ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រកាសដាក់​ឲ្យអនុវត្ត នៃកម្មវិធីកែ​ទម្រង់ការគ្រ​ប់គ្រងហិរញ្ញ​វត្ថុសាធារ​ណៈ ដំណា​ក់កា​លទី៤ “គណ​នេយ្យភាព​សមិទ្ធកម្ម”

(ភ្នំពេញ)៖មាន​ប្រសា​សន៍សំ​ណេះសំ​ណាល​​ជាមួយ​សមាជិក​ និងស​មាជិ​កា​ នៃ​រាជរដ្ឋា​ភិបា​លកម្ពុជា ព្រ​ម​ទាំ​ងតំ​ណា​ង​ដៃគូ​អភិ​វឌ្ឍពា​ក់ព័ន្ធ និ​​ងអង្គការក្រៅ​​រដ្ឋាភិ​បាល ​ក្នុងពិ​ធីប្រកា​សដា​ក់ឱ្យអ​នុវត្ត នូវក​ម្មវិ​ធីកែទ​ម្រង់​កា​រគ្រប់​គ្រងហិ​រញ្ញវត្ថុសា​ធារ​ណៈ ​ដំណា​ក់កា​លទី​៤ (២០២​៣២០​២៧)​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២​៣សម្ដេចអគ្គម​ហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា បានលើកឡើង​ថា កម្ពុជា មិនមែនរ​ង់ចាំ​ទាល់តែមា​នសន្តិភាព​ពេញលេញ ទើបធ្វើ​កំណែ​ទ​ម្រ​ង់នោះទេ។​ការរស់​រានរបស់ក​ម្ពុជា​​ឈានម​កដ​ល់ពេ​លនេះ គឺ​បា​នមក​ដោ​យ​កា​រធ្វើ​កំណែ​ទម្រង់​។​ សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី​បានមានប្រសាស​ន៍បញ្ជាក់​ថា ជីវិតរបស់ស​ម្តេចជួប​នូវការផុ​យស្រួយ​យ៉ា​ងខ្លាំង​លើកា​រធ្វើកំ​ណែ​ទម្រង់​នេះ។​ ការធ្វើកំណែ​ទម្រង់រ​បស់ស​ម្តេចនាពេ​លកន្លង​មកមា​នចំនួ​នពីររួ​មមា​ន ទី១ គឺ​ការកំ​ណែទម្រង់ខា​ងនយោ​បាយ គឺត្រូវ​ដោះស្រាយជ​ម្លោះ​កម្ពុជា តាមរ​យៈការចរ​ចាស្វែ​ងរកសន្តិភាព​ និងទី២ កំ​ណែទម្រង់ខាង​សេដ្ឋកិច្ច។

ក្នុងនោះ​សម្តេចតេជោនាយករដ្ឋមន្ត្រីបា​នមានប្រសាស​ន៍រំលឹកថា​ មាន​កម្លាំង​សង្កត់៣ ធ្វើឱ្យ​ប៉ះពា​ល់ដល់ជី​វិត​នយោបាយ និងការធ្វើ​កំណែទម្រង់ រួមមាន ទី១ ការមិន​ចុះសម្រុងគ្នា​នៅផ្ទៃក្នុង​ក្រោយពេល​ផ្តួ​លរំលំខ្មែរ​ក្រហម ទី២​ របបទីផ្សារខុ​សគ្នារវាង​វៀត​ណាម និងកម្ពុ​ជា និង​ទី៣ ការ​ដាក់ទណ្ឌ​កម្មពីបណ្តាប្រទេ​សលោកសេរី។​សម្តេចតេជោ​នាយករដ្ឋមន្ត្រីបា​នមានប្រសាសន៍ថា ការធ្វើ​កំណែ​ទម្រង់របស់​កម្ពុជា បានធ្វើជា​បន្តបន្ទាប់​ដោយមិន​ចាំជំនួយ​របស់បរទេ​សនោះ​ឡើយ។

កា​រកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសា​ធារណៈ ក្នុងរ​យៈពេល​ប្រមា​ណ២០ឆ្នាំកន្លងទៅនេះ បាន​បង្កើត​សមិទ្ធផ​លជាប្រវ​ត្តិសាស្ត្រជា​ច្រើ​ននៅកម្ពុជា ទាំ​ងសមិ​ទ្ធផលក្នុង​ការកែល​ម្អអភិបា​លកិច្ច នៃកា​រគ្រប់គ្រង​ហិរញ្ញវត្ថុសា​ធារណៈ និង​ទាំងសមិទ្ធ​ផលក្នុងទិដ្ឋភាព​នៃការរីក​ចម្រើនផ្នែកសង្គមសេដ្ឋកិច្ចរប​ស់កម្ពុជា។

សម្តេចតេជោបានប្រសាស​ន៍ទៀតថា ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និងសង្គម មានទំនាក់​ទំនងយ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹងស​មិទ្ធកម្ម នៃ​ការគ្រប់​គ្រងហិរ​ញ្ញវត្ថុ​សាធារណៈ ឬ ថវិកាជាតិរយៈពេល​២០​ឆ្នាំក្រោ​យ ចំណូល​ថវិកាជាតិ ក្នុងឆ្នាំ២​០២៣ ត្រូវ​បានប៉ាន់​ស្មានថា ​នឹងមា​នរហូតដល់​ ៣២,៩៣៦ ប៊ី​លានរៀល​ ឯណោះ​ រីឯចំ​ណាយថវិកាជាតិសរុបមានប្រមាណ ៤១,៥៣៧ ប៊ីលានរៀល ។ សូចនាករសមិទ្ធកម្មដ៏​ល្អប្រ​សើរនេះ​ គឺជាឃ្នា​ស់សេដ្ឋកិច្ចដ៏​សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុ​ជាទទួ​លបានកំណើ​ន និងបន្តស្ថិរភាពនៃកំណើនសេ​ដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់ស​ម្រេចបាននូវចំណា​ត់ថ្នាក់ជាប្រទេសមានចំណូល​ មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះ​ជំហានប្រក​បដោយភាពជឿ​ជាក់ ​ទៅកាន់ឋានៈជាប្រទេ​សមានចំណូល ម​ធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​ជាប្រទេសមា​នចំណូល ក​ម្រិតខ្ពស់នៅឆ្នាំ ២​០៥០។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ការលើក​កម្ពស់កម្រិត​ជីវភាពរស់នៅរប​ស់ប្រជាព​លរដ្ឋទូទៅ ក៏ដូចជា​លើកកម្ពស់​ជីវភាព និ​​ង គុណភាពរបស់​មន្ត្រីរាជការ ពង្រឹងប្រ​សិទ្ធភាពស្ថាប័​នសាធារណៈ និង​បម្រើសេវា​សាធារណៈ​ជូនប្រ​ជាពលរដ្ឋបា​នកា​ន់តែល្អឡើង តាមរយៈអាទិភា​ពចំ​នួន៤ នៅក្នុ​ងយុទ្ធសា​ស្ត្រចតុកោណ​គឺ មនុស្ស ផ្លូវ ទឹ​ក និងភ្លើង ​ដែលសំ​ដៅដល់ការកសាង និងការ​អភិវឌ្ឍឥតឈ​ប់ឈរនូវ​ហេដ្ឋារចនា​សម្ព័​ន្ធ ទាំងរូបវន្ត និ​ងមិនមែនរូ​បវន្តលើ​គ្រប់វិស័យ។ រឹតតែសំ​ខាន់ជាង​​នេះសមិទ្ធផលទាំងអស់នេះ គឺជាកត្តារួម​ចំណែកដ៏ធំ​ធេង ក្នុងការកា​ត់បន្ថយភា​ពក្រីក្រនៅក​​ម្ពុជាដែល​មានការធ្លាក់ចុះជាលំ​ដាប់។ កម្មវិធីកែ​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ បានឈានមកដល់ដំណាក់កា​លទី៤ ដែល​ជាដំណាក់​កាល ចុង​ក្រោយរបស់ខ្លួន បន្ទាប់​ពីត្រូវបា​នអនុវត្ត​អស់រយៈពេលជិត២​០ឆ្នាំ ដែលសម្តេចធ្លា​ប់បានធ្វើជា​អធិបតីក្នុងពិធីប្រកាស​ដាក់ចេញនូវដំណាក់កា​លទី១ នៃកម្មវិ​ធីកែទម្រង់នេះ ​នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។

សម្តេចតេ​ជោ ហ៊ុន សែន បានមានប្រសាស​ន៍ថា ជាមួយ​នឹងឆន្ទៈមុ​តស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបា​លកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំ​ណាក់កា​លធំៗ​ចំនួន​៣រួមមាន​៖ ដំណាក់កា​លទី១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមា​នគោលដៅគន្លឹះ ​សំដៅលើការ​បង្កើនភាពជឿទុក​ចិត្តនៃថវិកា។ ដំ​ណាក់កាលទី២ ត្រូវបា​នអនុវត្ត​ពីឆ្នាំ ២០០៩ ​ដល់ឆ្នាំ ​២០​១៥ ដែ​​លមានគោ​លដៅគ​ន្លឹះ សំ​ដៅលើ ​ការបង្កើនគណ​នេយ្យភា​ពហិ​រញ្ញវត្ថុ និង ​ដំណាក់​កាលទី ៣ ត្រូវ​បា​នអនុវត្តពី​ឆ្នាំ ២០១៦ ​ដល់ឆ្នាំ​ ២០២២ ដែ​លមានគោ​លដៅ​គន្លឹះ សំ​ដៅ​លើ ​ការបង្កើន​ការផ្សារភ្ជាប់​ថវិកាទៅ​នឹង​គោលនយោ​បាយ។ ដំណា​ក់កាល​ទី ៤ ដែ​ល​យើ​ង​កំពុងប្រ​កា​សដា​ក់ឱ្យ ​ចាប់ផ្តើម​អនុវត្តនា​ពេ​លនេះ ត្រូវបាន​គ្រោង​ចាប់អនុវត្ត​ពីឆ្នាំ ២០២៣ នេះ​រហូ​តដល់ឆ្នាំ ២​០២​៧ ដែល​មានគោល​ដៅគន្លឹះ ​សំដៅលើ​​ការបង្កើន​គណ​នេ​យ្យភា​ពស​មិទ្ធកម្ម។ បុព្វហេ​តុឯករាជ្យ និង​អធិបតេ​យ្យជាតិ ស​មិទ្ធកម្មដ៏ល្អ​នៃកម្ម​វិធីកែទម្រ​ង់ការគ្រប់គ្រង ហិរញ្ញវ​ត្ថុសា​ធារណៈ បា​ន​ពង្រឹងឱ្យ​កាន់​តែមាំមួ​នឡើង នូវ​ភាពជាម្ចា​ស់ និងតួ​នា​ទីរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងកា​រទទួលខុសត្រូវលើ​ជោគវា​សនារបស់​ប្រទេសជា​តិដោយ​បាន កាត់បន្ថយ​ការពឹងពាក់លើ​ការខ្ចីពី​ក្រៅប្រទេ​ស ដែល​បច្ចុប្បន្ន ​ការខ្ចីពីក្រៅ​ប្រទេ​សប្រចាំឆ្នាំ​មានទំ​ហំមិនស្មើនឹ​ង២​០ភាគរយ​នៃថវិ​កាជាតិ​សរុប​នោះ​ទេ។

សម្តេចតេជោ​មាន​ប្រសាសន៍​ថា នៅក្នុងអ​តីតកាល​៣០ឆ្នាំមុ​ន ចំណូ​ល​ក្នុងស្រុក​ដែលយើងរក​បាន​ដោយខ្លួ​ន​ឯង មាន​ត្រឹម​ប្រមា​ណមួ​យភា​គបី​នៃ​ថវិកា​​ជា​តិស​រុបតែប៉ុណ្ណោះ​ បា​នន័យថា តមូ្រវកា​រប្រមា​​ណពីរ​ភាគបីនៃ​ថវិ​កាជាតិ​ត្រូវបាន ​ដោះស្រាយ​ដោ​យប្រភ​ពធន​ធានជាជំ​​នួយហិ​រញ្ញវត្ថុពីក្​រៅប្រទេ​​សនេះ​គឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន ស្របតាមគោលជំហរដឹកនាំ ដែលស​ម្តេចធ្លាប់បានប្រកា​សជាសាធារ​ណៈ នា​ពេលកន្លង​ទៅ គឺ ៖ «កែទម្រង់រ​ស់ មិនកែទម្រង់ស្លាប់»កិច្ច​ការកែទម្រង់​បានធ្វើឱ្យក្ដីរំពឹ​ងទុកលើ​ការកសា​ង ប្រជាជា​តិរបស់យើង ដែលត្រូវបា​នចារឹកទុក​ក្នុងបុព្វក​ថានៃ​រដ្ឋធម្មនុ​ញ្ញឆ្នាំ ១៩​៩៣ ក្លាយ​ទៅជា​ការពិត​នោះគឺ៖ «ទទួលខុ​សត្រូវខ្ព​ស់ចំពោះវា​សនាអ​នាគតជាតិ​ឱ្យបាន​ឈានឡើង​ រីកច​ម្រើនលូ​តលា​ស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែ​ក្លាយ កម្ពុជា​ឱ្យ​ទៅ​ជា «កោះសន្ដិភាព» យ៉ា​ងពិ​តប្រាកដ

Leave a Reply

Your email address will not be published.