(ប៉ៃលិន)៖លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និង ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក និងមានការចូលរួមសហការពីមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយទប់ស្កាត់បង្ការនៃការរីករាលដាល ជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះរដូវភ្លៀងសំបូរមូសខ្លា ដោយដាក់អាបែតតាមពាងទឹក នៅក្នុងភូមិ ទឹកចេញ និងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕