ព័ត៌មានជាតិ

ឯកឧត្ដម​ ទៀ​ សីហា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃទិន្នន័យ​ក្បាលដីប្រជា​ពលរដ្ឋ ដែល​បានកា​ន់កាប់​អាស្រ័យ​ផល​មុន​ឆ្នាំ២០១​២ នៅក្នុងតំបន់៣ នៃបឹងទន្លេសាប ភូមិសាស្ត្រ​ខេត្ត​សៀមរាប

ខេត្ត​សៀមរាប៖រដ្ឋបាលខេត្តសៀមរាប កាលពីរសៀល​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២​ បាន​កិច្ចប្រជុំ​ ត្រួតពិនិត្យ​ និងវាយតម្លៃទិន្នន័​យក្បាលដីប្រជាព​លរដ្ឋដែលបា​នកាន់កាប់អាស្រ័យ​ផលមុនឆ្នាំ២០​១២ស្ថិតក្នុង​តំបន់៣​ នៃបឹងទន្លេសាប​ ភូមិសាស្ត្រ​ខេត្តសៀមរាប​ ក្រោមអធិបតីភាពឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត ។កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងបន្ទប់ប្រជុំធំ​​ ដោយមាន​កាចូលរួមពី​ អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា​ គណៈ​អភិបា​ល​ខេត្ត​ លោក​ លោកស្រី​ អភិបាល​ក្រុង​ ស្រុក​ ប្រធាន​មន្ទីរ​ អង្គភាពពាក់ព័ន្ធ​​ តំណាង​កងកម្លាំង​ទាំងបី​ មេឃុំ​ ចៅសង្កាត់​ មេភូមិ​ បងប្អូន​ប្រជាព​លរដ្ឋ​ និងអ្នកពាក់ព័ន្ធ​នានា​ ជាច្រើននាក់ផងដែរ​

 

បន្ទាប់​ពីសេចក្ដីរាយការណ៍របស់​ លោក​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ សំណង់​ និង​សុរិ​យោដី​ខេត្ត​ លោក​ លោកស្រី​ អភិបាល​ក្រុង​ ស្រុក​ ទាំង​៦​ រួច​មក​ អង្គប្រជុំបានជជែក​ ពិភាក្សា​ និង​ពិនិត្យដោយយកចិត្តទុកដាក់​លើ​ទិន្នន័យក្បាលដីរបស់​បងប្អូនប្រជាពលរដ្ឋដែល​បានកាន់កាប់​អាស្រ័យ​ផលមុនឆ្នាំ២០១២​ ស្ថិតក្នុងតំបន់៣​ នៃបឹងទន្លេសាប​ និងអនុវត្ត​តាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់​កាលពីថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០២២​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាម​សេចក្តីសម្រេចលេខ ០៥២/២២ សសរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ របស់​រដ្ឋបាល​ខេត្តសៀមរាប​ ស្តីពីការបង្កើតក្រុមការងារ ត្រួតពិនិត្យ​ និងអង្កេត​វាស់វែង ប្រមូលទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផល​ មុនឆ្នាំ២០១២ ស្ថិត​នៅក្នុងតំបន់៣ បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ ក្នុងខេត្តសៀមរាប​។

 

យោងតាមរដ្ឋបាលខេត្តបញ្ជាក់ថា​ កាលពីថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ​២០២២​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះសិក្សាដីរប​ស់បងប្អូនប្រជាពលរដ្ឋ​ ដែលស្ថិត​ក្នុង​តំបន់​២​ និង​តំបន់​៣​ នៃបឹងទន្លេសាប​ ត្រូវធ្វើ​ការកាត់​ឆ្វៀលជូន​បងប្អូនប្រពលរដ្ឋដែលបានរស់នៅ​ អាស្រ័យ​ផល​ចាប់ពី​ ១០ឆ្នាំ​ឡើងទៅតាមភាពជាក់ស្ដែងនិង​យោងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណ​ត់បង្កើតដែន​ព្រៃលិ​ចទឹក ដែលហៅថាតំបន់៣ ស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប ខេត្តសៀមរាប មានចំនួន៦ ក្រុង ស្រុក​ មានឃុំ សង្កាត់ចំនួន ២៨ ស្មើនឹងភូមិចំនួន ៨៦ គ្របដណ្ដប់លើផ្ទៃដីតំបន់៣ មានទំហំ ១២៦ ៨៩៨,៦៤៤១ហិកតា(មួយរយម្ភៃប្រាំមួយពាន់ប្រាំបីរយកៅសិបប្រាំបីហិកតា និងប្រាំមួយពាន់បួ​នរយសែ​សិបមួយម៉ែត្រការ៉េ)

Leave a Reply

Your email address will not be published.