ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ស្នើដល់ប្អូនៗយុវជន យុវតី សូមកុំធ្វើឱ្យឪពុកម្ដាយ ស្រក់ទឹកភ្នែក​ដោយ​សារ​ខ្លួន ត្រូវចងចាំថា ការប្រើប្រាស់​គ្រឿងញៀន គឺបំផ្លាញ​អនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញ​សង្គមជាតិ​ទាំងមូល

ខេត្តតាកែវ៖ថ្លែងក្នុងអង្គ​មីទ្ទីញអ​​បអរសាទរទិវាអន្តរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០​២២ ក្រោមប្រធានបទ « ដោះស្រាយ​បញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌»​នៅ​ព្រឹក​ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម​ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្ន​ងការ​ន​គរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកផងនោះ ឯកឧត្តម អ៊ូច ភា អភិបា​លខេត្ត និងជាប្រធានគណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿង​ញៀនខេត្តតាកែវ បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហារប​ស់យើងទាំ​ងអស់​គ្នា ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង មិនត្រូវគិតថា កិច្ចការទាំង​អស់នេះ គឺជាភារកិច្ចផ្តាច់មុខ របស់កម្លាំង​មានសមត្ថ​កិច្ចតែម្នាក់ឯ​ងនោះឡើយ បានស្នើដ​ល់ប្អូនៗ​យុវជន យុវតី សូមកុំធ្វើឱ្យឪពុកម្ដាយ ស្រក់​ទឹក​ភ្នែកដោយសារខ្លួន ត្រូវចងចាំថា ការប្រើប្រាស់​គ្រឿង​ញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួ​សារ និងបំផ្លាញសង្គមជាតិទាំងមូល។

 

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ូច ភា បានថ្លែងការកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំ​ពោះកា​រខិត​ខំប្រឹងប្រែង​យកអស់កម្លាំងកាយចិត្ត របស់កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធ​រពាក់ព័ន្ធទាំង​អស់ ដែលបានរួមគ្នាបង្រ្កាបករ​ណីគ្រឿងញៀនគ្រប់សកម្មភាព ដោយទទួលបា​នលទ្ធផលល្អ​ប្រសើ​រក្នុងរយះ​ពេលកន្លងមកផងដែរ៕

Leave a Reply

Your email address will not be published.