ព័ត៌មានជាតិ

កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​៦៣​គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​ នៅ​វៀតណាម

ភ្នំពេញ ៖ កម្ពុជា​បានបញ្ចប់​ការប្រកួត​កីឡា នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ហើយ កាលពី​ថ្ងៃទី​២២ ខែឧសភា​មុន​ពិធី​បិទផ្លូវ​ការ​នា​ល្ងាច​ថ្ងៃនេះ ដោយ​កម្ពុជា បាន​បំបែក​ឯក​ត្ដ​កម្ម​មេដាយ​ស៊ី​ហ្គេម​លើក​មុនៗ ក្រោយ​ដណ្ដើមបាន​មេដាយ​សរុប ៦៣​គ្រឿង (​មាស​៩ ប្រាក់ ១៣ និង​សំរឹទ្ធ ៤១) ហើយ​មេដាយមាស និង​មេដាយប្រាក់ បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ស៊ី​ហ្គេម ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន​។​

​លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​ស៊ី​ហ្គេម​កម្ពុជា បាន​បញ្ជាក់ថា ក្នុងចំណោម​មេដាយ ៦៣​គ្រឿង ដែល​កម្ពុជា​ទទួលបាន​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ ២​ឆ្នាំ​ខាងលើ គឺ​ដណ្ដើមបាន​ដោយ​អត្ត​ព​លិ​ក ១៥​ប្រភេទ​កីឡា លើ ៣៣​ប្រភេទ​កីឡា ដែល​កម្ពុជា បា​នប​ញ្ជូ​ល​កីឡាករ​-​កីឡាការិនី​ចូលរួម​ការប្រកួត នៅ​ប្រទេស​វៀតណាម តាំងពី​ថ្ងៃទី​០៨ ខែឧសភា មុន​ពិធី​បើក​ការប្រកួត​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែឧសភា រួមមាន​៖

១-​កីឡា​វ៉ូ​វី​ណា​ម ឈ្នះ​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៩ សរុប ១៤​គ្រឿង​។​

២-​កីឡា​ប៉ូល និង​ប៉េតង់ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៣ សរុប ៧​គ្រឿង​។​

៣-​កីឡា​ឃី​ក​បុក​ស៊ី​ង ឈ្នះ​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ១ សរុប ៥​គ្រឿង​។​

៤-​កីឡា​ចំបាប់ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៦ សរុប ៦​គ្រឿង​។​

៥-​កីឡាប្រដាល់​គុន​ខ្មែរ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ៦ សរុប ៧​គ្រឿង​។​

៦-​កីឡា​តេ​ក្វាន់​ដូ WT ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ៣ សរុប ៥​គ្រឿង​។​

៧-​កីឡា​កាយសម្ព័ន្ធ ឈ្នះ​មេដាយប្រាក់ ៣ និង​សំរឹទ្ធ ១ សរុប ៤​គ្រឿង (​ប្រវត្តិសាស្ដ្រ​)​។​

៨-​កីឡា​ប្រដាល់សកល ឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ៣ សរុប ៤​គ្រឿង​។​
៩-​កីឡា​កា​រ៉ា​តេ ឈ្នះ​មេដាយ​សំរឹទ្ធ ៣​គ្រឿង (​ប្រវត្តិសាស្ដ្រ​)​។​

១០-​កីឡា​វូ​ស៊ូ ឈ្នះ​មេដាយ​សំរឹទ្ធ ៣​គ្រឿង​។​

១១-​កីឡាបាល់ទះ​ក្នុង​សាល​ជម្រើសជាតិ​កម្ពុជា ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង (​ប្រវត្តិសាស្ដ្រ​)​។​

១២- កីឡា​យូ​ដូ ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​។​

១៣-​កីឡាហែលទឹក ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង (​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​)​។​

១៤-​កីឡា​ជឺ​ជី​តស៊ូ ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​។​

១៥-​កីឡា​ទូក​រ៉ូ​អ៊ីង ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​។

Leave a Reply

Your email address will not be published.