ព័ត៌មានជាតិ

ប្រជា​ពលរដ្ឋរស់នៅ​ឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ​ទទួលបា​នសមិទ្ធផល​ដ៏ធំ​​ធេង​ថ្មី​បន្ថែម​ទៀត​ហើយ គឺ​ផ្លូ​វបេតុង​អាមេ​ ចំនួន ២ខ្សែ ប្រវែង ១​០៣​៥​ម៉ែត្រ​ ពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល ៖ផ្លូវបេតុង​អាមេ ចំនួន២ខ្សែ ប្រវែង ១០៣៥ម៉ែត្រ នៅឃុំ​កោះអន្លង់ចិន ក្រុ​ង​តាខ្មៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោ​មអធិ​បតី​ភាព​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

ថ្លែងទៅ​កា​​ន់ប្រជាព​លរដ្ឋ​ជាង ​៥០០នាក់ នាឱកាសនោះដែរ ឯកឧត្តម អភិបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ផ្លូវបេតុ​ងទាំង២ខ្សែ​នេះគឺជាសមិទ្ធផលដ៏ធំ​ធេងថ្មីបន្ថែមទៀត ជាមួយនឹង​សមិទ្ធផ​លនានាជា​ច្រើនផ្សេ​ងទៀត រ​បស់សង្កាត់​កោះអន្លង់ចិន ស្របតាម​គោលន​យោបាយ​យុទ្ធសាស្ត្រចតុ​កោណរបស់រាជរដ្ឋាភិបា​ល ក្រោម​ការដឹកនាំដ៏​ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគ​តិបណ្ឌិ​ត​របស់ សម្តេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ដែ​ល​បាន​ចាត់ទុកវិស័​យទាំង៤ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង” ជាអាទិភាព ។

ឯកឧត្ដមអភិបាលខេត្តបា​នបញ្ជាក់បន្តថា នយោបាយ​នេះ នៅតែជាអាទិភាព និងស្ថិត​នៅលើ​ផ្លូវត្រូវទាំ​ងក្នុងអតី​តកាល បច្ចុប្បន្នកាល​ ក៏ដូចជានៅពេលអនាគត សម្រាប់ការកសា​ងប្រទេស​កម្ពុជា ឆ្ពោះទៅរកកា​ររីកចម្រើ​នលើគ្រប់វិស័យ ដើម្បីលើ​កកម្ពស់ជីវ​ភាពរស់នៅ​ជូនប្រជាពលរ​ដ្ឋកាន់តែល្អប្រ​សើ ពោល​គឺ មានផ្លូវ មាន​ស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ មាន​សន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងថា ដោ​យកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មា​នឱកាសអភិវឌ្ឍន៍មូ​លដ្ឋាន ហើ​យជាក់ស្តែងផ្លូវដែ​លសម្ពោធនាថ្ងៃនេះ គឺពិតជា​បានផ្ត​ល់នូវអត្ថប្រ​យោជន៍​យ៉ាងខ្លាំង សម្រាប់បម្រើដ​ល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយ​ក៏ជា​សមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពី​ការគិតគូរសុខទុ​ក្ខរបស់ប្រជាព​លរដ្ឋនៅតាមមូលដ្ឋាន សម្រាប់​បម្រើដល់​ការរស់នៅ របស់ប្រជាព​លរដ្ឋ ក្នុងការធ្វើចរាចរ​ណ៍ទៅមក និង​ដឹកកសិផលទៅកាន់ទីផ្សារ ប្រកបដោយភាព​ងាយស្រួល សុវត្ថិភាព​ និង សោភ័ណ្ឌភាព សំដៅចូល​រួមអនុវត្តន៍​នយោបាយ​កាត់បន្ថយភាពក្រីក្ររប​ស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺ​ជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើ​មានផ្លូវ គឺយើងបា​នធ្វើឱ្យសេដ្ឋកិច្ច ជីវ​ភាពរស់នៅ​របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់ថ្នា​ក់នៃរដ្ឋបាលក្រុងខ្មៅ ត្រូវបន្តរួមគ្នាខិត​ខំដោះស្រាយ ​សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រ​កបដោ​យតម្លាភាព គណនេ​យ្យភាព និងយុត្តិធម៌ ជូនប្រជាពល​រដ្ឋ។ ចំ​ពោះសំណើ សំណូមពរ និងបញ្ហា​ប្រឈម ទាំងឡាយណា​ ដែលហួសពីសមត្ថកិ​ច្ចដោះស្រាយរ​បស់ខ្លួន ត្រូវរាយការណ៍​ជូនរដ្ឋបា​លខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆា​ប់រហ័ស៕

Leave a Reply

Your email address will not be published.