ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមកិច្ចប្រជុំ ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា

(ខេត្តកណ្ដាល) នារសៀលថ្ងៃសៅរ៍ ១៤កេីត​ ខែវិសាខ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី​ ១០​ ខែឧសភា​ ឆ្នាំ២០២៥​ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំ​ ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ​ ត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា​ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី​ ១១​ ខែឧសភា​ ឆ្នាំ២០២៥​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់បំផុត​ សម្ដេចអគ្គមហាវបរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណចក្រកម្ពុជា។​ កិច្ចប្រជុំនេះដឹកនាំដោយ​ ឯកឧត្តម​ ឈិន​ កេតនា​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធានអចិន្ត្រៃយ៍​ និងជាអគ្គលេខាធិការ​ គណៈកម្មធិការជាតិរៀបចំបុណ្យជាតិ​-អន្តរជាតិ​ នៅឧបដ្ឋានសាលាខាងក្រោម​ ស្ថិតខាងកេីតព្រះមហាសក្យមុនីចេតិយ​ ភ្នំព្រះរាជទ្រព្យ​ ស្រុកពញាឮ​ ខេត្តកណ្ដាល។

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។

———————————— ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់ការវាស់វែងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️🇰🇭

ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️🇰🇭 —————————— #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។

——————————— គួរបញ្ជាក់ផងដែរថា ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង។

—————- នាថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៥ សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ស្រុកបរិបូណ៍ ស្រុកជលគិរី និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប និងបានផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ១គ្រឿងដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ។ ម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ […]

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ ​ —————————————————— នេះបើ​យោង​ទៅ​តាម​កិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង នៅទឺស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នាថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥។ #ការរៀបចំដែនដី #នគរូបនីយកម្ម #ការរៀបចំការប្រើប្រាស់ដី #ការរៀបចំប្លង់គោល #ការរៀបចំក្រុងឡើងវិញ #ការរៀបចំខឿនសេដ្ឋកិច្ច #ការកសាងហេដ្ឋារចនាសម្ព័នទ្រទ្រង់ទីប្រជុំជន #បុរីជនបទ #ភូមិឋានក្សេមក្សាន្ត #កម្ពុជាមាតុភូមិខ្ញុំ #កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ #MLMUPC

ព័ត៌មានជាតិ

កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

———————————————— សេវាស្នើសុំវិញ្ញាបនបត្រក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ចំនួន ៥ករណី ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ដែលបានស្នើសុំដោយប្រជាពលរដ្ឋម្ចាស់សំណើដោយផ្ទាល់តាមប្រព័ន្ធអនឡាញជាលើកដំបូង ត្រូវបានអនុវត្តដោយជោគជ័យ។ ថ្ងៃនេះ គឺជាជោគជ័យដ៏ធំធេងមួយដែលក្រសួងសម្រេចបាន លើការអនុវត្តការផ្តល់សេវាសាធារណៈ ផ្តល់ដោយរដ្ឋបាលកណ្តាលរបស់ក្រសួង ក្រោយពីបានដាក់ឱ្យអនុវត្តសាកល្បងតាំងខែមេសា ឆ្នាំ២០២៤មក។ ជោគជ័យនេះ បានឆ្លើយតបទៅនឹងអាទិភាពគន្លឹះយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលផង រួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថលផង ក៏ដូចជាចូលរួមសម្រេចបាននូវគោលនយោបាយអាទិភាពរបស់ក្រសួង គឺការផ្តល់ “សេវាគាប់ចិត្ត”។ #ការរៀបចំសេវាអនឡាញ #សេវាសាធារណៈ #សេវាគាប់ចិត្ត #គោលដៅគោលនយោបាយក្រសួងដនស #ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #កសាងនិងពូនជ្រំរដ្ឋបាលសាធារណៈទំនើបឆ្លាតវៃវាងវៃ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC

ព័ត៌មានជាតិ

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ

——————————- កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន ដែល​ដឹកនាំដោយ​លោក​ គឹម​ សុខរី​ សមាជិកគណៈកម្មាធិការ​ស.ស.យ.ករាជធានីភ្នំពេញ និង​ជា​នាយកកម្មវីធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់​ ដោយមានការចូលរួមពី​ នាយករង ទីប្រឹក្សាកម្មវិធី និងប្រធានផ្នែកនៃកម្មវិធី​។ #កអក #សសយករាជធានីភ្នំពេញ  #uyfc #សសយក #កម្មករសំណង់ជំនាញ #កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់

ព័ត៌មានជាតិ

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង

—————————— នាថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ។ #ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #MLMUPC. #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC