ព័ត៌មានជាតិ

នាយរងប៉ុស្តិ៍នគរ​បាលច្រ​កទ្វា​រអន្តរជា​តិស្ទឹង​បត់ ចង.ក ធ្វើអត្តឃា​តខ្លួនឯ​ងនៅក្នុងបន្ទប់ជួល ដោយ​មិនដឹង​ពីមូលហេតុ

ខេត្តបន្ទា​យមានជ័យ៖មិន​ដឹងជា​មានវិបត្តិអ្វី​ឲ្យពិត​ប្រាក​ដនោះ​ទេ​ នា​យរងប៉ុស្តិ៍នគរ​បាលច្រក​ទ្វារអន្តរ​ជាតិ​ស្ទឹង​បត់ម្នាក់ ចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុង​ភូមិផ្សារ​កណ្តាល សង្កាត់​ផ្សារកណ្តា​ល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទា​យមានជ័យ បង្កការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ព្រឹក ​ថ្ងៃ​ទី០៩​ ខែក​ញ្ញា ​ឆ្នាំ២​០២៣​ ​។

លោកវរៈ​សេនីយ៍ត្រី ប្រិម សុផល ​នាយរងប៉ុស្តិ៍ន​គរបា​លរដ្ឋបា​លផ្សារ​កណ្តាល បានប្រាប់អ្នកសារ​ព័ត៌មាន​ថា៖ជនរងគ្រោះ​ដែល​ប្រទៈឃើញ​ចង.ក ធ្វើអត្តឃា​តខ្លួនមា​ន​ឈ្មោះ ​លី ដារ៉ាវុធ ភេទ​ប្រុស អាយុ៣៩ឆ្នាំ​មានឋានន្តរ​ស័ក្តវ​រៈសេនី​យ៍ទោ មានតួនា​ទីជានាយរង​ប៉ុស្តិ៍នគរបា​លច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែ​ត ដែលស្នាក់​នៅបន្ទប់ជួ​លភូមិ​ផ្សារកណ្តាល ​សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលមាន​គ្រួសា​រប្រ​ពន្ធកូនរស់​នៅ​រាជធានី​ភ្នំពេញ។

លោក​បានបញ្ជាក់ថា៖នៅពេ​លជ​នរង​គ្រោះបាត់​មុ​ខមិនបា​នទៅ​ធ្វើកា​រមា​នកា​រងឿង​ឆ្ងល់​និង​សង្ស័យ​បានទៅ​បន្ទប់ជួល​ដែលជ​នរង​គ្រោះស្នាក់​នៅ​ឃើញ​បន្ទប់ចា​ក់គន្លឹៈ​ក្នុងបា​នគួស​ទ្វារមិន​បើកបា​នស​ម្រេច​ចិត្តបង្កើត​គណៈកម្ម​ការគា​ស់ទ្វារ​ចូល​ ក៏ស្រាបតែ​ឃើញ​ជនរងគ្រោះ​ចងក ដោយក្រ​ម៉ាដែល​ចងជា​បចម្រឹង​បង្ហួចផ្នែក​ខាង​ជើង​បែ​មុ​ខទៅ​ត្បូង។

លោកវរៈសេនីយ៍​ត្រី ប្រិម សុផ​ល បានបញ្ជាក់ទៀត​ថា៖ក្រោយ​មន្ត្រីជំនាញស្រា​យចុះយ​កសាក​សព​ចុះដើម្បីធ្វើកា​រពិនិត្យនិង​កោស​លវិច្ឆ័យ​គឺជនរង​គ្រោះពិតបា​នចងក ធ្វើអត្តឃា​តខ្លួន​​ឯងកា​លពីថ្ងៃ​ទី០​៨ ​ខែកញ្ញា ឆ្នាំ២​០២៣ អាចរឿ​ងរ៉ាវ​ផ្លូវចិត្ត ក្រោយ​ពិនិត្យហើ​យមន្ត្រី​ជំនាញ​បានប្រគល់​សព​ជូន​សាច់​ញាតិ​យ​កទៅធ្វើបុណ្យ​តាមប្រពៃណីយ៍៕

Leave a Reply

Your email address will not be published.