(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩.០៣.២០២៥ លោក ហុង ដានី មន្ត្រីសាធារណៈការស្រុកពារាំង បានលើកឡើងថា គ្រឿងចក្រខ្នាតធំដែលកំពុង ជីកកកាយ(ព្រែកត្នោត)យកអាចម៍ដីលក់ជាប្រយោជន៍ឯកជននោះគឺមានការអនុញ្ញាត ពីលោកអភិបាលស្រុកពារាំង ក្រោមហេតុផល”ស្ដារព្រែក”។ សូមជម្រាបថាៈ ព្រែកសាធារណៈដែលឈ្មួញកំពុងដាក់គ្រឿងចក្រ ជីកកកាយ យកធ្វើអាជីវកម្ម ដោយគ្មានការបង់សួយសារនោះ មានទីតាំងត្រង់ចំណុចខាងត្បូងផ្លូវជាតិលេខ៨ ឈ្មោះ”ព្រែកត្នោត”មានទទឹងប្រហែល២០ម៉ែត្រ និងបណ្ដោយមើលដាច់កន្ទុយភ្នែក ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សេចក្ដីរាយការណ៍បានឱ្យដឹងថា ថៅកែគ្រឿងចក្រខាងលើប្ដីឈ្មោះ”ហៀប”និងប្រពន្ធឈ្មោះ”អូន”ជាមនុស្សមានឥទ្ធិពលខ្លាំង និងស្ទាត់ជំនាញក្នុងការរត់ការជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ..!។ ពលរដ្ឋនិយាយថាៈ ក្រុមរថយន្តបែនខ្នាតធំរបស់ថៅកែ ហៀប អូន មានជាច្រើនគ្រឿង ដោយចាប់ពីចំណុះ៥តោន.កង់១០និងយីឌុបទៀតផង.។ ដោយធ្វើការដឹកជញ្ជូនរាល់ថ្ងៃ គ្មានឈប់ឈរ តាំងពីព្រលឹមទល់ព្រលប់ ដើម្បីបំពេញមហិច្ឆតាខ្លួន..!។ ក្រោយថៅកែរូបនេះ ទទួលម៉ៅការចាក់ដីឡូត៍ឱ្យគេ ដែលមានទំហំជិត២០ហិកតា ត្រង់ចំណុចខាងជើងផ្លូវជាតិលេខ៨.ស្ថិតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង!។ កត្តាទាំងនេះហើយ ដែលជម្រុញឱ្យថៅកែ ហៀប អូន ដាក់(SK)ធំៗចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង កាយដីកម្មសិទ្ធក្នុងរណ្ដៅដ៏ធំ និងជ្រៅជិតដល់ក្បាលប្រេត ដែលមានទីតាំងជាប់និងខាងលិច”ព្រែកត្នោត”ស្ថិតក្នុងភូមិមេលប់ ឃុំ.ស្រុក.ខាងលើ..!។ ខណៈ(SK)១គ្រឿងទៀត ថៅកែ […]
ព័ត៌មានសន្តិសុខសង្គម
ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរទីតាំង ទីមួយនៅក្នុងតារាងបាល់ទះស្ថិតនៅភូមិឈូក ឃុំសន្លុង ទីតាំងទី ២ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល នៃខេត្តកណ្ដាល។
(ខេត្តកណ្តាល)៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញពីរទីតាំង ទីមួយនៅក្នុងតារាងបាល់ទះស្ថិតនៅភូមិឈូក ឃុំសន្លុង / ទីតាំងទី២ ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល! ប្រជាពលរដ្ថសំណូមពរដល់អាជ្ញាធរ មូលដ្ឋានជាពិសេសលោក ម៉ែន សុឃឿន អធិការ ស្រុកខ្សាច់កណ្ដាល និងលោក ចេង ឌី ណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្ដាល សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផង។ ដើម្បីរក្សាបាននៅ..ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីថ្នាក់ក្រោអនុវត្ត។ ថ្ងៃទី១៣ខែមិនាឆ្មាំ២០២៥
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាគោរពច្បាប់និងបានធ្វើតាមការណែនាំរបស់អាជ្ញាធរ ចុះហេតុអ្វីបានជាបុគ្គលម្នាក់មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងរំលោភលើផ្លូវសាធារណ:របស់រដ្ឋបាន?
ខេត្តកណ្តាល: អគារដ៏ធំមួយដែលបានសាងសង់រំលោភចូលលើផ្លូវសាធារណៈរបស់រដ្ឋនៅតែមិនទាន់រុះរើចេញនៅឡើយទេបើទោះបីជាមានការហាមឃាត់ពីអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័យ៉ាងណាក៏ដោយក៏បុគ្គលដែលជាម្ចាស់អគារខាងលើនេះនៅតែមិនខ្លាចញញើតឡើយ។ ហើយសំណង់រឹងដ៏ធំមហិមាមួយនេះមានភូមិសាស្ត្រនៅជាប់បណ្តោយផ្លូវជាតិលេខ8Aស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋស្លូតត្រង់ដែលមានលំនៅដ្ឋាននៅជាប់ផ្លូវជាតិលេខ8Aនៅឃុំព្រែកតាមាក់នោះបាននាំគ្នារុះរើរបងនិងផ្ទះសម្បែងចេញពីចំណីផ្លូវគ្រប់ៗគ្នានឹងបានគោរពច្បាប់តាមការណែនាំរបស់អាជ្ញាធរ។ ចុះហេតុអ្វីបានជាមានតែមួយគ្រួសារខាងលើនេះមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសាងសង់សំណង់រឹងមាំបានទៅវិញ? នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយក៏មិនមែនជាការបញ្ចេញទស្សនៈរបស់អ្នកសារព័ត៌មានយើងដែរ។ហើយសារព័ត៏មានយើងនឹងរង់ចាំធ្វើការបកស្រាយនិងផ្សាយជូនអ្នកបានពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ
ផ្ទៃអាងមេទឹកនៅក្នុងទំនប់ផ្លូវទូកជាសម្បត្តិរដ្ឋទំហំជិត៦០ហិកតា ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក ត្រូវបានក្លាយទៅជាសម្បត្តិឯកជន!!
កណ្តាល៖គ្រឿងចក្រជាច្រើនគ្រឿងបានសម្រុកកាប់ឈូសឆាយព្រៃ ដែលមានដើមឈើធំៗនៅក្នុងផ្ទៃអាងទឹកអនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូតផ្លូវទូក ដែលមានទំហំជិត៦០ហិកតា ស្ថិតនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពនៃការដាក់គ្រឿងចក្រ កាប់ព្រៃឈើនៅក្នុងផ្ទៃអាងមេទឹកនេះ គឺបានធ្វើសកម្មភាពជាង១ខែមកហើយ ដោយបានកាប់ឆ្ការ ឈូសឆាយ និងបានដឹកជញ្ជូនឈើចេញអស់ហើយ នៅឡើយតែគល់ច្រូងច្រាង ចំណែកព្រៃឈើតូចៗត្រូវបានដុតបំផ្លាញនៅក្នុងផ្ទៃអាងតែម្តង។ ដីផ្ទៃអាងទឹកនេះប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាសម្បត្តិរបស់រដ្ឋ ហើយជាប្រភពមេទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ប្រជាកសិករ យកទឹកនេះដើម្បីបូមដាក់ស្រែ ធ្វើស្រូវ តែពេលនេះប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគ្រឿងចក្រឈូសឆាយ ហើយឮថាក្លាយទៅជាសម្បត្តិឯកជនបែបនេះ ហើយប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និង អាជ្ញាធរពាក់ព័ន្ធជួយបកស្រាយពន្យល់ពួកគាត់ជាពលរដ្ឋផង។ ផ្ទៃអាង អនុគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ទំនប់ផ្លូវទូកនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម តាំងពីឆ្នាំ២០១១ មកម៉្លេះ។ ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ផ្ទៃអាងទឹកនេះគឺមាន សជណ ប្រគល់ឱ្យក្រុមហ៊ុន ឃុន សៀ ។ តែប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថាត្រូវបានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា មួយរូប (សុំមិនទាន់បញ្ចេញឈ្មោះ)ដែលដឹងថាអគ្គនាយក អភិវឌ្ឍន៍បុរី និង ផ្ទះវីឡា រួចទៅហើយ និង មានប្លង់កម្មសិទ្ធិរួចរាល់អស់ទៅហើយ។ […]
ប្រធាន និងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ1 ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយពេញបន្ទុកមិនញញើតអ្វីទាំងអស់ អាងខ្នងប្រធានមន្ទីរខេត្តព្រៃវែង។
ចេញផ្សាយថ្ងៃទី17/02/2025 ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេច ថាឡានក៏ថ្លឹង, លុយក៏ថ្លឹង ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទ ទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះ តែមន្ត្រីនៅប្រចាំការ នៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ ជាងនេះទៅទៀតបើទោះបីជាមិនលើសទម្ងន់ក៏មន្រ្តីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់កយកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយ ដល់អ្នករកស៊ីដឹកទំនិញនានា ហើយជាពិសេសពួកអ្នក ដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យ ផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺ ដឹងតែពីយកលុយ ទោះបី្បជាមិនលើសទម្ងន់ឬលើសតិច តួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយ បានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។
សម្ដេចតេជោ៖បុគ្គលដែលបានបង្កើតគណនី Telegram សម្ដេចក្លែងក្លាយ សូមបិទជាបន្ទាន់
————- ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញ ឆាណែល គណនី Telegram ក្លែងក្លាយមួយដែលជនខិលខូចលួចបង្កើតឡើង។ តាមខ្លឹមសារក្នុងផែកហ្វេសប៊ុកផ្លូវការសម្ដេចតេជោ បានឲ្យដឹងថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username : @spmhunsen6 ជាមួយ Profile រូបភាព ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុង Group : Samdech Hun Sen of Cambodia Chat ផងដែរ។ សូមបញ្ជាក់ថា គណនី Telegram ខាងលើនេះ ជា គណនី Telegram […]
កនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
សូមជូនសេចក្តីបំភ្លឺព័ត៌មាន អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូម ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មាន Page ឈ្មោះ Pheng Vannak បានផ្សព្វផ្សាយព័ត៌មាន មានខ្លឹមសារថា “អ្នកកាសែតរកឃើញមីនតោនខំយកទៅអោយប៉ូលីស ប៉ះចំប៉ូលីសអត់ចេះច្បាប់ ចាប់គ្នាយកទៅដាក់គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្តឧត្តរមានជ័យ” និង “សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរតែ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។ ស្នងការដ្ឋាននគរបាលខេត្ត សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រមូលនូវព័ត៌មានឱ្យបានច្បាស់លាស់ នាំឱ្យមហាជនមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។ ដើម្បីកុំឱ្យមានការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តសូមធ្វើការបំភ្លឺជូនថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ […]
ស្ត្រីជនរងគ្រោះ ឈ្មោះសាង ចំរើន នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយនោះទេ ករណី មាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាម្នាក់ឈ្មោះលោកឧកញ៉ា លឹម ប៊ុនសេង យកកាំភ្លើង វាយ. បែក.ក្បាល នៅក្នុងបរិវេណប៉ុស្ត៍ប៉ូលិស
(ភ្នំពេញ)÷ ស្ត្រីរងគ្រោះម្នាក់ឈ្មោះ សាង ចំរើន នៅមិនទាន់ទទួលបានយុត្តិធម៌ ពីស្ថាប័នស្នងការក្រុងភ្នំពេញ និងស្ថាប័នតុលាការក្រុងភ្នំពេញ ពិសេសស្ថាប័នក្រសួងមហាផ្ទៃ នៅឡើយនោះទេ ករណីលោកឧកញ៉ាម្នាក់ឈ្មោះលឹម ប៊ុនសេង យកកាំភ្លើងខ្លីវាយក្បាល នៅក្នុងប៉ុស៍្តប៉ូលិស។សូមជម្រាបថា កាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២៥ស្ត្រីឈ្មោះ សាង ចំរើន បានសម្រេចដាក់ពាក្យបណ្តឹងលើលោកឧកញ៉ាម្នាក់ឈ្មោះ លឹម ប៊ុនសេង មានតួនាទីជាសមាជិក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងរកយុត្តិធម៌ និងសូមឲ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៨មុឺនដុល្លារអាមេរិកផងដែរ។ស្ត្រីឈ្មោះ សាង ចំរើន បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បុគ្គលិករបស់លោកស្រីចាប់បានចោរលួចសម្ភារសំណង់ម្នាក់។ ដោយសម្ភារសំណង់ទាំងនេះ គឺប្តីគាត់ជាជនជាតិចិនបានរក្សាទុកនៅក្នុងការដ្ឋានសំណង់របស់លោកស្រី យៀប លីណា និងប្តីឈ្មោះ លឹម ប៊ុនសេង ។ស្រ្តីឈ្មោះ សាង ចំរើន បានបន្តទៀតថា ការដ្ឋានសំណង់នេះបានផ្អាកសកម្មភាពសាងសង់តាំងពីខែឧសភាឆ្នាំ២០២៤ ដោយសាតែម្ចាស់ទីតាំងសំណង់ពុំផ្តល់ថវិកាសាងសង់តាមកិច្ចសន្យា។ […]
ដីអាករឃុំរបស់រដ្ឋ ជិត 4 ហិចតា ត្រូវមេឃុំសន្លុងលក់ឱ្យឈ្មួញបានលុយ ជិត 20 ម៉ឺនដុល្លារ!
(កណ្ដាល)៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។ បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ទើបនិងដូររថយន្តស៊េរីទំនើប…!។ ជុំវិញករណីនេះពុំមានការបកស្រាយបំភ្លឺពីលោកស្រី ណេង ដាលីសមេឃុំសន្លុងនោះឡើយ.!។ រឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។ ហើយក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង..!។ តាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។ ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង…!។ ធករណីខាងលើ នៅរសៀលទី០៨ មករា […]
ដីអាករឃុំរបស់រដ្ឋ ជិត 4 ហិចតា ត្រូវមេឃុំសន្លុងលក់ឱ្យឈ្មួញបានលុយ ជិត 20 ម៉ឺនដុល្លារ!
(កណ្ដាល)៖ លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។ បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ.!ស្របពេលដែរលោកស្រីមេឃុំសន្លុង ទើបនិងដូររថយន្តស៊េរីទំនើប…!។ ជុំវិញករណីនេះពុំមានការបកស្រាយបំភ្លឺពីលោកស្រី ណេង ដាលីសមេឃុំសន្លុងនោះឡើយ.!។ រឿងនេះ ពលរដ្ឋបាននិយាយថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ!!។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។ ហើយក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង..!។ តាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ.!!។ ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង…!។ ធករណីខាងលើ នៅរសៀលទី០៨ មករា […]