ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យគ​ណៈប្រតិភូមជ្ឈិម​រណសិរ្សមាតុ​ភូមិវៀតណាម ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្តិភាព

រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាច​ក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម ដុ វ៉ាន់ចៀន គណៈលេ​ខាមជ្ឈិមប​ក្សកុម្មុយនីស្តវៀតណាម និងជាប្រធា​នគណៈកម្មា​ធិការមជ្ឈិមរណ​សិរ្សមាតុភូមិវៀត​ណាម និងគណៈប្រតិភូ ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធា​នីភ្នំពេញ

ក្នុងជំនួបនោះឯកឧត្តម ដុ វ៉ាន់ចៀន បាន​សំដែងសេចក្ដីសប្បាយរីករាយ ដែ​លបានបំពេញ​ទស្សន​កិច្ចនា​ពេលនេះ​ព្រោះ​ជាឱកា​សល្អក្នុង​ការរឹតបន្តឹងទំនាក់ទំនងរវា​ងប្រទេ​សទាំងពីរ រណសិរ្ស និង​បក្ស ​ហើ​យដែល​ក្នុងឱ​កាសនោះ ឯកឧត្តម ​បាននាំនូវការ​សួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ពីប្រ​ធា​នបក្ស ពីប្រធា​នាធិបតី ពីនាយក​រដ្ឋមន្ត្រីវៀតណាម ជូនសម្ដេច​តេជោនាយករដ្ឋមន្ត្រីជាមួ​យគ្នា​ដែរ ឯកឧត្តម ដុ វ៉ាន់ចៀន ក៏បានជូនព​រសម្ដេចតេជោនាយករដ្ឋមន្ត្រី សូម​មា​នសុខភាពល្អបរិបូណ៍ ដើម្បីដឹ​កនាំប្រទេសកម្ពុជា​ ទទួលបានជោគជ័យ​ដ៏ឧដុង្គឧត្តមថែ​មទៀត និងក៏បានអប​អរសាទរចំ​ពោះជោគជ័​យដ៏ត្រចះត្រចង់ក្នុង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ​សង្កាត់ឆ្នាំ២០២២ ក​ន្លងមកនេះ ដែល​បានទទួលជោគជ័យត្រចះត្រចង់ ដែល​បង្ហាញពីជំនឿទុ​កចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា នឹងជូនព​រឱ្យគណ​បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័​យត្រចះត្រចង់ថែមទៀត នៅក្នុងការ​បោះឆ្នោត​ទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ជាងនេះទៅទៀតឯកឧត្តម ដុ វ៉ាន់ចៀន បានវាយ​តម្លៃខ្ពស់​ចំពោះវិធា​នការដែល​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី និងរាជរដ្ឋា​ភិបាលកម្ពុជា ក្នុងកា​រទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដោយ​ជោគជ័យ និង​មានអត្រា​ចាក់វ៉ាក់សាំងនាំមុខ​នៅក្នុងតំ​បន់ និងពិភពលោក ហើយទទួលបាន​លទ្ធផល​ការប្រសើរ បានបើកប្រទេសឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ ។

 

ទន្ទឹមនោះដែរសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការ​នាំការសួរ​សុខទុក្ខពី​នាយ​ករដ្ឋ​មន្រ្តីវៀតណាម និងថ្នាក់ដឹកនាំ​ប្រទេសវៀតណាមដទៃទៀត ​ចំពោះគ​ណបក្សប្រជា​ជនកម្ពុជា ក៏ដូចជាប្រ​ជាជនកម្ពុជា អរគុណ​ចំពោះការអបអរសាទរ ក្នុងការបោះឆ្នោត​ឃុំសង្កា​ត់កន្លង​មក ក៏ដូចជាការជូនពរ​សម្រាប់ជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខា​ងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវមោទ​នភាពចំពោះការរីក​ចម្រើននៃទំនា​ក់ទំនងល្អប្រសើ​ររបស់ប្រទេសយើងទាំង២ រវាងគណៈ​បក្សទាំង២ ក៏ដូចជារណសិរ្ស នៅក្នុង​នោះការដឹកនាំរបស់គណបក្សប្រជាជ​នកម្ពុជា បានគ្រប់គ្រងពីរភាគបី នៃរយៈពេ​លទំនាក់ទំ​នងការទូត ៥៥ឆ្នាំនេះ ដែ​លទាំង​នេះ បង្ហាញពីការខិតខំរ​បស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាភា​គីវៀតណា​ម ក្នុងការប្រែក្លាយ​តំបន់ព្រំដែន ដែលធ្លាប់​មានអរិយភាព ឱ្យក្លាយទៅជាតំបន់ ដែលមាន​សន្តិភាពសុវត្ថិភាព ស្ថិរភា​ព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជា​ជនប្រទេស​ទាំងពីរ បានប្រកប​របររកស៊ីជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានកើនឡើង​ជា​លំដាប់

សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី ក៏បានសំដែង​ការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រ​ទេសទាំងពីរ ពិសេ​សក្នុងការដែលសម្រេចបា​ននូវការបោះបង្គោលព្រំដែ​នចំនួន ៨៤ភាគរយ ហើ​យក្នុងជំនួបនេះ បានឯ​កភាពគ្នា នឹងជំរុញដើម្បី​បន្តកា​របោះបង្គោលព្រំដែ​នដែលនៅសល់ ១៦ភាគរ​យទៀត ឱ្យបា​នឆាប់រហ័ស ដើម្បីប្រែក្លា​យប្រទេសទាំ​ងពីរឲ្យមានសុខសន្តិភាព មានព្រំដែ​នស្ថេរភាព បង្កលក្ខណៈងា​យស្រួលដល់ប្រជា​ជនប្រទេសទាំងពីរ​ទៅមករកគ្នា បំពេ​ញឱ្យគ្នាពិសេស ក្នុងដំ​ណាក់កាលនៃជំងឺកូវីដ១៩ នេះ យើងប្រែក្លាយ​ការលំបាកទាំងអស់នេះ ឱ្យទៅជាសក្ដានុពល ប្រើឲ្យអស់​លទ្ធភាពដែល​យើងមាន ដើម្បីពង្រីកនូវ​ទំហំពាណិជ្ជកម្ម អោយបានល្អប្រសើរថែមទៀត

Leave a Reply

Your email address will not be published.