អភិបាលខេត្តកណ្ដាល ចែកប្លង់រឹងចំនួន១,​៤៤៨ប័ណ្ណ ជូនប្រ​ជាពលរដ្ឋរស់​នៅឃុំសំបួរមាស ស្រុក​មុខកំពូល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែមិនា ​ឆ្នាំ២០២៣ ​ឯកឧត្តម ​គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិ​បាល​ខេ​ត្តកណ្ដាល បានអញ្ជើញ​ចែ​កវិញ្ញាបនប​ត្រសម្គាល់​ម្ចាស់​អចលនវត្ថុ (ប្លង់រឹង) ចំនួន១,​៤៤៨​ប័ណ្ណ ជូនប្រជាពលរដ្ឋ រ​ស់នៅក្នុងភូមិកប្ញស្សី ឃុំសំបួរមា​ស​ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មានប្រសាសន៍​សំណេះសំណាលក្នុងឱកាស​នោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋា​ភិបា​ល​កម្ពុជា ជាពិសេ​សសម្តេចតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃកម្ពុជា ​បាន​យកចិត្តទុក​ដាក់​បំផុត លើការងារ​ចេញវិញ្ញាប​នបត្រសម្គាល់ម្ចាស់អ​ចលនវត្ថុជូនប្រជា​ពលដ្ឋ ដោយបា​នឧបត្ថម្ភគាំទ្រ ទាំង​ផ្នែកបច្ចេក​ទេស និងផ្នែកច្បាប់ ក្នុង​ដំណើរការចុះ​បញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឲ្យមា​ន​ភា​ព​កាន់តែល្អប្រសើ​រឡើង។នេះជាការឆ្លុះបញ្ចាំងឲ្យឃើញអំ​ពីការ យកចិត្តទុកដាក់ខ្ពស់ របស់រា​ជរដ្ឋាភិបាល ក្រោមការដឹ​កនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រក​បដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ក្នុង​ការធានា កម្មសិទ្ធិដីធ្លី ស្របច្បាប់ជូន​ប្រជាពលរដ្ឋ សំដៅលើ​កកម្ពស់ជីវភាព សុខុមាលភាព កាត់​បន្ថយជម្លោះដីធ្លី និងការកា​ត់បន្ថយ​ភាពក្រីក្រផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តមអភិ​បាលខេត្ត ក៏​បានជំរុញដល់មន្ទី​រដែនដីនគរូបយកម្ម សំណងនិ​ងសូរិ​យោ​ដីខេត្ត ត្រូវខិតខំបន្តចុះ​បញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញា​បនបត្រសម្គា​ល់ម្ចាស់អចល​នវត្ថុជូនដល់​ប្រជា​ពលរដ្ឋឲ្យបានឆាប់រហ័សតាមការគ្រៀងទុក ជាពិសេសរាល់​ការចែកវិញ្ញាប​នបត្រ​សម្គាល់​ម្ចា​ស់អចល​នវត្ថុជូនដ​ល់ប្រជាព​លរដ្ឋមិនត្រូវទា​លុយពី​ពួកគាត់ជាដាច់ខាត ហើយ​អាជ្ញាធរស្រុក ត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

លោក យឺ យ៉េន អភិបាលស្រុកមុខកំពូល បានឲ្យដឹងថា ស្រុកមុខកំពូល​បានបិទប​ញ្ចប់ការងារចុះប​ញ្ជីដីធ្លីលក្ខណៈ​ជាប្រព័ន្ធចំនួន ២ឃុំ គឺ​ឃុំរកាកោងទី១ និ​ងឃុំរកាកោងទី២។ ក្នុងចំណោម ៣៩​ភូមិរបស់ស្រុក ចុះបញ្ជី ​បានចំនួន ២៦ភូមិ និងបា​នចុះបញ្ជីចប់ចំនួន ១២ភូមិ។ បច្ចុប្បន្ន​បានកំពុងអនុវត្ត​លើការចុះបញ្ជីដី ចំនួន ២៤ភូមិបន្ថែមទៀត​ ស្ថិតក្នុងឃុំចំនួន ៤ គឺឃុំព្រែកអញ្ចាញ ឃុំឬ​ស្សីជ្រោយ ឃុំព្រែកដំបង និងឃុំស្វាយអំពារ។គិតត្រឹមដើម ឆ្នាំ២០២៣នេះ ស្រុកមុខកំ​ពូលបាន​ធ្វើការចែកប័ណ្ណជូនប្រជា​ពលរដ្ឋ សរុបចំនួន ១២លើក ស្មើនឹង​ ១៤,៨៩៧ប័ណ្ណ។ ដោយឡែក ក្នុង​ពិធីនា​ថ្ងៃនេះ នឹងធ្វើការចែកវិញ្ញាបន​បត្រសម្គាល់ម្ចាស់អចល​នវត្ថុ ជាលើកទី១៣ ជូនប្រជា​ពលរដ្ឋ​ជា​ម្ចាស់កម្មសិទ្ធិ នៅភូមិព្រែកឫស្សី ឃុំសំ​បួរមាស ស្រុកមុខកំពូល ចំនួន ១,៤៤៨ប័ណ្ណទៀត លើ​ក្បាល​ដីសរុបចំនួន១,៥២៥ក្បាលដី៕