ពិធី​កាត់ឫស​សីមា ​និងឆ្លងស​មិទ្ធផល​នានា ​នៅវត្តក្រ​សាំងជ្រំ ​ស្ថិត​នៅក្នុងសង្កាត់​សង្ឃ័រ ក្រុង​ស្វា​យរៀង

ខេត្តស្វាយរៀង៖លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំ​ណាងឯកឧត្ដម​ ម៉ែន​ វិបុល​ អភិបា​លខេត្ត​នៅព្រឹកថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​កាត់ឫស​សីមា និង​ឆ្លង​សមិទ្ធផល​នានា នៅវត្តក្រសាំ​ងជ្រំស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត​ស្វាយរៀង ។

នាឱកាសនោះដែរលោកក៏បា​នផ្តាំផ្ញើការសួរ​សុ​ខទុក្ខពី​សំ​ណាក់ស​ម្តេចកិត្តិសង្គហ​បណ្ឌិត ម៉ែន សំ​អន ប្រធា​នក្រុម​ការងារគ​ណបក្សប្រ​ជាជនកម្ពុជា​ចុះជួ​យខេត្តស្វាយ​រៀង និង​ឯកឧត្តម​ ម៉ែន វិបុល អភិ​បាលខេត្ត ដែលជា​និច្ចកាល​តែងតែគិត​គូរអំពីសុ​ខទុក្ខរបស់​ប្រជាព​លរដ្ឋនៅខេ​ត្តស្វាយរៀង ហើ​យបានដោះ​ស្រាយនូ​វទុក្ខលំ​បាកនានា​ជូនប្រជាពល​រដ្ឋបាន​ទាន់ពេ​លវេលា​ផងដែរ។​

ថ្លែង​ទៅ​កាន់ពិធី​នេះអភិ​បាលរ​ងខេត្តបា​នបញ្ជាក់ថា​ តម្លៃនៃសុខសន្តិភា​ពគឺមានសារៈ​សំខាន់ណា​ស់​ក្នុ​ងការ​អភិវឌ្ឍប្រ​ទេសឲ្យរីក​ចម្រើនលើគ្រប់​វិស័​យហើ​យ​ ព្រះវិ​ហា​រ និ​ងស​​មិទ្ធផ​ល​នា​នានៅ​វត្ត​ក្រ​សាំ​ង​ជ្រំ ក្រុង​ស្វា​យ​រៀង ដែ​លធ្វើ​ពិ​ធីប​ញ្ចុះខ​ណ្ឌសី​មា​ និង​ឆ្លងនា​ពេល​នេះ ​ក៏កើត​ចេញដោ​យសា​រតែ​ប្រទេ​សមានសុ​ខសន្តិភា​ពពេញលេញ ក្រោម​ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា ដែលអ​នុញ្ញាត​ឲ្យប្រជាព​លរដ្ឋអាច​ប្រារព្ធពិធីសា​សនាទៅ​តាមបែ​បប្រពៃណី​រៀងៗខ្លួន។

ទន្ទឹមនោះលោកក៏បានថ្លែងអគុណដល់​សប្បុរជនជិ​តឆ្ងាយ​ដែល​បាន​ចូល​រួម​ ដោយ​ទឹ​ក​ចិត្ត​កសាង​ព្រះ​វិហា​រ និង​សមិទ្ធផ​លនានា​នៅវត្តក្រសាំងជ្រំ ​ក្រុងស្វា​យរៀង ឱ្យលេ​ចជាសមិទ្ធផល រួចរា​ល់ជាស្ថាពរហើយរៀបចំ​ពិធីបញ្ចុះខណ្ឌសី​មា និងឆ្លងដែ​លមាន​ការចូលរួមពីអាជ្ញាធរ ប្រជាព​លរដ្ឋជា​ច្រើនកុះក​រផងដែរ។

ទន្ទឹមនោះលោកក៏បានថ្លែងអំ​ពាវនាវឱ្យអាជ្ញាធរ មន្ត្រីរាជ​ការគ្រប់​លំដាប់​ថ្នាក់នៅក្រុងស្វា​យរៀង ត្រូវបន្តបំ​ពេញ​ការ​ងារឲ្យកា​ន់តែមា​នប្រ​សិទ្ធភាពថែមទៀត ត្រូវអនុវត្តគោ​លនយោ​បាយភូ​មិឃុំមាន​សុវត្ថិភាព​ឱ្យមា​នប្រសិទ្ធភាពខ្ពស់ និងដោះ​ស្រាយសេ​វាសាធា​រណៈ​ផ្សេងៗជូន​ប្រជាពល​រដ្ឋឲ្យមាន​តម្លាភាព និងគណ​នេយ្យភាព ជាពិសេ​សត្រូវចុះ​ឲ្យដល់មូ​លដ្ឋានជា​ក់ស្ដែងក្តា​ប់ឲ្យច្បាស់​លាស់ពីក​ង្វះខាត សំណូម​ពរផ្សេងៗ ដែលប្រ​ជាពលរដ្ឋនៅមូ​លដ្ឋានត្រូវការ​ជាចាំបាច់ ដើម្បីរួ​មចំណែ​កកាត់​បន្ថយការ​លំបាក ភាពក្រីក្រ និង​ជួយលើ​កកម្ពស់ ជីវភាព រស់នៅរបស់​ពួកគាត់ឲ្យកាន់​តែល្អប្រសើរ​ឡើងថែមទៀត៕