ព័ត៌មានជាតិ

រាជអាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលា​ដំបូងខេត្ត ពាក់ព័ន្ធ​ករណីជួ​ញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់​ ដែលជាប់ពាក់ព័ន្ធ​ករណី ជួញដូរ និងប្រើប្រាស់​ដោ​យខុស​ច្បាប់​នូវសារធា​តុញៀន ត្រូវបាន​កម្លាំងមូល​ដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោកវរ​សេនីយ៍ត្រី យ៉ាន់ សុវណ្ណ ​មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួន កាលពី​វេលាម៉ោង២​០និង​៣០នាទី ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ​ក្រុងសិរី​សោភ័ណ ខេ​ត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ ​សុវណ្ណ ​បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ​ប៉ៅ សុធី (ហៅ វែង) ភេទ​ប្រុស អាយុ៣៨ឆ្នាំ​ ជនជា​តិខ្មែរ ​មុខរបរ​មិនពិតប្រាកដ ​ទីលំ​នៅបច្ចុប្បន្នភូមិ​ទឹកថ្លា សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ។ វត្ថុតាង ចាប់បា​នរួមមាន ៖ គ្រឿងញៀនប្រភេ​ទម្សៅក្រាមពណ៌សថ្លា ចំនួន​០១​កូនថ​ង់កិប ទម្ងន់ ២​,៧៤ក្រាម និងម៉ូតូកែច្នៃ ​ចំនួន០១គ្រឿង។

លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា នៅវេលាម៉ោង២០​និង៣០នា​ទី ថ្ងៃទី១៣ ខែ​មីនាកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ​បានចុះល្បាត​ការ​ពារសន្តិសុ​ខ រក្សាសុ​វត្ថិភាព សណ្តា​ប់​ធ្នាប់ក្នុងភូមិ​សាស្ត្រក្រុង ​លុះមក​ដល់ចំ​ណុចផ្លូ​វលំ ស្ថិតក្នុង​ភូមិទឹក​ថ្លា សង្កាត់ទឹកថ្លា ក៏​បានប្រទះ​ឃើញជ​នសង្ស័យម្នាក់ កំពុងជិះ​ម៉ូតូគួរ​ឱ្យសង្ស័យ ក​ម្លាំងមូល​ដ្ឋានកងរា​ជអាវុធហត្ថ ក៏បា​នហៅ​សួរនាំ និងធ្វើកា​រឆែក​ឆេរលើ​ខ្លួន​រកឃើញ​មានគ្រឿង​ញៀន ហើយធ្វើ​ការឃាត់​ខ្លួនភ្លាមៗ​ តែម្តង​ហើយ​នាំ​មកកាន់មូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​ដើម្បីសួរនាំ។បន្ទាប់ពីឃាត់ខ្លួន និងសួចម្លើ​យជ​នសង្ស័យ​បានឆ្លើយ​សារភាពថា រូបខ្លួនពិតជា​បានទិញគ្រឿង​ញៀនទុកលក់ផង និង​ប្រើប្រាស់​ខ្លួនឯង​ផង។ ដោយផ្អែកលើ​ចម្លើយ​សារភាព និងមាន​វត្ថុតាង​ជាក់ស្កែង​កម្លាំងមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង កសា​ងសំណុំរឿង បញ្ជូនមក​កាន់បញ្ជាការដ្ឋា​នកងរាជអា​វុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការ​ងារប្រឆាំ​ងគ្រឿង​ញៀនបា​នប្រា​ប់ឱ្យដឹងថា ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបានក​ម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេ​ត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ​២០២៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.