ព័ត៌មានជាតិ

សាខា​កាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយ​អប់រំ ដល់ស្ត្រីមានផ្ទៃពោះ​ចំនួន៤៥នាក់ មក​ពី​បណ្ដា​ភូមិក្នុង​សង្កាត់ ក្នុងក្រុងសិរី​សោ​ភ័ណ

(បន្ទាយមានជ័យ)៖ស្ត្រីមានផ្ទៃពោះចំនួន៤៥នាក់ មកពីបណ្ដា​ភូមិក្នុង​សង្កាត់ ក្រុងសិរី​សោភ័ណ ខេ​ត្ត​បន្ទាយ​មានជ័យ ត្រូវបានទទួល​អប់រំការផ្សព្វផ្សាយ​ពីមន្ត្រីសាខា​កាកបាទក្រហមខេត្ត ដែល​មាន​លោកស្រី សុខ លាភា បានឡើងធ្វើ​ការអប់រំផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោ​ជន៍​នៃការយល់​ដឹងអំពី​សុខភាព បន្តពូជ​ និងបង្កា​ការពារមា​តា ទារកពេលមានផ្ទៃពោះ និងពេលសំរាលកូន និងកា​រផ្ដល់វ៉ាក់​សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ​នឹងមាតាកំពុង​បំបៅកូនដោ​យទឹកដោះម្ដាយ។

 

លោកស្រី សុខ លាភា ក៏បានធ្វើការបញ្ជាក់បន្ថែមពីសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបា​ទក្រហមកម្ពុជា និងជាឥស្សរ​ជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេ​ខាធិកា​រអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ ដោយក្នុងសារលិ​ខិតបាន​បញ្ជាក់ច្បាស់​ថា យើងត្រូវ​ការចាំបាច់ជាទីបំផុត​ការរួមកម្លាំងគ្នា និងការធ្វើតាមគ្រប់លទ្ធភា​ព ដើម្បីពង្រឹង​ការផ្ដល់​សេវា​សុខភាពបន្តពូជ សុខភា​ពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន​ស្ត្រីមានផ្ទៃពោះ និងមា​តាកំពុងបំបៅកូនដោយទឹកដោះម្ដាយ ឲ្យបានល្អប្រសើរ​ឡើងវិញអោ​យបាន​សម​ស្របជាមួយនឹងប្រធានបទ​ នៃទិវាជាតិសុខភាពមាតា ទារកនិងកុមារឆ្នាំ២០២២នេះ។ ជាមួយ​គ្នានេះយើង​ត្រូវតែលើ​កទឹកចិត្តស្ត្រីទាំ​ងនោះឲ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេល​ពពោះ​រហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូន​ហើយ​ត្រូវបន្តថែ​ទាំសុខភា​ពទាំងម្ដាយ​ទាំង​កូនរហូត​ដល់កូនមា​នអាយុពីរឆ្នាំ។

 

ទន្ទឹមនោះលោកស្រី ក៏សូមធ្វើការ​អំពាវនាវដល់គ្រប់ស្ថាប័​នពាក់ព័ន្ធទាំងអស់ ទាំងជាតិ​ និងអន្តរ​ជាតិសូម​បន្តជួយវិនិ​យោគ គាំទ្រដល់​ការងារសុខភាពមាតា ទារកនិងកុមារ ពិសេសជួយ​លើការងារ​បណ្ដុះបណ្ដាលនិ​ងវិក្រឹតការដល់មន្ត្រី បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សា​យ​នៅតាម​សហគមន៍ ឱ្យទទួលបានចំណេះដឹងនិ​ងជំនាញពិតប្រាកដ ដើម្បីពង្រឹងគុណភាព និងគុណ​ត​ម្លៃនៃការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារ និងការផ្ដល់​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃ​ពោះនឹងមាតាកំពុ​ងបំបៅកូនដោយទឹកដោះម្ដាយ។

 

ដោយ​ពេល​វេលានិងបច្ចុប្បន្ន​នេះ​ជាពេ​ល​នៃរដូវ​វស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្ដា​លឱ្យមា​នមូសខ្លា ដែល​ជាភ្នាក់ងារចម្លងជំងឺគ្រុនឈា​មដល់មនុស្សយើង ពិសេសកុមារតូចៗ វាអាច​សម្លា​ប់យើងបានបើ​យើងមានការធ្វេសប្រហែស ដូចនេះក្នុង​កម្មវិធីផ្សព្វផ្សា​យស្ត្រីមា​នផ្ទៃពោះនេះផ​ងដែរ ។ កញ្ញា សិទ្ធិស៊ីណាត មន្ត្រីសា​ខាកាកបាទក្រហមខេត្ត ក៏បានឡើងធ្វើបទបង្ហាញ ស្ដីពីបញ្ហា​ប្រឈម​ជម្ងឺគ្រុនឈា​មដូចនេះរួមគ្នា កំចាត់ប្រភពមូស​ខ្លាពិសេស​សម្អាតបរិស្ថាន​ជុំវិញផ្ទះយើ​ងជាប្រចាំផងដែរ ៕

Leave a Reply

Your email address will not be published.