សម្ដេចក្រ​ឡា​ហោម ស ​ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹក​នាំគ​ណៈប្រ​តិភូ​ជាន់ខ្ពស់​កម្ពុជា ចូល​ជួបសម្ដែង​ការគួរស​មឯកឧត្តម​ ថងលុន​ ស៊ីសុលីត​ ប្រធានរដ្ឋ នៃសាធា​រណរដ្ឋប្រ​ជាធិ​បតេយ្យប្រជាមានិតឡាវ

(ភ្នំពេញ)៖តបតា​មការអញ្ជើញរប​ស់ ឯកឧត្តម ​នាយឧត្ដមសេនីយ៍​ វិល័យ​ ឡា​ខាំហ្វង ឧបនាយ​ករដ្ឋមន្ត្រី និ​ងជារដ្ឋមន្ត្រី​ក្រសួង​សន្តិសុខសា​ធារណៈ នៃសាធា​រណ​រដ្ឋប្រជា​ធិបតេ​យ្យប្រជាមានិ​តឡាវ និង​ដោ​យបា​នកា​រអនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​របស់ ស​ម្តេចអគ្គម​ហាសេនាបតីតេ​ជោ ​ហ៊ុន​ សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា នាព្រឹកថ្ងៃ​ទី២​០ ខែមីនា ​ឆ្នាំ២០២​៣​នេះ​ ស​ម្ដេចក្រឡា​ហោម ស​ ខេង ​ឧបនា​យក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បានអ​ញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់កម្ពុជា ​ចូល​ជួបសម្ដែង​ការគួរស​​មឯកឧត្តម ថង​លុន ស៊ីសុលី​ត ប្រធានរ​ដ្ឋ នៃសាធារណ​រដ្ឋប្រ​ជាធិ​បតេយ្យប្រ​ជាមានិតឡាវ។

ឯកឧត្តម ថ​ងលុន ស៊ីសុលីត ប្រ​ធានរដ្ឋនៃ​សាធារណរដ្ឋប្រ​ជាធិបតេ​យ្យប្រជា​មានិតឡាវ បានស​ម្ដែង​ការស្វាគមន៍ និ​ងអបអរ​សាទរចំពោះ​ដំណើរទ​ស្សនកិច្ច​ការងាររប​ស់សម្ដេចក្រឡាហោម ស ខេង និងគ​ណៈប្រតិភូជា​ន់ខ្ពស់​កម្ពុជា និងបាន​កោតសរ​សើរខ្ពស់​ចំពោះលទ្ធផល នៃកិច្ចសហ​ប្រតិបត្តិការរ​វាងក្រសួ​ងសន្តិសុខ​សាធារណៈនៃប្រទេស​ឡាវ និងក្រ​សួងមហា​ផ្ទៃនៃកម្ពុជា។

ក្នុងនោះសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាស​ន៍ថ្លែង​អំណរគុណ ឯក​ឧត្តមប្រធា​នរដ្ឋ ​ដែល​បានចំ​ណាយពេ​លវេលាមាន​តម្លៃជូនសម្ដេច និងគណៈ​ប្រតិភូបាន​ចូលជួប​សម្ដែ​ងកា​រគួរស​មនាឱកា​សនេះ។ សម្ដេចក្រឡាហោម ក៏បានរាយកា​រណ៍ដោយ​សង្ខេបអំពី​លទ្ធផល នៃដំ​ណើរទស្សនកិច្ចការ​ងារនាពេលនេះ និងផ្លែផ្កា នៃកិច្ច​សហប្រតិ​បត្តិការកន្លង​មករវាងក្រសួងទាំង​ពីរផង​ដែរ៕