ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ៖ ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌរួច ជួយបង្កើន​សេដ្ឋកិច្ច​សង្គម ហើយអ្នក​ទេសចរលែងមាន​ភាពភ័យខ្លាចពីគ្រាប់​មីនទៀត

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ​អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងឱកាស អញ្ជើញសំ​ណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុក​កំពង់​សី​លា កាល​ពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ថា ផ្ទៃដីដែ​លបានបោ​សសម្អាតមីន និងយុទ្ធភ័​ណ្ឌរួច​នេះ ជួយបង្កើន​សេដ្ឋកិច្ចស​ង្គម ហើយអ្នក​ទេសចរលែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត ហើ​យប្រជាព​លរដ្ឋ និង​អ្នក​ទេសចរអា​ចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជា​ការទាក់​ទាញអ្នកវិនិយោគ នៅលើ​ទឹកដីសុវណ្ណភូមិរប​ស់យើង អាចបង្កើនការងា​រសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ បេស​កកម្មបោស​សម្អាតមីន និងយុទ្ធភ័ណ្ឌមិ​នទាន់ផ្ទុះ គឺជា​ការចូលរួម​ចំណែកលើ​កកម្ពស់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចស​ង្គមថែមទៀត។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹ​កនាំរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយក​ចិត្តទុកដាក់​ដោះស្រាយវិស័​យមីន លុបបំបា​ត់គ្រាប់មីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះដែ​លបានបង្ក​គ្រោះថ្នាក់​ដល់ប្រជាពលរដ្ឋ និងដំណើរ​ការសេដ្ឋកិច្ចសង្គមរ​បស់យើង។

 

តាមរបាយការណ៍រប​ស់អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានឱ្យដឹងថា ដំណើរការ​បាស​សម្អាតមីនប្រកប​ដោយជោគ​ជ័យ ដោយសា​រមានការគាំទ្រគម្រោង​ថវិកាពីរដ្ឋាភិបាលចិន។ ក្រុម​ការងារ​បោសសម្អាតមីន ដែលប្រតិបត្តិកា​រក្នុងខេត្តព្រះ​សីហនុមាន​ចំនួន៥​ក្រុម មាន​បុគ្គលិក​សរុប៣​៦នាក់ ក្នុង​នោះ​ស្រី៤​នាក់ ដែល​បា​នចាប់ផ្ដើម​ប្រតិបត្តិកា​របោសសម្អាតមីនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នឹងបញ្ចប់​ការបោះ​សម្អាតមីនទាំងស្រុង នៅ​ត្រឹមដំណាច់​ខែកក្កដាឆ្នាំ២០២២ខាងមុខ៕

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំ​យកអំណោ​យរបស់​សម្តេចតេ​ជោឧបត្ថម្ភ ជូនបុគ្គលិក​ស៊ីម៉ាក មានដូចជា៖ អង្ករ៥បាវ ទឹកសុទ្ធ២០កេស មី១០កេស ត្រីខកំប៉ុង១០យួរ ស្រា​បៀរ២​០កេស និងថវិកា២លានរៀល ។ដោយឡែងបុគ្គលិកស៊ីម៉ាកទាំង៣៦នាក់ ក្នុងម្នាក់ៗ​ទទួលបាន​ថវិកាចំនួន២០ម៉ឺនរៀលផងដែរ

Leave a Reply

Your email address will not be published.