ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ១១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបានចំនួន ០២លើក នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ និងក្រុមទី១៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
វត្ថុតាងដែលចាប់បានរួមមាន៖ម្សៅសថ្លា ចំនួន ១១កញ្ចប់តូច ទម្ងន់ស្មើនឹង ២.៥៨ក្រាម, ជញ្ជីងថ្លឹង ០១, កន្រ្តៃ ០១, ខ្សៀជក់ ០១, ដបជក់ ០១, ដែកកេះ ០១, ដាវ ០២, ទូរស័ព្ទដៃ ០៩គ្រឿង, ម៉ូតូ ០១គ្រឿង, លុយខ្មែរ ៨០.០០០រៀល, ទុយោមួយចំនួន។ជនសង្ស័យទាំង ១១ នាក់ ត្រូវបានបញ្ជូនខ្លួនទៅតំណាងអយ្យការដើម្បីអនុវត្តបន្តតាមនីតិវិធី និងធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រប់ប្រភេទ អនុវត្តឱ្យបានម៉ឹងម៉ាត់ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕