ព័ត៌មានជាតិ

សម្ពោធឆ្លងសមិទ្ធផល និងស្រង់ព្រះ​សុគន្ធវារីប្រគេន​ព្រះគ្រូ​ចៅអអិការ វត្តជ័យ​មង្គល ស្រុកកៀន​ស្វាយ

ខេត្តកណ្តាល ៖មានប្រសា​សន៍សំ​ណេះសំ​ណាល​ក្នុងពិធី​សម្ពោធឆ្លង​សមិទ្ធផ​លនានា និងស្រ​ង់ព្រះ​សុគន្ធវារីប្រ​គេនព្រះគ្រូ​ចៅអធិការ​ព្រះនាម ឈុន​ សុមនី វជីរ​ប្បញ្ញោ​ ឱ្យឡើងជាព្រះគ្រូ ធម្មានុរ័ក្ខ​វង្សា គណ​មហានិ​កាយនៃព្រះរាជា​ណាចក្រកម្ពុជា ស្ថិតនៅវត្តជ័យម​ង្គល ភូមិព្រែកតាកែវ ឃុំសំរោ​ងធំ ស្រុកកៀនស្វាយ ​ខេត្កកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អ​ភិបា​លខេត្តកណ្ដាល បានសម្តែងការចូលរួមអបអរសា​ទរចំពោះ​សមិទ្ធផលជាច្រើនក្នុងទីអារាម ដែ​លទាំ​ងអស់​នេះបានបង្ហាញពីសុ​ខសន្តិ​ភាព​ពេញលេញ ដែលសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងជាអគ្គមហា​រដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បា​នយក​សាច់ស្រស់​ ឈាមស្រស់ និងជី​វិតធ្វើជា​ដើមទុនក្នុង​ការពន្លត់ភ្លើងសង្គ្រាម ។

ក្នុងនោះឯកឧត្តមអភិ​បាលខេត្ត ក៏បានផ្តល់​អនុសាសន៍ និងបាន​ណែនាំដល់​រដ្ឋបាលស្រុកកៀ​នស្វា​យ ត្រូវអនុវត្ត​ឲ្យបានម៉ត់​ចត់ នូវគោ​លនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភា​ពរបស់រាជ​រដ្ឋាភិ​បាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន បន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅ​ទូលំទូលាយ អំពីការ​អនុវត្តច្បាប់ចរា​ចរណ៍ផ្លូវគោក និង​បង្រ្កាបល្បែងស៊ីសងខុសច្បាប់ និ​ងត្រូវបន្តចា​ក់វ៉ាក់សាំង​ដូសជម្រុញ​ជាបន្តបន្ទាប់ តាមគោ​លការណ៍ណែនាំ និ​ងតាមកាលកំណត់ ជូន​ប្រ​ជាជនអោ​យបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published.