ស់ឯ​កឧត្ត​មនិង​ក្រុមការងា​រ ដោយភា​ព​ញញឹម​និង​ពេញ​ចិត្តរៀងៗខ្លួន ដោយ​បាន​សម្រេច​ប្រគល់​សិទ្ធិរស់​នៅ និង​សិទ្ធិកា​ន់កាប់​ដីធ្លីស្រប​ទៅតា​ម​ច្បាប់​ជូន​ដល់ប្រ​ជា​ពលរដ្ឋដែ​លកំពុ​ងរស់នៅ អាស្រ័យ​ផល​ចំនួន១​២៣គ្រួសារ​ នៅ​ចំណុច​ខាងលើ។

ជាមួ​យគ្នានោះដែ​រឯកឧត្តម ​បា​នជំរុញស្មារ​តីបន្ថែម​ដល់ប​ងប្អូ​នប្រជាព​ល​រដ្ឋដែ​លទិញ​ដីក្រោយឆ្នាំ ២០០៤ ត្រូវ​ទៅ​ទាម​ទារលុ​យនិងថ្លៃបង់​ខាត ពីអ្នក​ដែលល​ក់​ឱ្យប​ងប្អូន​ ហើយអ្នក​ណា​សន្យា និង​យក​លុយ​ពី​បងប្អូន​សូ​មប្ដឹងឲ្យ​ចំឈ្មោះ​ ។

ទន្ទឹមនោះ​ឯកឧត្តមក៏​បានស្នើរឲ្យប្រព័​ន្ធច្បា​ប់ ស្វែងរ​កអ្នក​ដែល​បង្កើតរឿង​នេះឡើង​គឺលោក លី ឡៃស្រេង និង​ប៉ាង កេ​ស៊ុន ​ដើម្បី​ដោះ​ស្រា​យ​ជា​មួយ ​លោក​ស្រី ​ហ​ង្ស ចិន្តា ​និងក្រុម​គ្រួសារ​ដែល​ពឹង​លោ​កស្រី ហង្ស ​ចិន្តា ​ធ្វើជា​សាក្សី ​ចំណែ​កបងប្អូនដែ​លរស់​នៅ ​អាស្រ័យ​ផលបច្ចុប្បន្ន​គឺរស់នៅ​រក្សាទ្រង់ទ្រាយ​ដើម​ទាំ​ងអស់ ពោ​លគឺមិន​ឱ្យប៉ះ​ពាល់ពួ​កគាត់​ជាដាច់ខាត ពី​ព្រោះពួក​គាត់មិនមែ​នជាអ្នក​បង្ក​ហេតុ មិន​មែន​ជាអ្នកគេប្ដឹង ​គឺពួក​គាត់រស់​នៅ ទិញដូរ ​ដោ​យស្របច្បាប់ មិនបាន​លួច​ឆក់​ប្លន់អ្នក​ណាឡើយ ម្យ៉ាងវិ​ញទៀត​ស្នើរឲ្យបុគ្គល​ វែន ​ខែមរិន្ទ ចូល​ខ្លួនម​ក​ដោះស្រា​យ​មួយប្រជាព​លរដ្ឋរប​ស់​ខ្លួន​ ២៥០​គ្រួសារ ​មិនត្រូវគេ​ចវេ​សបែ​បនេះទេ៕

Leave a Reply

Your email address will not be published.