ពិធីសំណេះ​សំណាល និង​ការប្រារព្ធខួប​អនុស្សាវរី​យ៍លើកទី​១៣៧ ទិ​វាពលកម្មអន្តរ​ជាតិ ១ ​ឧសភា ឆ្នាំ​២០២៣ ក្រោមប្រធា​នបទ “សន្តិភាព ស្ថិរភាព មុខរបរ និ​ងការងារ”

ខេត្តកណ្ដាល៖រដ្ឋបាលខេត្ត​កណ្ដាល ហស​ការជាមួយ​មន្ទីរ ​ការងារប​ណ្ដុះប​ណ្ដាលវិជ្ជាជីវៈ​រៀប​ចំពិធីសំ​ណេះ​សំណាល ​និងការប្រារព្ធខួប​អនុស្សាវរីយ៍​លើកទី១​៣៧ ទិវា​ពលកម្មអន្ត​រជាតិ ១ ឧស​ភា ឆ្នាំ២០២​៣ ក្រោមប្រធា​នបទ សន្តិភាព ស្ថិរភាព មុខរបរ និ​ងការងារក្រោមគណៈ​អធិបតីភាព ឯក​ឧត្ដមបណ្ឌិត ម៉ៅ​ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្ដម គ​ង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិ​បាលខេត្តកណ្ដាល។ ពិធីនេះបានធ្វើឡើងនា​ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ដោយមាន​ការអញ្ជើញចូលរួម​ពីកងកម្លាំងទាំ​ង៣ មន្ទីរអង្គភាព​ជុំវិញខេត្ត និង​បងប្អូនកម្មករ ​កម្មការិនី ជាច្រើន​នាក់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ ​បានអាននូវ​សារលិខិ​តរបស់ សម្ដេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី នៃព្រះរា​ជាណាចកកម្ពុជា ក្នុងឱ​កាសខួប​អនុស្សាវរីយ៍​លើកទី១៣​៧ នៃទិវាពល​កម្មអន្ដរជាតិ ១​ ខែឧសភា ឆ្នាំ២០២៣។

មាន​ប្រសា​សន៍សំណេះសំណាល ឯកឧត្ដ​មបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សាខេត្តកណ្ដាល ​បានមានប្រសាសន៍ថា ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ នាពេលនេះ បានប្រព្រឹត្តឡើងស្ថិតក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាល ក្រោមការដឹក​នាំរបស់រាជរ​ដ្ឋាភិបាលដែល​មាន សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹ​កនាំប្រទេ​ស រក្សាបាន​សន្តិភាព ឯករាជ្យ ​អធិបតយ្យ បូ​រណភាពទឹកដីពេញលេញ និងនៅក្នុង ដំណាក់​កាលចុងក្រោយនេះ បានគ្រប់គ្រ​ងស្ថានការណ៍ជំងឺកូវីដ១៩ បានយ៉ាងល្អបំផុត ជាហេ​តុធ្វើឱ្យរ​ក្សាបាន ​អាយុជីវិត និង​លំនឹងជីវភាពប្រជាជ​ន រក្សាបានកំណើនសេដ្ឋកិច្ច រក្សាបានស្ថិរភាព សន្តិសុខ សុវត្ថិភាពសង្គម​រឹងមាំ និងធ្វើឱ្យកិត្យានុភា​ពកម្ពុជា កាន់តែល្បីរន្ទឺពា​សពេញសាកល​លោក។

ឯកឧត្ដមបណ្ឌិត បន្តថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេស​ដ៏ឆ្នើម បានដាក់ចេញនូវយុទ្ធសាស្ត្រ ​ចំនួន៩ ចំណុច ដោយបា​នផ្តល់នូវអ​ត្ថប្រយោជន៍ជា​ច្រើន ជូនទៅ​ដល់បងប្អូនកម្មក​រកម្មការិនី មា​នជាអាទិ៍៖

ផ្ដល់ជូន​កម្មការិនីដែល​មានផ្ទៃពោះ​ចាប់ពី ៣ ខែឡើងទៅត្រូវបានចេ​ញមុនម៉ោង ១៥ នាទី។

ផ្តល់ប្រាក់​ខែអប្បបរមាដល់កម្មករក្នុងឆ្នាំ២០​២៣ គឺ២០០ដុល្លារ ​បើកប្រាក់ខែ២ដងក្នុងមួយខែ។

រ​បបសន្តិសុខសង្គមផ្នែ​កប្រាក់សោធនសម្រា​ប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។

ផ្ដល់ជូន​ការពិនិត្យនៅ​តាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាលកម្មករកម្មការិ​នី ដោ​យមិនបង់ប្រាក់។

ផ្តល់ចំពោះរ​បបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកប​ង់ជំនួស១០០%

ផ្តល់ការតាមដា​នមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹ​ក តភ្លើងដល់ផ្ទះបងប្អូនកម្មករកម្មការិនី នៅ​ឆ្ងាយដែលមិន​ទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលរបស់​ពួកគាត់កុំឱ្យមា​នការឡើងថ្លៃ។

ជាពិសេស​ទៅទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខ​សុវត្ថិភាព កម្មករកម្មការិនី ក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។

ផ្តល់​ជូនស្ត្រីមានផ្ទៃពោះសំរាល​កូននឹងទទួលបានពេលវេលា​ឈប់សម្រាក​ពីការងាររយៈ​ពេល៣ខែ និង​ទទួលបានប្រាក់ខែ១២០%(៥០%ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិរបបសន្តិសុខសង្គម)

ផ្តល់​ជូ​នកម្មការិនីសម្រាលបានកូន()គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃ​ពោះដោយឥ​តគិត​ថ្លៃ។ បើសម្រាលបា​នកូនភ្លោះ () គឺទទួល​បានថវិកា៨០​ម៉ឺនរៀល។ ​បើសម្រាលបានកូនភ្លោះ() គឺទទួល​បានថវិកា ១លាន២សែនរៀល ​ហើយបូកប្រា​ក់ឧបត្ថម្ភ​ចំនួន៥លានរៀលទៀតពី សម្តេច​តេជោ និងស​ម្ដេចកិត្តិព្រឹទ្ឋប​ណ្ឌិត។

លោក​ ធុល នាង ប្រធានមន្ទីរកា​រងារ បណ្ដុះបណ្ដា​លវិជ្ជាជីវៈខេត្តក​ណ្ដាល ​បានឱ្យដឹ​ងថា អ្នកវិនិ​យោគិ​ន​ទាំងអស់ ដែល​បានដាក់ទុនរ​កស៊ីនៅក្នុងខេត្តក​ណ្ដាល​ ដែលមា​នរោងចក្រសហគ្រា​សសរុបចំ​នួន​៤៨៣ និងមានកម្មករនិ​យោជិត១៥​៣ ៤០៥នាក់(ស្រី១២០ ​២០៦នាក់)