រាជធានីភ្នំពេញ៖ទីតាំងបង្កប់នូវល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែងដែលមានទីតាំងស្ថិតនៅទឹកដីសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ច្រកចូលទល់មុខការ៉ាស សាំង ptt បឹងត្របែកប្រហែល២០០ម៉ែត្រ ទ្វារស័ង្កសីនៅជាប់តារាងបាល់ទះ ០៩
នៅម្ដុំនោះយើងសង្កេតឃើញថាមានឡានស៊េរីទំនើបៗជាច្រើនគ្រឿងចតនៅសងខាងផ្លូវ បើក្រឡេកទៅមើលការចេញចូលនៃទីតាំងនោះទៀតសោតយើងសង្កេតឃើញថាមានអ្នកយាមកាមយ៉ាងល្អិតល្អន់ ហាក់មិនប្រហែសជាមួយនឹងបុគ្គលប្លែកមុខនោះទេ ។
តាមប្រភពបានឲ្យអ្នកព័ត៌មានយើងដឹងផងដែរថា ក្នុងនោះមានល្បែងស៊ីសងគ្រប់ប្រភេទដែលបម្រើអតិថិជនដែលជាអ្នកញៀនល្បែង ដូចជាបៀ អាប៉ោង –ល–។
មហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធប្រហែលជាត្រូវថ្នាំសណ្តំរបស់មេបនល្បែងនេះហើយបានជាមិនមានការបង្ក្រាប ឬដោយសារមេបនល្បែងមានខ្នងធំបានជាអាជ្ញាធរញញើតមិនហ៊ានទៅជិត។
យោងតាមប្រសាសន៍ របស់ ឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់អភិបាលខណ្ឌទាំង ១៤ និងស្នងការរាជធានីភ្នំពេញ ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ឲ្យខានតែបានដើម្បីបញ្ជូនទៅតុលាការឲ្យ ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់។
ប្រជាពលរដ្ឋទទូចស្នើសុំឲ្យលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន សូមជួយឲ្យកម្លាំងចុះទៅពិនិត្យទីតាំងខាងលើផងដើម្បី សាកសមនិងឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក៕ សូមអញ្ជើញទស្សនានូវវីដេអូរដែលមានដូចខាងក្រោម៖