ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានអន្តរជាតិ

ពិធីបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យជូនប​ងប្អូនប្រជា​ពលរដ្ឋ ក្នុងភូមិព្រែ​កតាសោម ឃុំឫ​ស្សីជ្រោយ ស្រុកមុខកំ​ពូល ខេត្ត​កណ្តាល

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល បានធ្វើការ​បិទផ្សាយ ជាសាធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យការចុះប​ញ្ជីដីធ្លីមានលក្ខណៈ​មានជា​ប្រព័ន្ធ ចំនួនមួយភូមិ​ គឺព្រែកតាសោម ឃុំឫស្សីជ្រោ​យ ស្រុកមុខកំពូល ខេត្ត​កណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិ​ត្យផ្ទៀងផ្ទាត់មើល​ពីភាពត្រឹមត្រូវពិតប្រាកដលើ​ដីរបស់ខ្លួន មុននឹង ​ចេញប័ណ្ណកម្មសិទ្ធិជូន។ លោក​ ទៀង កុស្យារៈ  អនុប្រធានម​ន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ និងសុរិយោដី ខេត្ត កណ្តាល​បានឱ្យដឹងដែរថា៖ នីតិវិធី​នៃការចុះប​ញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ​នេះ​ធ្វើតាម​ដំណា​ក់កាល ​គឺការកំ​ណត់តំប​ន់ធ្វើការវិនិ​ច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូន​ដំណឹង​ដំណើរ​ការផ្សព្វផ្សា​យការចុះ​កំណត់ព្រំវា​ស់វែង និងវិនិច្ឆ័យ​ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចា​ស់ដី។ការបិទផ្សា​យជាសា​ធារណៈនូ​វឯកសារ នៃកា​រវិនិច្ឆ័យរយៈ​ពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាព​ឱ្យម្ចាស់ដី​ និងអ្នក​ពាក់ព័ន្ធធ្វើកា​រផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំ​ណើត និងព្រំប្រទ​ល់ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករ​ណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាល​ដីណា ដែលមិនមាន ទំនា​ស់ចុះ​បញ្ជីចេ​ញប័ណ្ណ និងចែកប័​ណ្ណកម្មសិ​ទ្ធិជូន ​ម្ចាស់ដី។ ជាមួយគ្នា​នោះលោក​ អនុប្រធានម​ន្ទីររៀបចំដែ​នដី នគរូបនីយ​កម្មសំណង់ និ​ងសុរិយោដីខេត្ត ក៏បាន […]

ព័ត៌មានអន្តរជាតិ

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១,៣១៩ករណីទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យ

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣១៩ករណីបន្ថែមទៀត និងពុំមានករណីអ្នកស្លាប់ថ្មីទេ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ សម្រាប់របាយការណ៍ថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។ បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៣៤៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bắc Ninh មានចំនួន ១៣៨ ករណី និងខេត្ត Vĩnh Phúc ចំនួន៩០ករណី។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០៨,៨៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤០២,០៤៦នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៥នាក់៕

ព័ត៌មានអន្តរជាតិ

សិង្ហបុរីបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៨២៧ករណី និងស្លាប់ម្នាក់ទៀត

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៨២៧ករណីទៀត និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់របាយការណ៍ថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី បញ្ជាក់ថា ក្នុងចំណោមករណីឆ្លងខាងលើ មាន១១៣ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។ ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៦៩,៦៣៥ករណី ក្នុងនោះស្លាប់ ១,៣៧៥នាក់៕