ព័ត៌មានជាតិ

ប្រព័ន្ធលូរំដោះ​ទឹកធម្មជា​តិប្រវែង ​១,១០៤ម៉ែត្រ​ នៅភូមិស្វាយជ្រំ បាន​បើកកា​រសាងស​ង់ក្រោម​អធិបតីភា​ពឯ​កឧត្តម​ រស់ ភីរុណ ​ប្រធានក្រុម​ការងារ​ចុះមូល​ដ្ឋាន​ឃុំស្វាយជ្រំ រួមទាំង​លោកអភិ​បាលស្រុក ​មេឃុំ​ មន្ត្រីរាជកា​រ និងសប្បុរសជនជាច្រើនរូប!

កណ្តាល៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រស់ ភីរុណ ប្រធានក្រុម​ការងារចុះ​មូល​ដ្ឋាន ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាន​អញ្ចើញជាអ​ធិបតីក្នុងពិធីបើក​ការដ្ឋាន​សាង​សង់ប្រព័ន្ធលូ​ធម្មជាតិ ក្នុងភូមិ​ស្វាយជ្រំ ​ឃុំស្វាយជ្រំ​ ស្រុកខ្សា​ច់កណ្តាល ខេត្តកណ្តាល ដែល​មានប្រវែង១,១០៤ម៉ែត្រ។

ក្នុងពិធី​នោះក៏មានការអញ្ចើញចូលរួមពីលោក ចាន់ តារា ប្រធានក្រុមការងារ​លេខាធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល ចុះជួយឃុំស្វា​យជ្រំ តំណាងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល,

លោ​ក ប៊ុន បាន មេឃុំ​ស្វាយជ្រំ,ព្រះ​សង្ឃចំនួនពីរ​អង្គនាក់​ រួមទាំងមន្ត្រីរាជការ ក្រុមយុវជន ស.​..ក​ កងកម្លាំង ប្រជាពលរដ្ឋ រួមទាំងសប្បុរសជន ដែលមានចំនួនសរុបចំនួន ២០៩ អង្គនាក់។

ក្នុងពិធីនោះឯកឧត្តម រស់ ភីរុណ បានមានមតិសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរា​ជការ និងបាន​ថ្លែងអំណរគុណ​ចំពោះសប្បុរ​សជនដែលបា​នចូលរួមក្នុង​ការកសា​ងប្រព័ន្ធលូ​ជូន​ប្រជា​ពលរដ្ឋ។

ចំណែ​កលោ​ក ប៊ុន បាន មេឃុំស្វាយ​ជ្រំក៏បាន​មានមតិ​សំណេះសំ​ណាលថ្លែង​អំណរគុណ​ឯកឧត្តម​គណៈអធិ​បតី ថ្លែងអំ​ណរគុណ​ថ្នាក់ដឹក​នាំ ប្រជា​ពលរដ្ឋ រួមទាំ​ងសប្បុរសជន ដែលបានចំណា​យថ​វិកា​ឧបត្ថមក្នុងការសាងសង់ប្រព័ន្ធលូនេះផងដែរ។

សប្បុរសជ​នដែលចូល​រួមមាន ​លោក ​សយ ឡាត​, ម្ចាស់បុរីច​តុមុខ, ម្ចាស់បុរី វីឡា ទួលសង្កែ, លោក អាន សំអ​ន នាយកក្រុមហ៊ុ​ន និង​លោក ផុង​ គីមឡុង​ នាយរងក្រុមហ៊ុនកំពង់ចម្លងភ្នំពេញអរិ​យក្សត្រ​។

ចុងបញ្ចប់នៃកម្មវិធីក៏មានការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនសប្បុរសជនដែលបានចូលរួម។ ហើយ​ប្រជាពលរដ្ឋក៏មា​នការសប្បាយរីករាយ និងអបអរសាទរ ពេលដែលមានប្រព័ន្ធលូ ដើម្បីរំដោះ​ទឹកជូនពួកគា​ត់៕

Leave a Reply

Your email address will not be published.