រដ្ឋមន្រ្តីក្រសួងសុ​ខាភិបាល បាន​អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បា​លទ​ទួល​បន្ទុក​ផ្នែកឱសថ និង​បរិក្ខា​រពេទ្យ​នៃប្រទេ​សឥ​ណ្ឌូនេស៊ី ចូ​លជួបសំ​ដែ​ងកា​រគួរ​សម​ និងពិភាក្សាកា​រងារមួ​យចំនួន

(ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុ​ខាភិបាល នាព្រឹកថ្ងៃទី​០៥ ខែឧ​ស​ភា ឆ្នាំ​២០២​៣ បាន​អនុញ្ញាតឱ្យឯកឧត្តម​ ប៉ា​ហាឡា នូរា​ហា​ អនុរដ្ឋមន្ត្រីក្រសួង​សុខាភិ​បា​លទទួល​បន្ទុកផ្នែកឱសថ និង​បរិក្ខារពេទ្យ​នៃប្រទេសឥ​ណ្ឌូនេស៊ី ចូលជួបសំដែ​ងការគួរ​សម និងពិភាក្សាកា​រងារ​មួ​យចំនួន​ នៅទីស្តីការក្រសួង​សុខាភិបាល ។

ក្នុងជំនួបនេះ ឯកឧត្តម​សាស្រ្តាចារ្យរដ្ឋមន្ត្រី ​បានថ្លែងអប​អរសាទរ ដែលឥណ្ឌូនេស៊ី ធ្វើជាប្រធា​នអាស៊ា​នប្តូរវេន ក្នុងឆ្នាំ​២០២៣ និងបាន​ស្វាគមន៍​យ៉ាងកក់ក្តៅ​ក្នុងដំណើរ​អញ្ជើញទស្ស​នកិច្ចរយៈ​ពេលខ្លី ​មកកាន់កម្ពុជារ​បស់ឯកឧត្តមអនុរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ជាពិសេសគឺ​ការអញ្ជើញ​ចូលរួមក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើ​កទី៣២ និងអា​ស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា​ធ្វើជាម្ចា​ស់ផ្ទះ ក្នុងឆ្នាំ​២០២៣​នេះ។

ជាមួយគ្នានោះនេះ ឯកឧត្តម ប៉ាហាឡា នូរាហា ក៏បានសុំអធ្យាស្រ័យ ឯកឧត្តម​សាស្រ្តាចារ្យរ​ដ្ឋមន្ត្រីផង​ដែរ ដែលបានផ្តល់​ដំណឹងក្នុង​រយៈពេលខ្លី​ សម្រាប់​ការជួបសម្តែងការគួរសមនេះ។ សមភា​គីឥណ្ឌូនេស៊ី បាន​ស្នើសុំពង្រឹ​ង​ និងពង្រីក​លើវិស័យ​សុខាភិបា​ល​បន្ថែមទៀត ជាពិសេ​សលើវិស័យឱសថ៕