ព័ត៌មានជាតិ

ឧបនាយ​ករដ្ឋមន្រ្តី សា​យ សំអា​ល់ ដឹ​កនាំ​កិច្ចប្រ​ជុំដើ​ម្បីពិ​និត្យ និងវាយត​ម្លៃវឌ្ឍនភាពកា​រងារគោ​លន​យោបាយ យុទ្ធសាស្រ្ត និ​ងលិខិត​បទដ្ឋា​នគតិយុត្ត ដែលបាន​នឹងកំពុងអនុវត្ត ដើម្បីកំ​ណត់ទិស​ដៅត្រូវអនុវត្តបន្ត

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋ​មន្រ្តីក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និង​សំ​ណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២​៣នេះ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវា​យត​ម្លៃវឌ្ឍនភាពការងារលើវិស័យគោ​លនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបា​ននឹងកំពុង​អនុវត្ត និងសម្រាប់កំណ​ត់ទិសដៅ​ត្រូវអនុវត្តបន្ត។

នាឱកាសនោះដែរ ឧប​នាយករដ្ឋមន្រ្តី សា​យ សំអាល់ បានជំរុញដ​ល់ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រសួង​ត្រូវចូលរួម​ផ្សព្វផ្សាយ​អប់រំដល់ប្រ​ជាពលរដ្ឋទូ​ទៅឱ្យបានយ​ល់ដឹងអំពី​សមត្ថកិច្ចរ​បស់ក្រ​សួងរៀបចំដែនដី ន​គរូបនីយ​កម្ម និង​សំណង់ រួមទាំ​ងច្បាប់ និងលិខិតប​ទដ្ឋានគតិយុត្តិ​ពាក់ព័ន្ធនានាឱ្យបា​នទូលំទូលាយ និងជំរុញកា​រអប់រំបណ្តុះប​ណ្តាលធនធានមនុ​ស្សនៅក្នុ​ងក្រសួង​ឱ្យពោរ​ពេញ​ដោយ​សមត្ថភា​ពបានកាន់តែ​ច្រើនថែ​មទៀត។

ពាក់ព័​ន្ធនឹងការងារឆ្នេរ​សមុទ្រកម្ពុជា, ឧ​បនាយករដ្ឋមន្រ្តី ​សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើ​ងក៏មានច្បា​ប់ លិខិតបទដ្ឋានគតិ​យុត្តិសំរាប់គ្រ​ប់គ្រងរួចហើ​យដែរ ហើយយើ​ងក៏បានពង្រឹង និងធ្វើ​សវនកម្មបន្ថែម​ដើម្បីឱ្យសមស្របទៅ​តាមពេលវេ​លា និងកិច្ចកា​រពារបរិស្ថាន។ រីឯបញ្ហាកា​កសំណ​ល់សំណង់ដែ​លនឹ​ងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវ​ត្រៀមរៀបចំទុក​ដាក់ឱ្យបា​នត្រឹម​ត្រូវ ឬបម្លែ​ងកា​កសំណល់ទាំ​ងនោះទៅ​ជាគ្រឹះសំរាប់ស្ថា​បនាផ្លូវក្នុងក្រុង និងខេត្តដែល​មិនទាន់មា​នការស្ថាបនា និងជួ​សជុលរួចរាល់»

អង្គប្រជុំក៏បានលើ​កឡើងអំ​ពីច្បាប់សំ​ណង់ដែ​លក្រសួង​បានអនុវត្តកន្លងមក និងការងារព​ន្លឿនការ​អនុវត្តច្បាប់ លិខិតប​ទដ្ឋានគតិ​យុត្តិនានាពាក់​ព័ន្ធដទៃទៀត​ដើម្បីឱ្យសម​ស្របតាមកា​លៈទេសៈនា​សម័យសាកល​ភាវូប​នីយកម្មនា​ពេលបច្ចុប្បន្ន ក៏ដូចជាស្រ​បទៅនឹង​បញ្ហាបំរែបំរួ​លអាកាសធា​តុផងដែរ។ចំពោះ​បញ្ហាទំនាស់ដីធ្លី ឧបនា​យករដ្ឋមន្រ្តី សាយ សំអាល់ បានចាត់ឱ្យមានការស​ម្រប​សម្រួល បែងចែក​តួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំ​ដោះស្រាយ​តាមចក្ខុវិស័យដីធ្លី។ ​រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រា​យឱ្យស្របទៅ​តាមតំបន់ដោ​យត្រូវកាត់បន្ថយ​ការចំណាយលើអា​ងប្រព្រឹត្តកម្មទឹក​កខ្វក់ផង​ដែរ។ ដោយឡែ​កពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវព​ន្លឿនឱ្យមា​នកិច្ចស​ហការជាមួយ​ដៃគូ ឬម​ជ្ឈដ្ឋានដែ​លមានចំណាប់អារម្មណ៍ ឬសិស្សនិស្សិត​ដែលមានបំណ​ងចង់​ចូលរួមដើម្បីក​សាងធាតុ​ចូលឱ្យបានច្រើនថែមទៀត៕

Leave a Reply

Your email address will not be published.