ព័ត៌មានជាតិ

សម្ពោធដាក់ឲ្យប្រើប្រាស់អាគារសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ក្រោមអធិបតីភាព​ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ខេត្តស្វាយរៀង៖អាគាររដ្ឋបាល​ អា​គារស្នាក់នៅ និងហេដ្ឋារ​ចនាសម្ព័ន្ធនានា​ នៃសាខាគ​យ និងរដ្ឋាក​រខេត្តស្វាយរៀង ត្រូវបានសម្ពោធ​ដាក់ឲ្យប្រើប្រាស់​ នា​ព្រឹកថ្ងៃ​ទី២៩ ខែកក្កដា​ ឆ្នាំ២០២២ ក្រោម​អធិបតី​ភាព​ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧ​បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​នៃគណៈអ​ភិបាលខេត្តស្វា​យរៀង។ ពិធីនេះ​ក៏មានកា​​រអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយក​​នៃ​​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា និងឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ដែលជា​ប្រតិភូអ​មដំណើរ ព្រមទាំងមន្ត្រីដែលពា​ក់ព័ន្ធជាច្រើនរូបទៀតផងដែរ

នាឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានថ្លែងនូវការកោតសរសើរដល់ រដ្ឋ​បាល​ខេត្តស្វាយរៀង ដែលមានឯកឧត្តម​ ម៉ែន វិបុល ជាអភិបាលខេត្ត និងមន្ត្រីរា​ជការសាខាគយ​និងរដ្ឋាករខេត្តស្វាយរៀងទាំងអស់ បានចូលរួមចំណែ​កក្នុងការប្រមូលពន្ធជូនរដ្ឋ ធ្វើឲ្យកំ​ណើនថ​វិការចំណូ​លចូលរដ្ឋ ពីមួ​យឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជំរុញដល់សាខាគយនិងរដ្ឋាករ ខេត្តស្វាយ​រៀង ក៏ដូចជាមន្ត្រីគយទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចតួនា​ទីរបស់ខ្លួន​ឱ្យបានល្អ ជាពិសេស​ត្រូវចូលរួម​សហការជាមួយរដ្ឋបាលខេត្ត គ្រប់ភាគី​ដែលពាក់ព័ន្ធ​ទាំងអស់ ដើម្បីជំរុញឲ្យ​ប្រមូលពន្ធជូ​នរដ្ឋ មានការកើនឡើង​ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ កើនឡើងពីមួយ​ឆ្នាំទៅមួយឆ្នាំ​ស្របតា​មគោល​នយោ​បាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន នាយករ​​ដ្ឋមន្ត្រីនៃកម្ពុជា

Leave a Reply

Your email address will not be published.