ខេត្តប៉ៃលិន៖ជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួន។ យោងតាមរបាយការណ៍ពីកម្លាំងនគរបាលជំនាញនៃស្នងការខេត្តបានឲ្យដឹងថា៖នៅវេលាម៉ោង០១ និង១០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានចុះបង្រ្កាបជាក់ស្តែងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខមណ្ឌលសុខភាពផ្សារព្រេំ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់និងដូកហូតថ្នាំម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ ។ក្រោយពីសួរចម្លើយបឋមជនសង្ស័យបានឆ្លើយសារភាពថា ម្សៅក្រាមពណ៌សថ្លានេះ ខ្លួនបានទិញពីកន្លែងលក់ចាបហ៊ួយ និងធ្វើម្ហូបកម្មង់មួយកន្លែង ស្ថិតនៅចំណុចជិតមណ្ឌលសុខភាពស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ភ្លាមៗកម្លាំងជំនាញយើងបានសុំគោលការណ៍ពីថ្នាក់នាំចុះបង្ក្រាបក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ទៀតស្រី បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់។
នគរបាលជំនាញបានបន្តថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ខូ ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (បានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់) និងឈ្មោះ ប៊ុន ចាន់ដារ៉ា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរចាបហ៊ួយ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដកហូតវត្តុតាងមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ដកហូតរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់,ប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់ ,មូតូម៉ាកzoomer x ចំនួន 0១គ្រឿង ត្រូវបានម្លាំងជំនាញនាំខ្លួនយកទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕