សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក និងនាំយ​ក​អំណោយ​ចែក​ជូនប្រជាព​លរដ្ឋ​ដែល​រងគ្រោះ​ដោយ​ភ្លើងឆេះ​ផ្ទះ ​ចំនួន២គ្រួសារ ​នៅក្រុងសំពៅពូន

ខេត្តកណ្ដាល៖ប្រជា​ពលរដ្ឋ ចំនួន ២គ្រួសារ ដែលរង​គ្រោះដោ​យភ្លើងឆេះផ្ទះ ​នៅភូមិកោះទៀវ () សង្កាត់​សំពៅពូន ក្រុងសំ​ពៅពូន ​ខេត្តកណ្ដាល ទទួលបានអំណោយពីសា​ខាកាកបាទ​ក្រហមកម្ពុ​ជាខេត្ត​កណ្ដាល ដែលដឹកនាំដោយ លោក ទៀង សុគន្ធ នាយកសា​ខាកាកបា​ទក្រហម​កម្ពុជា​ខេត្ត​កណ្ដា​ល តំណាងឯកឧត្តម​ គង់ ​សោភ័ណ្ឌ​ អភិបាល ​នៃគណៈអភិ​បាលខេត្តកណ្ដាល និងជាប្រធា​នគណៈកម្មាធិកា​រសាខាកា​កបាទក្រហម​កម្ពុជាខេត្ត នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

មានប្រសាសន៍​នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវ​ការផ្ដាំផ្ញើសាក​សួរសុខទុក្ខពីសំ​ណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធា​នគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិ​តអាសូរជាទីបំផុត។

លោក​នាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំ​ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំ​ជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវ​ភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរង​គ្រោះដោយ​គ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់ពូជសាសន៍ សាស​នា ឬនិន្នាការនយោបាយឡើយ។

ក្នុងឱកា​សនេះ​ដែរ លោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ និងអាណិ​តអាសូរជា​ពន់ពេក ចំពោះឧប​ទ្ទវហេតុដែល​យើងទាំងអស់គ្នា​មិនចង់ឱ្យកើ​តមានឡើងនៅលើខ្លួន​យើងទាំងអស់គ្នាឡើយ។ ជាមួ​យគ្នានេះផងដែ​រលោកនាយកសាខា ក៏បានជំរុញ និងលើក​ទឹកចិត្តដល់ជនរ​ងគ្រោះ ទាំង២ គ្រួសារ សូមកុំមានកា​របាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តខិតខំ​ប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីទ្រទ្រង់ជីវភាពរបស់ក្រុមគ្រួសារយើងជាប្រចាំថ្ងៃ។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងប្រមាណ​ ១០:២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅ​ចំណុចភូមិកោះទៀវ () សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល មានករណីអគ្គីភ័យ​ឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង បានធ្វើឱ្យខូចខាតផ្ទះទំហំ ៧m × ១២m ធ្វើអំពី​ឈើលើ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿងខូចខាតឆេះអស់ទាំងស្រុង និងផ្ទះ១ខ្នងទៀត​ទំហំ ៦m × ១០m ធ្វើអំពីឈើលើ ដំបូលប្រក់សង្ក័សី រងការខូចខាតឆេះអស់ទាំងស្រុង។

អំណោយដែល​សាខាកា​កបាទក្រហមកម្ពុជា​ខេត្តកណ្ដាល ផ្ដល់ជូនប្រ​ជាពលរដ្ឋរងគ្រោះទាំង ២គ្រួសា​រ ដោយ១ គ្រួសារ​ទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ៥យួរ, ទឹកត្រី ១យួរ, ក្រមា ១, ឃីត តូច ១ កញ្ចប់, សម្ភារៈផ្ទះបាយ ១ឈុតធំ, តង់កៅស៊ូ ១ផ្ទាំងនិងថវិកា ៦០ ម៉ឺនរៀល៕