ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

ល្បែងស៊ីប្រភេទភ្នាល់ចា​ក់បាល់ បៀរកា​រ៉ាត់ និង​ល្បែង​ផ្សេងៗ​ទៀត យីហោ ​កាសា (CASA) នៅខ​ណ្ឌដូន​ពេញ កំពុង​បើ​ក​ដំណើ​រកា​រឡើងវិញ ​ដោយផ្គើននឹងបទបញ្ជារប​ស់ប្រមុខ​រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ បនល្បែងស៊ីសងដុះស្លែរមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត យីហោ កាសា (CASA) ។ តាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ផ្តើមបើកដំណើរការវិញហើយ ក្រោយពីត្រូវបានអាជ្ញាធរ ខ័ណ្ឌដូនពេញ ធ្វើការបង្ក្រាបមិនបានមួយដង្ហើមចង្រិតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំ​កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្ដែង ណែនាំដ​ល់ម្ចាស់គ្រប់​គ្រងទីតាំងបនល្បែងខាងលើ ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្សនិងសារធាតុញៀនជាដើម។ ក្នុងករណី​មិនអនុវត្ត តាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់។

ប៉ុន្តែស្រាប់​តែថ្មីៗនេះ គេមើល​ឃើញថា បនល្បែង​ខាងលើនេះចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្ន​កលេងល្បែ​ងឡើងវិញ ។ ទង្វើនេះបញ្ជាក់​ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើន និងសេចក្តី​ណែនាំរបស់ រដ្ឋបាល​ខណ្ឌដូនពេញ ឬអាចនិយា​យថា បនល្បែងខាងលើមានខ្សែធំជាង អភិបាល​ខណ្ឌ​ដូនពេញទៅទៀត។

ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេ​ងប្លែកមុខ ក៏មានអ្ន​កតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែ​កការពី​កន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេង​ទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំង​នោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅ​កន្លែងជា​ច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់​ថា ដើម្បីធានាឲ្យជ​នគ្រប់រូប និងសង្គម​ទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុ​ងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿង​ញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរា​ជធានីភ្នំពេញ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង ៕

Leave a Reply

Your email address will not be published.