ខេត្តព្រះវិហារ៖កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានរថយន្តយីឌុប ១ គ្រឿង ដឹកឈើ លើដងផ្លូវជាតិលេខ ៦២ ហៅ (ផ្លូវក្រាំងដូង) ដឹកឆ្ពោះទៅខេត្តកំពង់ធំ ដែលមានស្លាកលេខ (កំពង់ធំ 3A-1359) តែអស់ល័ក្ខ ត្រូវបានខូចរថយន្ត ជិត១០ថ្ងៃហើយ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក៏ប៉ុន្តែ.! នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលរាយការណ៍ជូនទៅ លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ លោកក៏បានដឹកនាំកម្លាំងចុះមកត្រួតពិតនិត្យបានមួយភ្លែតដែរ ហើយក៏ឃើញមានឈើផ្ទះចាស់នៅពីលើ លោកក៏ប្រញាប់ប្រញាល់ត្រឡប់ទៅវិញភ្លាម ដោយមិនបានប្រាប់ក្រុមសារព័ត៌មានយើងនោះទេ?។
មួយអន្លើក្រោយមកក្រុមសារព័ត៌មានជាច្រើនអង្គភាព បានខលទៅលោកដើម្បីសួរនាំករណីខាងលើ លោក វង្ស វិសិដ្ឋ បានឆ្លើយបំភ្លឺថា៖ លោកមិនអាចធ្វើការឆែកឆេរ និងរើឈើក្នុងរថយន្តនេះបានទេ ចាំម្ចាស់គេមកសិន ទើបខាងជំនាញលោកអាចធ្វើការតាមនីតិវិធីបាន។
ជុំវិញករណីរថយន្តយីឌុបដឹកឈើកំពុងតែខូចនៅលើដងផ្លូវជាតិលេខ៦២ ខាងលើ ប្រជាពលរដ្ឋនិងមហាជនរួមនឹងសារព័ត៌មានជាច្រើនអង្គភាព កំពុងមានការងឿយឆ្ងល់ជាខ្លាំង ខណៈដែល លោក វង្ស វិសិដ្ឋ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្បែងមានជ័យ ដឹកនាំកម្លាំងត្រួតពិនិត្យឃើញឈើក្នុងរថយន្តយីឌុបហើយ បែរជាគ្មានចំណាត់ការទៅវិញ ឬមួយលោកមាន ចេតនា ពន្យាពេល ជាច្រើនថ្ងៃបន្តទៀត ដើម្បីអោយម្ចាស់ឈើមានឱកាស ក្នុងការរត់ច្បាប់អនុញ្ញាតិ ពីមន្ត្រីជំនាញសិន ទើបរថយន្តយីឌុបនេះ អាចបន្តដឹកឈើទៅដល់គោលដៅ ដោយសុវត្ថភាព។បើអញ្ចឹងមែននោះ មិនខុសពីពាក្យចាស់ពោលថា ៖ កន្ទេលធំ បន្លំដេក រឺ ត្រីងៀត ឆ្លៀតពងនោះទេ? ៕មានវីដេរអូរ