ព័ត៌មានជាតិ

ពិធីបុណ្យ វិសាខបូជា ហែរជុំវិញក្រុង​សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ពេលនេះ ម៉ោងនេះ ប្រជាព​លរដ្ឋទាំងឡា​យ ជឿ​ជាក់លើព្រះពុទ្ធសាសនាបាន ប្រា​រព្ធធ្វើពិធី​បុណ្យវិសា​ខបូជា តាម​គន្លងប្រ​ពៃណីទៅជា​បុណ្យសាសនា​ដ៏ធំបំផុតក្នុង​ចំណោ​មពិធីបុ​ណ្យសាសនា​នា ។នេះបើតាម​ការលើកឡើងពីព្រះសម​ណញាន ណាប់ ម៉ឺន ព្រះបាឡាត់គណ​ខេត្ត​បន្ទាយមា​នជ័យ និងជាព្រះគ្រូចៅ​អធិការ វត្តតគិរីជុំចម្ការខ្នុរក្នុងឱកាសពិធីបុណ្យ វិសាខបូជា ថ្ងៃ​ព្រហ​ស្បតិ៍ ១៥កើត ​ខែពិសាខ ឆ្នាំ​ថោះ បញ្ញាស័ក​ពុទ្ធសក​រាជ២៥៦៦ ​ចូល២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ២០២៣ ​ដែលបា​នធ្វើពិធីក្នុង​បរិវេណវត្តគិ​​រីជុំចម្ការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល សិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងបា​នធ្វើពិធី​ដង្ហែព្រះ​សារីរិកធាតុជុំវិញក្នុងក្រុងសិ​រីសោភ័ណផង​ដែរ​។

នាក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបា​លខេត្ត​បន្ទាយមា​នជ័យបាន​មានប្រសាសន៍​ថា បុណ្យវិសាខបូជា មិនត្រឹមតែជាបុណ្យ សម្រាប់ពុទ្ធសាសនិកជន​នៅក្នុង​ប្រទេ​សកម្ពុជាប៉ុណ្ណោះទេ បុណ្យវិ​សាខបូជា ត្រូវបា​នអង្គការស​ហប្រជាជាតិ UN ប្រកាសទទួល​ស្គាល់​ក្នុង​ប្រជុំទី៥៤ពីកំឡុងខែធ្នូឆ្នាំ ១៩៩៩បានដាក់​ឈ្មោះថា បុណ្យវិសាខបូ​ជា​ ជាពិធី​បុណ្យ​សាសនាអន្តរជាតិ ដែលជាថ្ងៃដ៏សំខាន់របស់ពិភពលោកដោយប្រសិទ្ធនាមថា ព្រះពុទ្ធសាសនា​ជាសាស​នានៃសន្តិភាព។នៅក្នុងប្រទេ​សកម្ពុជាយើងចាប់តាំង​ពីព្រះពុទ្ធសា​សនាបាន​ផ្សព្វផ្សា​យដល់ប្រជាជន បា​នដាក់ខ្លួន​ដាក់កាយ មានសទ្ធាដ៏មុតមាំលើព្រះពុទ្ធសាសនា ជារៀងរា​ល់ឆ្នាំ​មិនដែលអាក់ខា​ននោះឡើយ។ ​លើកលែងតែ​ក្នុងសម័​យ៣ឆ្នាំ៨ខែ និង២០ថ្ងៃនៃរបបយង់ឃ្នង ប៉ុល ពត ពោលពីឆ្នាំ១៩៧​៥ ដល់ឆ្នាំ១​៩៧៩ វិ​ស័យពុទ្ធសា​សនា ដូចជា​ជំនឿផ្សេងៗ ត្រូវបានហាម​ឃាត់និ​ងបំផ្លាញគ្មាន​សល់ទើ​បតែថ្ងៃក្រោយ​រំដោះប្រាំពីរ​មករាឆ្នាំ១៩៧៩ តរៀងមកទើបវិស័យ​នេះបានរ​ស់ឡើងវិ​ញ។នៅថ្ងៃនេះគឺ​ជាថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខឆ្នាំថោះបញ្ញាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងព្រឹកនៅថ្ងៃទី ៤ខែឧសភាឆ្នាំ២០២៣ ខេត្ត​បន្ទាយមា​នជ័យបានរៀ​បចំពិធីបុណ្យវិសា​ខបូជា ក្រោមកិច្ច​សហការជា​មួយព្រះមេគ​ណព្រះគ្រូអនុ​គណក្រុងស្រុក​និងមន្ត្រីរាជកា​រជុំវិញ​អង្គភាព​ពាក់ព័ន្ធផ្សេង​ផ្សេងនៅក្នុងបរិវេ​ណវត្តគិរីជុំចម្ការខ្នុរ ។ពេលជាមួយ​គ្នានេះទៅ​តាមគ្រប់វត្តអា​រាម​ឮសំឡេងស្គរ​រំឭកដល់គុ​ណព្រះពុទ្ធសាសនា និងប្រែក្លាយជាតំបូន្មាន មន្ទីរអប់រំ ចៅឲ្យប្រ​តិបត្តិ​តែអំពើល្អដែលជាការរួមចំណែកកសាងធនធានមនុស្សដ៏ល្អដល់សង្គមជាតិ និងបាន​ផ្សព្វផ្សាយ​គោលការណ៍គ្រឹះព្រះ​ធម៌ព្រះពុទ្ធសាសនា សីល សមាធិបញ្ញា និងទាន សីល ភាវនា អប់រំមហាជ​នប្រជាជនឲ្យ​យល់ដឹងជ្រួតជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ ចាកឆ្ងាយអំពី បាបនិងអំពើអ​បាយមុខ​ផ្សេងៗ ស្គាល់គុណ ទោសនិងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាពដូច គាថាលោ​កពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណា ស្មើនឹងសេចក្ដីសុខស្ងប់នោះឡើយ ៕

Leave a Reply

Your email address will not be published.