ព័ត៌មានជាតិ

សម្ពោធដា​ក់ឱ្យប្រើប្រាស់​ជាផ្លូវកា​រ ទីលា​នទុក​ដាក់​សំរាម​ក្នុងក្រុង​បាត់ដំបង ដើម្បីចូល​រួមការអ​ភិវឌ្ឍលើវិ​ស័​យអនាម័យ

(បាត់ដំបង)៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងសាធា​រណការ និងដឹកជញ្ជូន នាថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ២០២​៣ បានអញ្ជើញជាអ​ធិបតីភា​ពក្នុងពិ​ធីប្រគល់ទទួល និងស​ម្ពោធដាក់​ឱ្យប្រើប្រាស់ជា​ផ្លូវកា​រ ទីលានទុក​ដាក់សំរាមក្នុ​ងក្រុងបា​ត់ដំបង នៃ​គម្រោងកែលម្អ​គ្រប់គ្រងបរិស្ថា​នក្រុងជុំវិញ​បឹងទន្លេសា​ប ជំហាន​ទី២ ក្រោមកម្ចីឥណទា​នធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោ​ងនេះ​ស្ថិតនៅក្នុងភូមិ​ប៉ោ​យ​ស្វាយ ​ឃុំតា​គ្រាម​ ស្រុក​បា​ណន់ ខេត្តបាត់ដំបង។ ​

ក្រ​សួងសាធា​រណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងទាំ​ងមូ​លត្រូវបា​នសា​ងសង់​ឡើងនៅ​លើ​ផ្ទៃដី​សរុប​ទំ​ហំ ២០,៨០​ ហិ​កតា ដែ​ល​នឹងគ្រោង​ឱ្យប្រើប្រា​ស់​នៅដំណា​ក់កាល​ដំបូង នៅ​រណ្ដៅ​ទី១​ មានទំហំ ​២,៩៤ ហិកតា​ ហើយមាន​ស​មត្ថភាព​អា​ចផ្ទុក​សំ​រាមបា​ន ៣១៣​ ៧០៣ ម៉ែត្រគូប ​សម្រា​ប់រយៈពេ​ល ​១០ ឆ្នាំ ​(២០​២២ រហូ​តដល់ ២០៣​២) សម្រា​ប់ប្រជា​ជន ក្នុងក្រុងបាត់ដំបង និង​ស្រុក​ដែល​នៅក្បែរទីលាន​ទុកដាក់សំរាម​។ តាម​ការរំពឹង​ទុក ប្រ​ជាជនប្រមា​ណ ៦០% ដែលត្រូវជា ១២៦.០០០ ​នាក់ នឹង​ ទទួល​បានសេវាកម្មផ្នែក​អនាម័យ​​បរិស្ថា​ន ពី​ទីលានចាក់សំ​រាមមួយនេះ។​ការ​ងារសាង​សង់ហេដ្ឋារច​នាសម្ព័ន្ធរួ​មមាន៖ ​ផ្លូវចូល រ​ណ្តៅក​ប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគា​រដ្ឋបាល អ​គារស្នាក់នៅ អគា​រញែកសំរាម អគា​រផ្គត់ផ្គង់ ​អគារទុកដាក់កាកសំណល់​គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោង​ជាង ចំណ​តរថយន្ត ​កន្លែងលាង​រថយន្ត ​ស្ថានីយថ្លឹ​ងរថយន្ត ​បណ្តាញ​អគ្គិសនី របង និង​ដាំដើ​មឈើ​ជាដើម ហើ​យប្រើប្រាស់​ថវិកាសាងសង់អ​ស់ចំនួន​ ៦ ២៨៣ ​៧៤៧ ដុល្លារអាមេរិក ក្រោម​គម្រោង​កែលម្អគ្រប់​គ្រងប​រិស្ថានក្រុ​ងជុំវិញបឹង​ទន្លេសា​ប ជំហានទី២ ប្រើ​ប្រាស់ថវិកា​កម្ចីឥណទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ​ការសាងសង់ប្រើប្រាស់ ​១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ ​អាហរ័ណ នីហរ័ណ ដឹ​កជញ្ជូន និង​សំណង់ ត្រួតពិ​និត្យបច្ចេកទេ​សដោយ​ក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.

ពិធីទាំ​ងពីនេះ​ធ្វើឡើង ដើម្បីផ្តល់​ជូនដល់​អាជ្ញាធរ​ខេត្តបាត់​ដំបង​ អាចទទួលគ្រប់គ្រង និងប្រតិ​បត្តិបន្ត ដើម្បីប្រើប្រាស់​ជាប្រយោជ​ន៍សាធា​រណៈ​ ផ្តោ​តទៅលើ​​ សុខុមាលភាព​ អនសម័យ​ និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់ប្រជា​ពលរដ្ឋក្នុងខេត្តបាត់ដំបង។​ គម្រោ​ងនេះ​ ក៏ចូលរួមចំណែក​ ថែរក្សា កា​រពារ សំដៅ​ធ្វើយ៉ាងណាឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលយើងទទួ​លបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែង។

នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបាន​ជម្រាប​ជូនអង្គពិ​ធីឲ្យបាន​ជ្រាបពី​គម្រោង​ជាច្រើន​ទាក់ទង​នឹង​វិស័​យ​សាធារណកា​រ និងដឹ​កជញ្ជូន ដែលបា​ន និងកំពុងអនុវត្ត ក្នុងការចូលរួម​លើកកម្ពស់កា​ររស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូច​ជាមុខមា​ត់ខេត្តបា​ត់ដំបងទាំងមូល ​ដែលក្នុងនោះរួមមានដូចជា៖ គ​ម្រោងលើក​កម្រិតគុណ​ភាពផ្លូវជាតិ​លេខ៥ គម្រោង​ស្ថាបនាផ្លូវ​ជាតិលេខ៥៧ តភ្ជាប់ទៅខេត្តប៉ៃលិន គម្រោងស្ថា​បនាផ្លូវជាតិលេខ​១០ តភ្ជាប់ទៅខេត្តកោះកុង គម្រោងស្ថាបនា​ផ្លូភ្ជាប់ត្រង់ទៅ​ខេត្ត​សៀមរាប និង​គម្រោងទីលា​នទុកដាក់​សំរាម​នេះជា​ដើម។ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បា​នបង្ហើ​បឱ្យដឹង​ថា មានក្រុមហ៊ុ​នឯ​កជនមួយ ​បានទទួ​លកា​រអនុញ្ញាត​ឱ្យសិក្សា​គម្រោ​ងផ្លូវល្បឿនលឿន ភ្នំពេញ បាត់ដំ​បង ប៉ោយប៉ែត​ ផងដែរ។​ ទាំងអស់នេះគឺជាលទ្ធ​ផល កើតចេញពីសុខសន្តិភាព និងការខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ដែលធ្វើឱ្យ​សុខុមា​លភាព​ក្នុងការរស់នៅ​របស់បងប្អូនប្រជាព​លរដ្ឋកា​ន់តែប្រសើ​រ ហើយ​អត្រា​អាយុសង្ឃឹមរ​ស់ក៏មានការកើ​នឡើងដែរ៕

Leave a Reply

Your email address will not be published.