ព័ត៌មានជាតិ

បុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងប្រ​គេនទៀនចំណាំព្រះវស្សា ព្រះសង្ឃគង់នៅវត្តព្រះឥន្ធសាមគ្គីធម៌ ក្នុង​ស្រុកអង្គស្នួល

ខេត្តកណ្ដាល៖អគារសកលវិទ្យា​ល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធិ​ផលថ្មីមួយ​ទៀត ដែលកើ​តចេញពី​ការអភិវឌ្ឍន៍​លើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅ របស់ប្រជា​ពលរដ្ឋ​កាន់​តែល្អប្រសើរក្រោមម្លប់​នៃសន្តិភាព ក្រោមការ​ដឹកនាំប្រកបដោ​យគតិបណ្ឌិតរបស់ សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ​ឱ្យប្រជាព​លរដ្ឋ រស់នៅពោរពេញ​ដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការដា​ក់ចេញឱ្យ​អនុវត្ត នូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មាន​ការអភិ​វឌ្ឍន៍ រីកចម្រើនលើ គ្រប់វិស័យ​ជាមួយនឹងគម្រោងអ​ភិវឌ្ឍន៍ជាបន្តបន្ទាប់ដូច្នេះ​យើងទាំ​ងអស់គ្នា សូមគោរពអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ គោរពដឹងគុណ ស្ថាប​និកមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយ​ឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការ ឯកភា​ពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើ​តមាននូវ​សមិទ្ធិផល​ជាច្រើនប​ម្រើឱ្យផលប្រយោ​ជន៍សាធារណៈ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបា​លខេត្តក​ណ្ដាល លើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួម ក្នុងពិធីបុណ្យផ្កាប្រាក់មហា​សាមគ្គី កសាងសាកលវិទ្យាល័យស​ម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងប្រគេនទៀនចំណាំព្រះវស្សា ព្រះសង្ឃគង់នៅវត្តព្រះឥន្ធសាមគ្គីធម៌ ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពី​ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ។

សម្ដេចមង្គល​ទេពា​ចារ្យ វង្ស អានេតា ស​ម្តេចព្រះ​សង្ឃនាយករ​ង នៃគ​ណៈធម្មយុត្តិកនិកាយ នៃព្រះ​រា​ជាណាចក្រកម្ពុជា និងជាព្រះ​មេគណ​គណធម្មយុត្តិកនិ​កាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ ១៣.៥៨​០ម៉ែត្រកា​រ៉េ (មួយម៉ឺនបីពាន់ប្រាំរយប៉ែសិបម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ(U) មានបន្ទប់​សិក្សាចំនួន ៧២ បន្ទប់ បន្ទប់រដ្ឋបាល ១៧ បន្ទប់សាលប្រជុំ ០២ បន្ទប់ ផ្ទុកមនុស្សបានចំនួន ១០២០ នាក់ មានអាហារដ្ឋានចំនួន ០១ កន្លែង ចំណតយានយន្ត ០១ កន្លែង ចំណាយថវិកាចំនួន .០៥​៣.០០០ $ (បួនលាន ប្រាំម៉ឺនបីពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខា​របំពាក់ក្នុងអគារនៅឡើយ

សម្ដេច​មង្គលទេពាចារ្យ វង្ស អានេតា មានសង្ឃដីកា បន្តថា សាកលវិទ្យាល័យនេះ មានបង្រៀនជា​ង២០ ជំនាញ ហើយសិស្ស និស្សិត​ទាំងអស់អាចមកសិក្សារៀនសូត្រនៅសាកលវិទ្យាល័យនេះ បា​នដោយសិ​ស្ស និស្សិតទាំងអស់ បង់ថ្លៃទឹក និងភ្លើង ក្នុងមួយឆ្នាំ ១២០ ដុល្លារ។នាឱកាសនោះដែរ​រដ្ឋបាលខេត្តកណ្ដាល បាននាំយ​កនូវទៀនចំ​ណាំព្រះវស្សា គ្រឿ​ងឧបភោបរិភោគ និងបច្ច័យមួយ​ចំនួន ប្រគេនជូនដល់ព្រះសង្ឃដែលគ​ង់ចាំព្រះវស្សា ចំនួន៣៨៣វត្ត ទូទាំងខេត្តកណ្ដាលផងដែរ ៕

Leave a Reply

Your email address will not be published.