ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជំរុញ​ឲ្យអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រួមគ្នាដាំ​ដើមឈើ​គ្រប់ប្រ​ភេទនៅ​តាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិ​ឋាន ប្រឡាយទឹក ដងផ្លូវ និង ទីសាធារ​ណៈ​នានា

ខេត្តកណ្ដាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០២២ អញ្ជើញជាធិបតីក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា និងពិធីដាំដើមឈើ នៅសា​លា​អនុវិទ្យាល័យ ហ៊ុន សែន ជ័យធំ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

 

នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញ​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ រួមគ្នាដាំ​ដើមឈើគ្រប់ប្រភេទនៅតាមរមណីយដ្ឋាន ទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡា​យទឹក ដងផ្លូវ និង ទីសាធារណៈនានា ហើយខិត​ខំថែរក្សាឱ្យ​ដុះលូតលាស់​បានល្អដើម្បី​ផ្តល់​ជា​ប្រយោ​ជន៍យើងទាំងអស់គ្នា

 

ទន្ទឹមនោះដែរឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការដាំ​ដើមឈើគ្រប់ប្រភេទ ក្នុងគោលបំណ​ងជួយ​ថែរក្សា​បរិស្ថាន បង្កើន​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃ​តង និងជាម្លប់ដ៏ ត្រជាក់ស​ម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាព​លរដ្ឋយើងផងដែរ ជាងនេះទៀត ព្រៃឈើជា​សម្បត្តិធម្ម​ជាតិដ៏សំខាន់ ក្នុងការរក្សាលំ​នឹងបរិស្ថាន និងរួមចំ​ណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសច​រណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាជម្រកដ៏សុខសាន្តចំពោះ មនុស្ស សត្វគ្រប់ប្រភេទ ដែល​មានជីវិ​តរស់នៅលើភពផែនដីយើងនេះ យ៉ាងណាម៉ិញ ការបាត់បង់ធនធាន ព្រៃឈើ​ជាចំណែ​កមួយក្នុង​ចំណោមបញ្ហាធំៗក្នុ​ងពិភពលោក ដែលជះឥទ្ធិព​លអាក្រក់ បង្កឱ្យដីបាត់បង់ជីជាតិ និងកើ​តមានគ្រោះ​ធម្មជាតិ ដូចជា ភាពរាំ​ងស្ងួត ទឹកជំនន់ ការបម្រែបម្រួលអាកាសធាតុ កម្ដៅផែន​ដីកើន​ឡើង ជាដើម។ល។ ដែលនាំឱ្យមានផល​វិបាកក្នុងការរស់នៅទាំង មនុស្ស សត្វ និងរុក្ខជាតិ ជាពិសេ​សជួបប្រទះផលវិបាកក្នុង ផលរបរកសិកម្ម។រុក្ខទិវា៩ កក្កដា ឆ្នាំ២០២២នេះ បានដាំដើមឈើ នៅតាម​ដងផ្លូវលេខ ៣៨៣ ផ្លូវលេខ​៣៨៣M ប្រវែង១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំរកាជន្លឹង និងឃុំជ័​យធំ ស្រុកខ្សាច់កណ្តាល រួមមាន៖ ក្ងោក គីនីន និងដើមច័ន្ទគីរី សរុបចំនួន២៨០០ដើម។ ទន្ទឹមនឹង​នេះខណ្ឌរដ្ឋបាលព្រៃឈើក៏បានយកកូនឈើចំនួន ៥ ០០០ដើម ដើម្បី ធ្វើការចែក​ជូនប្រជាព​លរដ្ឋដែល​បានអញ្ជើញចូលរួម​នៅទីនេះផងដែរ ៕

Leave a Reply

Your email address will not be published.