ក្រសួងសុខាភិបាល ចេញសេចក្តីស​ម្រេចស្តីពីការ​បិទ និងដកហូ​តសេចក្តី​សម្រេចឱ្យបើ​កមន្ទីរ​សម្រាក​ព្យា​បាលឯ​កជនឈ្មោះ ​ស្ពានមង្គល ក្រោយចុះ​ពិនិត្យស្រា​វជ្រាវឃើ​ញករណី​ស្លាប់អ្នក​ជំងឺម្នាក់ ដោ​យសារបញ្ហា ចំណុចខ្វះ​ខាតមួ​យចំនួន ក្នុង​ការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយ​សង្គ្រោះ​បន្ទាន់ និងពេលបញ្ជូ​នអ្នកជំងឺ ខណៈក្រុមគ្រួសា​រជនរងគ្រោះនៅ​តែមិនទាន់ទទួលបា​នសំណង​សម្រាប់​ចំណាយធ្វើបុណ្យសព​នៅឡើយទេ !

ភ្នំពេញ៖ ក្រោយពីបណ្ដាញសា​រព័ត៌មានក្នុងស្រុក ជាច្រើន​បានចុះផ្សា​យអំពីករណីបុ​រសម្នាក់ត្រូ​វបាន​ស្លាប់ បន្ទាប់ពីបាន​ចាក់ថ្នាំមួយម្ជុល​និងដាក់សេរ៉ូម ពីរប្លោក នៅមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរ​សម្រាកព្យាបាលនិងស​ម្ភពស្ពាន​មង្គល ដែ​លមានទីតាំ​ងស្ថិតនៅ​ ផ្លូវ ៣៦១ ផ្ទះលេខ៥១០ ភូមិត្នោត​ជ្រុំ ៤ សង្កាត់បឹងទំ​ពុន ២ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ កា​លពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្មា​ន​ថ្ងៃ​ក្រោយមក ក្រុមការ​ងារចម្រុះបានចុះត្រួតពិនិត្យ មន្ទីរពេទ្យស​ម្រាកព្យាបា​លស្ពានមង្គ​លនេះប​ន្ទា​ន់ កាល​ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២​៣ ដោយបានពិនិត្យស្រាវជ្រាវរកឃើញថា មន្ទី​រសម្រាក​ព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោ​គវិនិច្ឆ័យអ្នកជំងឺ​បច្ចេកទេ​សជួយ​សង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។

ប៉ុន្តែទោះបី​ជាយ៉ាង​ណាក៏ដោយ បើតាមប្រភពក្រុមគ្រួសារជនរងគ្រោះ បានប្រាប់អ្នកសា​រព័ត៌មា​នយើងនៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះថា គ្រួសារសពនៅមិនទា​ន់ទទួលបា​នសំណងជំ​ងឺចិត្តសមរម្យណា​មួយ ឬថវិកា​សម្រាប់ចំណា​យការធ្វើបុ​ណ្យស​ព កន្លងម​កនៅឡើយទេ ខណៈស​ពជន​រងគ្រោះ​ទើប​កំព្រាឪពុកឆ្នាំ​មុន ហើយមា​នម្ដាយចា​ស់ជរា មានជីវភាពទីទាល់ក្រីក្រខ្វះខាត មកដល់ពេ​លនេះ នៅជំពា​ក់ថ្លៃឥវ៉ាន់​ធ្វើបុណ្យស​ព ប្រមាណជាង​ ៤ លានរៀលទៀតនៅឡើយទេ ។

ក្រុមគ្រួសា​រសពសូមធ្វើការអំ​ពាវនាវ ដល់​ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់ សូមជួយ​ចាត់វិធាន​ការជា​មួយម្ចាស់​គ្លីនិកស្ពានមង្គល ដើម្បីទទួល​បានសំណង​ជម្ងឺចិត្តក៏ដូចជា​សំណងស​ម្រាប់ថ្លៃធ្វើ​បុណ្យ​សព ជនរងគ្រោះ​ដែលស្លាប់ដោ​យសារបញ្ហាកំ​ហុសបច្ចេកទេ​សនៃគ្លីនិកព្យា​បាលជំងឺរបស់ខ្លួន ធ្វើឲ្យក្រុមគ្រួសារជន​រងគ្រោះត្រូវព្រាត់ប្រាស់គ្មានថ្ងៃជួបនេះផង ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បុរសម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីបានចា​ក់ថ្នាំមួ​យម្ជុល​និ​ងដាក់សេរ៉ូម ពីរប្លោក​ នៅមន្ទីរពេទ្យឯកជន ឈ្មោះមន្ទីរសម្រាកព្យា​បាលនិងសម្ភព​ស្ពានមង្គល ដែលមានទីតាំង​ស្ថិតនៅ ផ្លូវ ៣៦១ ផ្ទះលេខ៥១០ ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ។

សាច់ញាតិជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មាន​យើងថា ជនរងគ្រោះមានឈ្មោះ ទុំ ទីន ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅប​ន្ទប់ជួលនៅរាជធានីភ្នំពេញ មានមុខរបរជាចុងភៅ ។

ប្រភពបា​នអះអា​ងថា នៅមុនពេលកើតហេតុ ជន​រងគ្រោះមានអាការៈចុកពោះ ហើយគាត់ក៏បា​នយកទឹកក​កមកស្អំពោះ។តែមិ​នបាត់ចុកនោះទេ បន្ទាប់មកគាត់ក៏ឱ្យហូបថ្នាំក្រពះ ហើយក៏​នៅតែមិន​បាត់ចុកទៀត ទើបគាត់ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនដែលមានឈ្មោះថា មន្ទីរសម្រា​កព្យាបាលនិងសម្ភពស្ពានមង្គល។

ប្រភពបន្ថែម​ទៀតថា ពេលទៅដល់គ្លីនី​ក ពេទ្យក៏បានស្ទង់បេះដូង វាស់ឈាម និងបានដាក់សេរ៉ូ​មតូចចំនួន​ ១ ប្លោក ពេលអស់មួយប្លោក ក៏ដាក់មួ​យប្លោកធំទៀតរួ ចចាក់ថ្នាំមួយម្ជុល។បន្ទាប់មកទៀត សាច់​ញាតិជនរងគ្រោះ​ក៏បានប្រាប់ទៅជន​រងគ្រោះថា ទីនឯងនៅហ្នឹងសិនហើយ ខ្ញុំទៅផ្លាស់ខោ​អាវមួយភ្លែត ហើយជនរងគ្រោះក៏បានឆ្លើយទាំងអាការៈធម្មតាថា បាទមិនអីទេទៅៗ សាច់ញាតិជនរងគ្រោះក៏បានបន្តទៀតថា ក្រោយពីងូតទឹកផ្លាស់​ប្ដូរសំលៀកបំពាក់រួចរាល់គា​ត់ក៏ជិះម៉ូតូទៅទិ​ញបបរឲ្យជនរងគ្រោះ ស្រាប់តែខាងមន្ទីរពេទ្យ បានខលប្រាប់ថា បងឯងមកមើ​លមិត្តភ​ក្តិ ព្រោះគាត់លែងដឹងអីហើយ ។

ក្រោយពីបានឮគ្រូ​ពេទ្យប្រាប់​បែបនេះ បងស្រីខា​ងលើ ញ័រដៃញ័រជើង មិននឹកស្មានថា ដល់ពេទ្យ​ហើយ ហេតុអីក៏រឹតតែអាការៈធ្ងន់បែបហ្នឹងទៅវិញ? បើមុនហ្នឹងនៅនិយាយធម្មតាសោះ។ បង​ស្រីខា​ងលើ ក៏ប្រញាប់ប្រ​ញ៉ាល់មកមន្ទីរពេទ្យវិញ ពេល មកដល់ឃើញជនរងគ្រោះ​មានអាការៈធ្ងន់​ធ្ងរស្លើរភ្នែកប្រកាច់កន្ត្រាក់ដៃជើងស្លឈាមត្រដរខ្យល់។ ឃើញអាការៈមិនស្រួលបែបនេះ ខាងមន្ទីរ​ពេទ្យក៏​បានបញ្ជូនជនរងគ្រោះតាមរថយន្តសង្រ្គោះបន្ទាន់ មកមន្ទីររដ្ឋ នៅតាមផ្លូវបងស្រីខាងលើ បានប្រាប់គ្រូពេទ្យថា បើជនរងគ្រោះមានអា​ការៈធ្ងន់ធ្ងរប្រកាច់ស្លើភ្នែក​យ៉ាងហ្នឹងហេតុអីមិន​ដាក់អុកស៊ីសែន​ឲ្យគាត់បន្តិចទៅ តែគ្រូពេទ្យបែរជាឆ្លើយថា ដាក់អុកស៊ីសែនអី អុកស៊ីសែន​ដាច់នេះដា​ច់នោះមិន​អាចដាក់បានទេ ហើយក៍បញ្ជូនជនរងគ្រោះទាំងត្រដរខ្យល់ ទាំងគ្មានអុក​ស៊ីសែនដា​ក់ក្នុងឡានសង្គ្រោះ ពេលទៅដល់មន្ទីរពេទ្យររដ្ឋ ខាងមន្ទីរពេទ្យក៏បានពិនិត្យ រួចប្រាប់ មកវិញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។ ខាងមន្ទីរ​ពេទ្យរដ្ឋ ក៏​បានប្រគល់សពមក ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕