ព័ត៌មានជាតិ

មេបញ្ជាការកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រើនរំលឹកដ​ល់នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថទាំងអស់ មិនត្រូវ​យកតួនាទី ឬសិទ្ធអំណាចជាសមត្ថកិច្ច ទៅគាប​សង្កត់ដល់​ពលរ​ដ្ឋ ដើ​ម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ

(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធីប្រកាសតែងតាំ​ងផ្លាស់ប្ដូរមុខតំណែង និងបំពា​ក់ឋានន្តរ​សក្ដិដល់​យោធិន នៃកងរាជអាវុធ​ហត្ថចំនួន៨៨រូប នារ​សៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០​២២ លោកឧត្តម​សេនី​យ៍​ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធហត្ថ​ខេត្តប​ន្ទាយមានជ័យ បានក្រើ​នរំលឹកដល់​នាយទា​ហាន នាយទាហានរង នៃកងរាជអាវុធ​ហត្ថទាំងអស់ មិនត្រូវយកតួនាទី ឬសិទ្ធអំណា​ចជា​សមត្ថកិច្ច ទៅគាបសង្កត់ដល់ពលរដ្ឋ ដើ​ម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ បើ​មានករណី​នេះកើ​តឡើ​ង ហើ​យរកឃើ​ញថា​មន្ត្រីអាវុធហត្ថណាម្នាក់បានប្រព្រឹត្ត អំពើនេះ​ នឹងត្រូវប្រឈមមុខ ចំ​ពោះច្បាប់ដោ​យគ្មាន​ការលើ​កលែងជាដាច់ខាត។

 

ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានណែនាំ និងជំរុញបន្ថែមទៀត ដល់នាយ​ទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា របស់​លោក​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេប​ញ្ជាការក​ងរាជ​អាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់​ចេញនូវទិសស្លោកចំនួន៤ រួមមាន៖

ប្រទេ​សជាតិត្រូវតែ​ការពារ ប្រជាត្រូវតែប​ម្រើ​ ច្បាប់ត្រូវ​តែគោរព បទល្មើសត្រូវតែបង្ក្រាប។

 

ទន្ទឹមនោះដែរលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើ​រចំពោះ នាយទាហាន នាយទា​ហាន​រង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេ​ញតួនាទី ភារកិច្ច របស់​ខ្លួន ដោយបានអនុវត្តតា​មបទបញ្ជា និងគោរពវិន័យរបស់អង្គភាព កងរាជអាវុធ​ហត្ថបាន​យ៉ាងល្អប្រសើ​រប្រកបដោយទំនួលខុសត្រូវ រហូតទទួល​បានការ​លើ​កទឹកចិត្ត​និងតំឡើង​ឋានន្តរសក្ដិ​របស់​ថ្នាក់លើ ​។

សូមបញ្ជាក់ផងដែរថា យោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និង​បំពាក់ឋានន្តរសក្ដិមាន​ចំនួន៨៨រូប ក្នុងនោះ​￸ថ្នាក់អនុសេនីយ៍ឯកចំនួន៣៣រូប ថ្នាក់អនុសេនី​យ៍ទោចំនួន៣​០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន០២រូប ថ្នាក់នា​យចំណង់ចំនួន០៩រូប ថ្នាក់ព្រិនបាលឯក​ចំនួន០៦រូប ថ្នាក់ព្រិន​បាលទោចំនួន០២រូប និងផ្លាស់ប្ដូរមុខតំណែងចំនួន០៦រូប ផងដែរ ៕

Leave a Reply

Your email address will not be published.