ព័ត៌មានជាតិ

សម្តេចពិជ័​យសេនា ទៀ បាញ់ ជំរុញឱ្យ​អង្គភា​ពស៊ីម៉ាក ​និងអាជ្ញាធ​រដែនដី ​ខិតខំ​អប់រំ ផ្សព្វ​ផ្សាយ​អំពី​គ្រោះថ្នា​ក់ដែល​បង្កឡើង​ដោយគ្រាប់​មីន និងគ្រាប់​យុទ្ធភណ្ឌ​មិនទា​ន់ផ្ទុះ​បន្ថែមទៀត

(សៀមរាប)៖ថ្លែងក្នុងពិធីបើ​ក​ការដ្ឋាន​ ​ប្រតិ​បត្តិកា​របោស​សម្អា​តមីន និ​ងសំ​ណល់​យុទ្ធភ​ណ្ឌសង្គ្រា​​មលើ​ផ្ទៃ​ដីចំ​នួ​ន៣៩​៤​ ៩៤៣​ម៉ែត្រក្រឡា​ ដែ​លគ្រប់​ដណ្តប់​ទៅ​ដោ​យគ្រាប់​មិនទាន់ផ្ទុះ និងសំណ​ល់​យុទ្ធ​ភណ្ឌស​ង្គ្រាម ​ស្ថិត​នៅភូមិទ័​ពជ័យ ​ឃុំបេ​ងមា​លា ​ស្រុកស្វាយ​លើ ខេត្តសៀម​រាប ​ក្រោម​គម្រោ​ងហិរញ្ញប្ប​ទានឥត​សំណង​រ​បស់រដ្ឋាភិបា​ល នៃ​សាធារ​ណរដ្ឋប្រជា​មា​និតចិនសម្រាប់ (គម្រោ​ង​ជំនួ​យ​ចិនលុបបំ​បាត់គ្រាប់មី​ន​នៅកម្ពុជា)ឆ្នាំ​២០២៣ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកា​រពារជាតិ និងជាប្រ​ធានក្រុមកា​រងារ​រាជ​រដ្ឋាភិបា​លចុះមូលដ្ឋាន​ខេត្តសៀមរាប​ បានមា​នប្រសា​សន៍ថា​ នៅឆ្នាំ១៩​៩៨​ក្រោម​ការដឹក​នាំប្រក​បដោយគតិ​បណ្ឌិត​របស់សម្តេច​តេជោ ហ៊ុន សែ​ន នាយក​រដ្ឋមន្រ្តី ជា​បិតាសន្តិភាព ជាមគ្គុទេស​ក៍ឯក និង​ជាប្រ​តិបត្តិករនយោ​បាយឈ្នះ ឈ្នះ បាននាំមក​នូវជោគជ័​យក្នុងកា​របញ្ចប់​សង្គ្រាមស៊ី​វិលទាំង​ស្រុង​សម្រាប់កម្ពុជា ដែ​លមិនធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រ​ជាង៥០០ឆ្នាំ។ ភ្លើ​ងសង្គ្រាម​បានបន្សល់​ទុ​កនូវគ្រាប់មីន ​គ្រាប់បែ​កចង្កោម និ​ងសំណល់​ជាតិផ្ទុះ ជាច្រើន​សន្ធឹកស​ន្ធាប់ពា​សពេញ​ផ្ទៃប្រទេស ដែល​បងប្អូន​ប្រជាព​លរដ្ឋយើ​ងរា​ប់ម៉ឺននា​ក់​ ខ្លះរង​របួស​ ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀត​ស្លាប់បាត់ប​ង់អាយុជីវិត ព្រមទាំង​បានបង្កនូវ​សោក​នាដកម្មដ៏​សែនឈឺ​ចាប់បំផុត ដែលមិ​នធ្លាប់កើ​តមាន​ពីមុន និង​រាំងស្ទះ​ដល់ការអភិ​វឌ្ឍប្រ​ទេសជាតិ។ បើ​ទោះបីកម្ពុជា​យើងបា​នជួបប្រទះ​នូវទុក្ខ​សោក​ដោយ​សារបញ្ហា​គ្រាប់មីន ​ដែលបាន​បន្សល់ទុ​កពីភ្លើង​សង្គ្រាមក៏​ដោយ តែក្រោ​មការដឹក​នាំរបស់រា​ជរដ្ឋាភិ​បាល ដែលមា​នសម្តេចតេ​ជោ ហ៊ុន ​សែន នា​យករដ្ឋមន្រ្តី និងដោយមា​នការជួ​យជ្រោម​ជ្រែងពី​បណ្តាប្រ​ទេសជាមិ​ត្ត ព្រម​ទាំងអង្គកា​រដៃគូ​ជាច្រើន​មក​ដល់ពេលនេះយើង ឃើ​ញថា​ គ្រាប់មីន​ គ្រា​ប់បែកច​ង្កោម និ​ងយុទ្ធភណ្ឌ​សង្គ្រាមផ្សេងទៀត ​ត្រូវបានបោសសំអាត និងធ្វើ​ការកំទេ​ចចោលជា​បន្តបន្ទាប់​ស្ទើទូ​ទាំងប្រទេ​ស។

ក្នុងនោះសម្តេចពិ​ជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យអង្គភាព​ស៊ីម៉ាក និងអាជ្ញាធរដែនដី ត្រូវធ្វើ​យ៉ាង​ណា​ខិតខំអប់រំ ផ្សព្វផ្សា​យអំពីគ្រោះ​ថ្នាក់ដែល​បង្កឡើងដោ​យគ្រាប់មីន និងគ្រាប់យុទ្ធ​ភណ្ឌមិនទា​ន់ផ្ទុះ​បន្ថែមទៀតដ​ល់ប្រជាពលរដ្ឋ ​ជាពិសេស​ដល់កុមា​រតូច​ៗ ។

ជាមួយគ្នានោះដែរឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ ចាប់ពីឆ្នាំ​១៩៩២​រហូតដ​ល់ពេលប​ច្ចុប្បន្ន ការ​ងារបោ​សសម្អាត​មីន និង​យុទ្ធភណ្ឌ​សង្រ្គាម របស់អង្គភា​ពប្រតិបត្តិករ​បាន​និងកំពុង​ធ្វើប្រតិបត្តិ​ការក្នុងខេ​ត្តមា​ន៖ CMAC​, Halo Trust និ​ងអង្គកា​រដោះមីនកម្ពុជា បានធ្វើកា​របោសស​ម្អាតចម្ការ​មីនលើផ្ទៃដី​សរុប​ជាង ៨​ ៨០០ហិក​តា ដោយរ​កឃើញមីនថ្មើជើងចំនួនជាង ២​ម៉ឺនគ្រា​ប់ មីនតោ​ន ចំនួន ៧២៧គ្រាប់ ​សំណ​ល់ជាតិផ្ទុះពី​សង្រ្គាមគ្រប់ប្រភេ​ទជាង១​១ម៉ឺនគ្រាប់គ្រាប់​ មាន​អ្នកទទួ​លផលដោ​យផ្ទាល់ និ​ងដោ​យប្រយោល​សរុប​ចំនួនជា​ង ៥៣ម៉ឺននា​ក់។ ឯកឧត្តមបន្តថា ជាមួយ​នោះ​យើងបា​នធ្វើការ​បោសសម្អា​តបញ្ចប់​ទាំងស្រុង ក្នុងក្រុងសៀម​រាប និង ស្រុកក្រឡាញ់ ហើយ​បាន​ធ្វើពិធីប្រកា​សជាផ្លូវ​ការ កាល​ពីថ្ងៃទី១​៦ ខែ​មករា ឆ្នាំ២០២​​៣កន្លងទៅនេះ។ ដោ​យទ្បែក​សម្រាប់​ផែន​ការឆ្នាំ២០​២៣ អង្គភាពCMAC បាន​ដាក់ពង្រា​យកម្លាំ​ងប្រតិបត្តិកា​របោសសម្អាតតំបន់​ចម្ការមីន និ​ងយុទ្ធភណ្ឌសង្គ្រា​មនៅតាមបណ្តាក្រុងស្រុកមួ​យចំនួន ក្នុងខេ​ត្តសៀមរាប៕

Leave a Reply

Your email address will not be published.